សិប្បកម្មផល្លិតគុយទាវដោះដុំមួយកន្លែង របស់លោក ពុំ ម៉ង់ នៅក្នុងស្រុកស្ទោងត្រូវបានបិទជាបណ្ដោះអាសន្ន ក្រោយពីរកឃើញថាមានសារធាតុគីមីយ៉ាងច្រើន

កំពង់ធំ: ដោយមានការយកចិត្ដទុកដាក់ទៅលើសុខភាពរបស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាស្រុកទាំងប្រាំបីនៅក្នុងខេត្ដកំពង់ធំទាំងមូល ជាក់ស្ដែងនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅវេលាម៉ោង ៩.៣០នាទីលោកសាយ ណូរ៉ា ព្រះរាជជ្ញារងខេត្ដកំពង់ធំ សហការជាមួយមន្រ្តីកាំកុងត្រូល លោក លៀង សុភា និងមន្ទីពាណិជ្ជាកម្ម លោក លី ចក់ បានចុះបិទសិប្បកម្មធ្វើគុយទាវមានសារធាតុគីមី ដែលបានដាក់លក់នៅតាមផ្សារក្នុងផ្សារស្ទោងនិងតាមបណ្ដាស្រុកដ៏ទៃទៀត។ ដោយមានការចង្អុលបង្ហាញពីលោកអ៊ិត

Read more

ឯឧ យន្តមីនអភិបាលខេត្តព្រះសីហនុប្រកាសបើកវគ្គហ្វឹកហ្វឺន បំប៉ននាយទាហាននិងពលទាហាននៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៦​ ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងព្រះសីហនុ​ បាន​ប្រារព្ធ​ពិធី​ បើក​វគ្គ​ ហ្វឹកហ្វឺន​ បំប៉ន​ពង្រឹង​រៀប​រយ​ ដល់​នាយទាហាន​នាយទាហានរង​និង​ពលទាហាន​ តំបន់​ប្រតិបត្តិការ​សឹករងព្រះសីហនុ​ ក្រោម​អធិបតី​ភាព​ ឯកឧត្ដម​ យន្ត​ មីន​ អភិបាល​នៃគណៈ​អភិបាលខេត្ត​ ប្រធាន​ គណៈ​បញ្ជាការ​ ឯកភាពរដ្ឋបាល​ខេត្ត​ព្រះសីហនុ​ និង​

Read more

លំនៅដ្ឋាននិងសាលារៀន៧៥ខ្នងត្រូវខ្យល់​កន្ត្រាក់​បាន​បោកបក់​​របើកដំបូល

បន្ទាយមានជ័យ: ភ្លៀង​មាន​លាយ​ខ្យល់​កន្ត្រាក់​បាន​បោកបក់​យ៉ាងខ្លាំង​បង្ក​ការខូចខាត​ផ្ទះសម្បែង​ពលរដ្ឋ និង​អគារ​សាលារៀន​សាធារណ​:ចំនួន​៧៥​ខ្នង នៅ​ស្រុក​ចំនួន​៣​គឺ​អូរជ្រៅ ស្វាយចេក និង​ថ្មពួក កាលពី​ថ្ងៃ និង​យប់​ថ្ងៃទី​១៩-២០​មិថុនា​ឆ្នាំ​២០១៦​។​អាជ្ញាធរ​ដែនដី និង​នគរបាល​ស្រុក​ទាំង​៣​ប្រាប់នៅថ្ងៃទី​២១​មិថុនា​ថា​:​ភ្លៀង​ធ្លាក់​លាយឡំ​ខ្យល់​កន្ត្រាក់​នោះ​កើតឡើង​កាលពី​ល្ងាច​និង​យប់​ថ្ងៃទី​១៩​និង​២០​មិថុនា​ឆ្នាំ​២០១៦ ។​វា​បាន​បង្ក​ប៉ះពាល់​និង​ខូចខាត​ផ្ទះ​ពលរដ្ឋ​៧៣​ខ្នង ក្នុងនោះ​ធ្ងន់ធ្ងរ​ឬ​ខូច​ទាំងស្រុង​១៩​ខ្នង​,​អគារ​សាលារៀន​២​ខ្នង​។​នៅ​ស្រុក​ថ្មពួក​ខូចខាត​ច្រើនជាងគេ គឺ​ចំនួន​៦០​ខ្នង ធ្ងន់​១៥​ខ្នង​។​នៅ​ស្រុក​ស្វាយចេក​១០​ខ្នង ក្នុងនោះ​អគារ​សាលារៀន​២​ខ្នង និង​ស្រុក​អូរជ្រៅ​៤​ខ្នង​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទ​យ​មានជ័យ​អោយដឹង​ថ្ងៃទី​២១​មិថុនា​ថា​:​មហន្តរាយ​ពី​ខ្យល់​កន្ត្រាក់​នេះ មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទេ

Read more

បើករថយន្តលឿនប្រុងឡើងស្ពាន មិនប្រយ័ត្នជ្រុលចង្កូតក្រឡាប់ផ្ងារជើងក្រោមស្ពានអាកាសក្បាលថ្នល់

រាជធានីភ្នំពេញ ៖ រថយន្តកូរ៉េដឹកដែនទម្ងន់១តោនកន្លះមួយគ្រឿង បានក្រឡាប់ផ្ញារជើងច្រងាងនៅចំណុច គល់ស្ពានព្រះមុន្នីវង្សថ្មី ខាងក្រោមស្ពានអាកាសក្បាលថ្នល់ ស្ថិតក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បន្ទាប់ពីតៃកុងរថយន្តបើកក្នុងល្បឿនលឿនបម្រុងឡើងសម្តៅទៅកាន់ស្ពានព្រះមុន្នីវង្សថ្មី តែសំណាងអាក្រក់ដល់ចំណុចផ្លូវកោងខ្លាំង មិនប្រយ័ត្នបួងចង្កូតខ្លាំងពេកជ្រុលក្រឡាប់ផ្ញារជើងច្រងាងតែម្តងទៅ កាលពីវេលាម៉ោង ១០ និង ៤៥នាទីព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៦ ។

Read more

លោកមេឃុំពពក ស្រុកស្ទោង បានយកគ្រឿងចក្រមកឈូសឆាយដីព្រៃចំណីអូរសម្រាប់ទុកលក់ឲ្យឈ្មួញកណ្តាល

ខេត្តកំពង់ធំ..ដីព្រៃកំរបមាត់អូរជាច្រើនហិតាដែលជាកម្មសិទ្ធរបស់រដ្ឋ ត្រូវបានលោកកែវនួន ជាមេឃុំពពក ឃុបឃិតគ្នាជាមួយមន្ត្រីជំនាញ បានយកគ្រឿងចក្រធ្វើសកម្មភាពឈូសឆាយដីព្រៃគំរបអូរ ដែលជាជម្រកសត្វគ្រប់ប្រភេទ ក្នុងគោលបំណងទុកលក់អោយ់ក្រុមឈ្មួញ ខណៈដីនេះស្ថិតនៅត្រង់ចំនុចអូរ តាច័ន្ទ ក្នុងភូមិសាស្ត្រឃុំ ពពក ស្រុកស្ទោង ខេត្តកំពង់ធំ! ប្រភពព័ត៍មានពីម្ចាស់គ្រឿងចក្របាននិយាយប្រាប់អ្នកសារព័ត៍មានថា!ដីនៅចំនុងខាងលើនេះគឺពួកគាត់បានស៊ីឈ្នួលភ្ជួរនិងរុញគល់ឲ្យលោកកែវនួន ដែលជាមេឃុំពពក ស្រុកស្ទោងក្នុង១ហិតា៤០ម៉ឺនរៀល ហើយប្រភពដដែលនេះបានបន្តថាលោកមេឃុំកែវនួន បានរៀបឈូសឆាយដីនៅតំបន់អូរតាច័ន្ទនេះ ដើម្បីលក់ទៅឲ្យឈ្មោះតិច ។

Read more

សកម្មភាពរំលោភឈូសឆាយព្រៃកំរបអូរយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនបានគគ្រើកសារជាថ្មីម្តងទៀតហើយនៅក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ

ខេត្តកំពង់ធំ.. ដីព្រៃបំរុងចំណីមាត់អូរ ដែលជាកម្មសិទ្ធរបស់រដ្ឋ ត្រូវបានក្រុមឈ្មួញឃុបឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាននឹងមន្ត្រីជំនាញ បានយកគ្រឿងចក្រត្រាក់ទ័រលួចធ្វើសកម្មភាពឈូសឆាយរំលោភយកដីមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន នៅក្នុងកំឡុង១សប្តាហ៏នេះ ស្ថិតនៅត្រង់ចំនុចអូរ តាច័ន្ទ ក្នុងភូមិសាស្ត្រឃុំ ពពក ស្រុកស្ទោង ខេត្តកំពង់ធំ! លោកពូ ផល ជាម្ចាស់គ្រឿងចក្រត្រាក់ទ័រដែលបានយកមកឈូសឆាយនៅលើផ្ទៃនៅតំបន់មាត់អូរនេះបាននិយាយប្រាប់អ្នកសារព័ត៍មានថា!ដីនៅចំនុងខាងលើនេះគឺគាត់បានទិញពីគេមួយផ្នែកនិង១ផ្នែកទៀតគាត់ឈូសចូលដីមាត់អូរដើម្បីពង្រីកឲ្យបានធំ ងាយស្រួលធ្វើចំការ ព្រោះថាគាត់បានឃើញក្រុមគេផ្សេងៗទៀតក៏យកគ្រឿងចក្រមកឈូសឆាយដីជួរមាត់អូរដូចគាត់ដែ តែគ្មានអ្នកណាហាមឃាត់ ទើបគាត់អនុវត្តតាមក្រោយគេ មិនដឹងថាគេហាមឃាត់ទេ

Read more

PMខេត្តមណ្ឌុលគិរី​PMស្រុកអូរាំងនិងPMស្រុកកែវសីម៉ា​ បង្រ្កាបរថយន្តកែឆ្នៃដឹកឈើមួយគ្រៀងទៀតហើយ

រថយន្តកែឆ្នៃ១គ្រឿង ត្រូវបានអាវុធហត្ថខេត្តមណ្ឌលគិរីសហការជាមួយអាវុធហត្ថស្រុកអូររាំងនឹងអាវុធហត្ថស្រុក កែវសីមាស្ទាក់ចាប់បានខណះកំពុងដឹកជញ្ជួនចេញពីដែនព្រៃកាពារកែវសីមាស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងបរិស្ថាន ដែលទើបនិងទទូលបានការផ្ទេរអោយកាន់កាប់ជំនួសពីតំបន់ព្រៃកាពារអភិរក្សជីវចំរុះសីមា ដែលគ្រប់គ្រងដោយ ក្រសួងកសិកម្ម។ ប្រតិបត្តការណ៍បង្ក្រាបរថយន្តកែឆ្នៃខាងលើនេះដឹកនាំដោយលោកវរៈសេនីយ៍ត្រី រុន ឌឿន នៃកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានធ្វើឡើងនៅម៉ោង៧និង​១០នាទីព្រលប់នាថ្ងៃ១៣មិថុនា២០១៦ ស្ថិតក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។គេនៅមិនទាន់ដឹងអំពីបរិមាណឈើដែលស្ថិតនៅលើរថយន្តកែឆ្នៃនោះនៅឡើយ តែព័ត៍មានដែលទទូលបានគឺឈើ ទាំងនោះមានចំនួន១២ដុំ មានមុខកាត់ចាប់ពី៤០សង់ទីម៉ែតត្រីគុណនិង៤០សង់ទីម៉ែត ប្រវែង៤ម៉ែតឡើងទៅ។ ប្រភពច្បាស់ការបានអោយដឹងថា រថយន្តកែឆ្នៃខាងលើមានម្ចាស់ឈ្មោះតាយ៉ែម

Read more

កម្លាំងចម្រុះផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មចុះប្រតិបត្តិការបង្ក្រាបបទល្មើសលួចកាប់ឈើមូលបានជាង២០កំណាត់ នៅចំនុចព្រៃអង់តែន

ខេត្តកំពង់ធំះ.ឈើមូលជាប្រភេទឈើចម្រុះចំនួន២៣ដុំត្រូវបានកម្លាំងចម្រុះផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើគ្រយាចុះបង្ក្រាបរយៈពេលបីថ្ងៃ គឺចាប់ថ្ងៃទី១១រហូតដល់ថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០១៦ ត្រង់ចំនុចព្រៃអង់តែន ឃុំគ្រយា ស្រុកសន្ទុក កំពង់ធំលោកឈៀង មាលា នាយសង្តាត់រដ្ឋបាលព្រៃឈើគ្រយាបានបញ្ជាក់កម្លាំងជំនាញរដ្ឋបាលព្រៃឈើចម្រុះមានសង្កាត់គ្រយានិងផ្នែកកំពង់ថ្ម បានចុះល្បាតនៅចំនុចព្រៃអង់តែនដែលជាព្រៃហាមរបស់រដ្ឋ ស្រាប់តែបានឃើញជនខិលខូចកំពង់តែធ្វើសកម្មភាពលួចកាប់ឈើមូល ជាច្រើនដុំគរទុកនៅក្នុងព្រៃហើយមួយចំនួនទៀតកំពុងតែលើកដាក់លើគោយន្តកន្ត្រៃ ខណៈពេលនោះក្រុមជនល្មើសបានរត់បាស់សក់ចោលឈើនិងគោយន្ត ត្រូវបានសមត្ថកិច្ចជំនាញយករថយន្តស្ទូចទៅប្រមូលយកមករក្សាទុកនៅទីស្នាការ សង្កាត់រដ្ឋបាលព្រៃឈើគ្រយា និងថ្ងៃបន្ទាប់សមត្ថកិច្ចបានឃាត់ចាប់រទេះដឹកឈើមូលចំនួនបីគ្រឿងនិងគោយន្តកន្ត្រៃ៥គ្រឿងយកទៅរក្សានៅ ខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ រងចាំម្ចាស់ចូលខ្លួនទៅទទួលផាកពីន័យ។គួររំលឹកថាក្នុងរយពេល១សប្តាហ៏ លោកតឹបញាតានាយខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំបានចុះប្រតិបត្តិការបង្ក្រាបបានជាច្រើនករណីរួមទាំងការកាប់រៀនដីព្រៃ និងសកម្មភាពដឹកឈើ។

Read more

លោក ជា អឿង សំណេះសំណាល ជាមួយប្រជាពលរដ្ឋក្នុងស្រុកប្រាសាទបល្ល័ង្ក

(កំពង់ធំ)ព្រឹកថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៦ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ នងងជាប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក បានជួបសំណេះសំណាលប្រជាពលរដ្ឋប្រមាណ១២២នាក់ ស្រី ៥៥នាក់ ដែលមកពីប្រាំមួយភូមិគឺ ភូមិអូរខ្សង់ ភូមិសាគ្រាមត្បូង ភូមិសាគ្រាជើង ភូមិវាលថ្នល់ ភូមិវាលចាស់

Read more

ខេត្តកំពត.រថយន្តយីឌុបភ្លៅប្រាំ ដឹកឈើប្រណិតប្រភេទឈើម្រិញពេញមួយរថយន្ត ប្រហែល៥០ម៉ែត្រគូប បណ្តាលឲ្យបាក់ស្ពាននៅចំណុចស្ពានអ្នកតារាជ ភូមិជ័យសេនា

ខេត្តកំពត នៅវេលាម៉ោង ១១និង៤៥នាទី អធ្រាត ថ្ងៃទី១១ ខែមិថុនាឆ្នាំ២០១៦ខេត្តកំពតមានរថយន្តយីឌុបភ្លៅប្រាំ ដឹកឈើប្រណិតប្រភេទឈើម្រិញពេញមួយរថយន្ត ប្រហែល៥០ម៉ែត្រគូប បណ្តាលឲ្យបាក់ស្ពាននៅចំណុចស្ពានអ្នកតារាជ ភូមិជ័យសេនា ។ បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានរថយន្តដឹកឈើចំនួន៣គ្រឿង ដឹកឈើពីឱរ៉ាល់ ឆ្ពោះទៅប្រទេសវៀតណាម ទើបលោកនិងក្រុមការងារ បានរាយការណ៍ទៅមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងកម្លាំងកងរាជអាវុធហត្ថស្រុកឈូក ដើម្បីស្ទាក់ឃាត់រថយន្តដឹកឈើមួយគ្រឿងនោះ តែដោយសាររថយន្តនោះ មិនព្រមឈប់

Read more