អ្នកកាសែតរ៉សទ័រស៊ើបអង្កេតការសម្លាប់រង្គាលជនជាតិ Rohingya ត្រូវបានផ្តន្ទាទោសឱ្យជាប់គុក 7 ឆ្នាំ

អ្នកកាសែតរ៉សទ័រស៊ើបអង្កេតការសម្លាប់រង្គាលជនជាតិ Rohingya ត្រូវបានផ្តន្ទាទោសឱ្យជាប់គុក 7 ឆ្នាំ

ប្រទេសមីយ៉ាន់ម៉ា ៖
យោងតាមប្រភពស៊ីអិនអិនថា ៖ តុលាការប្រទេសមីយ៉ាន់ម៉ាបានកាត់ទោសអ្នកសារព័ត៌មាន រ៉យទ័រពីររូប អោយជាប់គុក 7 ឆ្នាំបន្ទាប់ពីរកឃើញថា ពួកគេមានកំហុស ក្នុងការលុបចោលច្បាប់អាថ៌កំបាំងផ្លូវការ ។

លោក Wa Lone វ័យ 32 ឆ្នាំនិងលោក Kyaw Soe Oo អាយុ 28 ឆ្នាំត្រូវបានចាប់ឃុំខ្លួនដំបូងនៅក្នុងខែ ធ្នូ ឆ្នាំ 2017 បន្ទាប់ពីធ្វើការស៊ើបអង្កេត ទៅលើការសម្លាប់រង្គាលអ្នកភូមិរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសភូមា ។

ប្រភពបានបន្តទៀតថា អំពើហិង្សា គឺជាផ្នែកមួយនៃជម្លោះ ដែលអង្គការសហប្រជាជាតិ បានពណ៌នាថា ជាទម្រង់ នៃការសម្អាតជនជាតិភាគតិច ដោយមានប្រតិបត្តិការយោធាបង្ខំ ឱ្យជនជាតិរ៉ូហ៊ីងយ៉ាជាង 700.000 នាក់ ដែលជាក្រុមមូស្លីមភាគតិច ភៀសខ្លួនចេញពីភូមាទៅប្រទេសបង់ក្លាដេស ។

លោក តាន់ ហ្សូមូង មេធាវីរបស់អ្នកយកព័ត៌មានបាននិយាយថា “នេះគឺជាការខកចិត្តមួយ ចំពោះលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសេរីភាពសារព័ត៌មាន ” ៕

ប្រែសម្រួលដោយ ៖ លោកស្រី ព្រហ្ម សុខពាន

134 Views