ឈ្មួញឈើឈ្មោះមុំ ដោះស្បែកជើងដេញវៃអ្នកកាសែត

ឈ្មួញឈើឈ្មោះមុំ ដោះស្បែកជើងដេញវៃអ្នកកាសែត

ខេត្តក្រចេះ ៖
កក្រើកទៀតហើយ ឈ្មួញរកស៊ីឈើ ដែលល្បី និងដុះស្លែ ប្រចាំខេត្តក្រចេះ មានឈ្មោះ ថា មុំ ដែលរកស៊ីដឹកឈើប្រណីតឆ្លងដែន មិនខ្លាចញញើតសមត្ថកិច្ច ក៏ដូចជា ជំនាញនៅតាមដងផ្លូវសោះឡើយ ។

ប្រជាពលរដ្ឋសង្ស័យថា ឈ្មួញម្នាក់នេះ ប្រហែលជា មានខ្នងបង្អែក ធំប៉ុណ្ណាទេ ក្នុងខេត្តក្រចេះនេះ ដែលកន្លងមក ធ្លាប់ ចាប់ ឬ បង្ក្រាប នៅតែមិនរៀងចាល ដឹកលើសដើម ហើយការបង្ក្រាបនោះ បានតែមួយដង្ហើមចង្រិត តែប៉ុណ្ណោះ ។

ជាក់ស្ដែង នៅយប់ថ្ងៃទី 2 ខែកញ្ញា ឆ្នាំ 2018 ឈ្មួញឈើ ជើងខ្លាំង ឈ្មោះចែមុំនេះ បានប្រមាថមកលើអ្នកសារព័ត៌មាន បានដោះស្បែកជើង ដេញវ៉ៃអ្នកសាព័ត៌មាន ក្រោយពីអ្នកសារព័ត៌មានបាន ប្ដឹងទៅមេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ លោកបានបញ្ជា កំលាំងស្រុកសហការជាមួយ ជំនាញមេព្រៃ បានធ្វើការឃាត់រថយន្ត ដឹកឈើរបស់ ចែមុំបានមួយរថយន្ត គឺនៅវេលាម៉ោង 4 និង 50 នាទី ជិតភ្លឺ ថ្ងៃទី 2 ខែកញ្ញា ឆ្នាំ 2018 ហើយពេលនេះ រថយន្តដែលដឹកឈើ ត្រូវជំនាញ នាយផ្នែក រដ្ឋបាលព្រៃឈើស្នួល បានយកទៅរក្សាទុក រង់ចាំធ្វើការវាស់វែង ដោះស្រាយជាក្រោយ ៕

98 Views