ព្រៃអង់តែន និង ព្រៃឡង់ក្នុងទឹកដីខេត្តកំពង់ធំ នៅតែទទួលរងការកាប់បំផ្លាញកាន់តែរីករាលដាលយ៉ាងធ្ងន់ធ្ងរ រកទីបញ្ចប់គ្មាន !

ព្រៃអង់តែន និង ព្រៃឡង់ក្នុងទឹកដីខេត្តកំពង់ធំ នៅតែទទួលរងការកាប់បំផ្លាញកាន់តែរីករាលដាលយ៉ាងធ្ងន់ធ្ងរ រកទីបញ្ចប់គ្មាន !

កំពង់ធំ៖ បច្ចុប្បន្នដែនព្រៃអង់តែនដែលជាព្រៃសម្រាប់រង្វាស់ទឹកវាលទំនាបអាស៊ីមូសុងទន្លេមេគង្គ នៃប្រទេស កម្ពុជាក្រោមការឧបត្ថម្ភពី រាជរដ្ឋាភិបាល ជប៉ុននោះ ត្រូវបានទទួលរងការកាប់បំផ្លាញកាន់តែរីករាលដាល ដែលសាធារណជនលើកឡើងថា បើនៅតែបែបនេះ គឺខ្ទេចគ្មានសល់ ជាពិសេស ដើមឈើធំៗ ។

ប្រជាពលរដ្ឋនិយាយថា ខាងក្នុងដែនព្រៃអង់តែននេះ នៅកន្លែងខ្លះត្រូវបានកាប់រុករានយកដីថ្មីៗ ចំណែកកន្លែង ចាស់ខ្លះទៀត ត្រូវបានកាប់ពង្រីកហើយដុតបំផ្លាញ ឯដើម ឈើធំៗដែលពុំសូវមានតម្លៃ នៅជាប់នឹងផ្លូវ ដែលពី មុននៅសេសសល់១ដើមៗនោះ ឥឡូវគឺបង្ហើយអស់ហើយ ចំណែកឯ សមត្ថកិច្ចបរិស្ថាននិងសមត្ថកិច្ច រដ្ឋបាល ព្រៃឈើ នៅទីនោះ គិតតែប្រយោជន៍ផ្ទាល់ខ្លួន។

កន្លងមក សមត្ថកិច្ចរាជអាវុធហត្ថ ស្រុកសន្ទុក ក៏បានបង្ក្រាបឈើ ហ៊ុបជ្រុងហ៊ុបមូល ជាបន្តបន្ទាប់ ដែលជន ទុច្ចរិត ដឹកជញ្ជូនមកលាក់ទុក នៅមូល ដ្ឋានឃុំកំពង់ថ្ម ក្នុងភូមិស្នោខ្លី ហើយសមត្ថកិច្ចនេះ ក៏ទទួលស្គាល់ថា បទល្មើសនេះ គឺដឹកចេញពីព្រៃអង់តែន ដោយឡែកទីតាំងអារច្រៀកឈើខុសច្បាប់ នៅភូមិទួលដំណាក់ឃុំចុង ដូង និងភូមិ កំពុងស្ដេច ឃុំក្រវ៉ា ស្រុកបារាយណ៍ក៏ជនប្រព្រឹត្តទាំងនោះ បានប្រាប់ថា គឺដឹក ចេញពីព្រៃអង់ តែន និងដឹកចេញពីឃុំសុខចិត្រ និងឃុំមានរិទ្ធ ស្រុកសណ្ដាន់ ចេញពីដែនព្រៃឡង់។

បើយោងតាមប្រភព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ដែនព្រៃអង់តែន គឺការពារដោយសមត្ថកិច្ចបរិស្ថាន និងសមត្ថ កិច្ចរដ្ឋបាលព្រៃឈើ ប៉ុន្តែការកាប់ព្រៃពង្រីកយកដី និងអារកាប់ដើមឈើធំៗ គឺកើតមានខ្លាំងជាងមុនទៅទៀតសកម្មភាពកាប់បំផ្លាញព្រៃអង់តែន គគ្រឹកគគ្រេង រាល់ថ្ងៃយប់ ដូចហែរបុណ្យផ្កាប្រាក់អញ្ចឹង៕

117 Views