ឃាត់ខ្លួនជនសង្ស័យប្រដាប់អាវុធ​ ភ្ជង់​ប្លន់​ឆក់​យក​កា​បូប​លុយ​ពី​ស្រ្តី​ម្នាក់​

ស៊ែដើម្បីប្រឆាំងបច្ចាមិត្តសង្គម

2015_09_30_12_51_12
ភ្នំពេញ ៖​ ​ បុរសជាជនសង្ស័យប្រដាប់អាវុធជិះម៉ូតូឌុបគា្ន ដកកាំភ្លើងខ្លីភ្ជង់ឆក់យក​កាបូបលុយពីស្រ្តីចំណាស់ម្នាក់ក្នុងចំណោមបក្សពួក២នាក់ ដែ​ល​ប្រព្រឹត្តឡើង​ នៅខាងកើតផ្សារអូរឡំាពិក កាលពីរសៀលថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៥​ ។ បា​ន​ត្រូវកម្លាំងស​មត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌ៧​ម​ក​រានិងប៉ុស្តិ៍ទំនុបទឹក សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល​នៃស្នង​ការដា្ឋ​ន​​រាជធានីភ្នំពេញ​ ។ តាមស្រាវជ្រាវ​ឃាត់ចាប់​ខ្លួន​បាន​នៅ​​តា​ម​បណ្ដោយផ្លូវ១៩៣ ស្ថិត​ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ​ខណ្ឌចំការមនរាជធានីភ្នំពេញ​​​ នា​វេ​លា​ម៉ោងជិត២រសៀល​​ថ្ងៃ​ទី២៩កញ្ញា​​ឆ្នាំ២០​១៥​​ ។

2015_09_30_12_51_12_3

ជនប្រដាប់អាវុធសង្ស័យជាចោរឆក់ ដែលកម្លាំងសមត្ថកិច្ចប៉ូលិស​សហការគា្នតាមឃាត់ខ្លួនបាននោះ ​ឈ្មោះទីន នីន ភេទប្រុសអាយុ៣២ឆ្នាំ មុខរ​បរ​ប៉ះកង់ ស្នាក់នៅផ្ទះជួល នៅម្ដុំទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ រីឯស្ត្រីជនរងគ្រោះមា្ចស់កាបូប​គេ​ស្គាល់ថា ជាម្តាយ​បង្កើតរ​ប​ស់​​លោក​ចៅ​ក្រមសាលាដំបូងរាជធានីភ្នំពេញ​ បាត់បង់លុយអស់ចំនួន៤០០ដុល្លារអាមេរិក ​។

​បនា្ទប់ពី​ឃាត់ខ្លួនបាន យោតាមការចំណាំចង្អុលបង្ហាញរបស់ជនរងគ្រោះអះអាងថា ​ជនសង្ស័យខាងលើ​ពិត​ជាបាន ដកកាំភ្លើងភ្ជង់គំរាម​ឆក់យក​កា​បូប​​លុយរបស់​គា​ត់​ប្រាកដមែន។ ​​​ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកមកឃុំខ្លួនបណ្ដោះអាសន្ ននៅអធិការដ្ឋាននគរបាល ខណ្ឌ៧​ម​ករា ដើ​ម្បីសាកសួរនិងកសាងសំនុំរឿងបញ្ជូន​ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធីច្បាប់។ ហើយបច្ចុប្បន្នសមត្ថកិច្ច​​បាន​​និង​កំ​ពុ​ង​​​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ត​ទៀត ​ដើម្បី​តាម​​​ប្រមាញ់​​​បក្ខ​ពួក​ដែល​នៅ​សេសសល់​មួយ​ចំនួន​ទៀត៕2015_09_30_12_51_12_1 (1)

 

328 សរុប 1 ថ្ងៃនេះ

គីម សារឿន 017 707 507

លោក គឹម សារឿន ជាចាងហ្វាងសារពត៌មានក្នុងស្រុក និង ជាប្រធានសម្ពន័អ្នកសារពត៌មានប្រជាធិបតយ្យ គោលដៅរបស់គាត់គឺកំចាត់បច្ចាមិត្ររបស់សង្គម