ប្រទេសចិនទំនងជា ធ្វើការហ្វឹកហាត់ ដើម្បីតម្រង់គោលដៅអាមេរិក

ប្រទេសចិនទំនងជា ធ្វើការហ្វឹកហាត់ ដើម្បីតម្រង់គោលដៅអាមេរិក

វ៉ាស៊ីនតោន ៖
យោងតាមរបាយការណ៍របស់មន្ទីរបញ្ចកោណបានឱ្យដឹងថា ប្រទេសចិនកំពុងអភិវឌ្ឍន៍ យ៉ាងសកម្មប្រព័ន្ធយន្តហោះទម្លាក់គ្រាប់បែក ចម្ងាយឆ្ងាយ ហើយទំនងជាបណ្ដុះបណ្ដាលអាកាសយានិករបស់ខ្លួន សម្រាប់បេសកកម្មសំដៅទៅសហរដ្ឋអាមេរិក ។

របាយការណ៍បាននិយាយថា ” ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះកងទ័ពរំដោះប្រជាជនចិន (PLA) បានពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួន យ៉ាងឆាប់រហ័ស ដោយបំផ្ទុះគ្រាប់បែក ដែលទទួលបានបទពិសោធន៍ នៅក្នុងតំបន់ដែនទឹកសំខាន់ៗ និងទំនងជាការហ្វឹកហ្វឺន សម្រាប់ការវាយប្រហារប្រឆាំង ទៅសហរដ្ឋអាមេរិក ជាគោលដៅសម្ព័ន្ធមិត្ត ” ។

“របាយការណ៍ប្រចាំឆ្នាំស្តីពីការអភិវឌ្ឍន៍ យោធា និង សន្តិសុខ ដែលពាក់ព័ន្ធសាធារណរដ្ឋប្រជាមានិតចិន ” គឺជារបាយការណ៏ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានកំណត់ ដោយសភា បានបង្ហាញពីការវិវត្តន៍ របស់យោធាចិនជាងឆ្នាំមុន ៕

ប្រែសម្រួលដោយៈលោកស្រីព្រហ្ម សុខពាន

131 Views