កូរ៉េខាងជើង និងខាងត្បូង នឹងជួបប្រជុំកំពូលម្តងទៀតនៅខែ កញ្ញា ខាងមុខនេះ

កូរ៉េខាងជើង និងខាងត្បូង នឹងជួបប្រជុំកំពូលម្តងទៀតនៅខែ កញ្ញា ខាងមុខនេះ

សេអ៊ូល ៖
បើយោងតាមក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយថា ៖ មេដឹកនាំកូរ៉េខាងជើង និងកូរ៉េខាងត្បូង នឹងធ្វើកិច្ចប្រជុំកំពូលលើកទីពីរ នៅទីក្រុងព្យុងយ៉ាង ក្នុងខែកញ្ញានេះ ។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានជួបគ្នាជាលើកដំបូងកាលពីខែមេសា នៅពេលពួកគេបានចុះហត្ថលេខាលើសេចក្តីប្រកាស Panmunjom ដោយសន្យាថា នឹងបង្កើតទំនាក់ទំនងជិតស្និទ្ធ ហើយធ្វើការបញ្ចប់ជាស្ថាពរនូវសង្គ្រាមកូរ៉េ ។

កិច្ចប្រជុំកំពូលនាពេលខាងមុខនេះ នឹងជាកិច្ចប្រជុំលើកទី 3 របស់បុរសទាំងពីរនៅឆ្នាំនេះ បន្ទាប់ពីកិច្ចប្រជុំលើកទីពីរនៅតំបន់គ្មានយោធា (DMZ) ដែលបែងចែកភាគខាងជើង និងខាងត្បូង កាលពីខែឧសភា ។

ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានប្រកាស ការប្រជុំនាពេលខាងមុខនេះបន្ទាប់ពី កិច្ចចរចារជាន់ខ្ពស់មួយ រវាងក្រុមមន្ត្រីមកពីទីក្រុងព្យុងយ៉ាង និងក្រុងសេអ៊ូលនៅ DMZ កាលពីថ្ងៃចន្ទ ។
ប្រែសម្រួលដោយ ៖
លោកស្រី ព្រហ្ម សុខពាន

115 Views