កូរ៉េខាងជើង ច្រានចោលសំណើរបស់ អាមេរិក អំពីបញ្ហាអាវុធនុយក្លេអ៊ែរ

កូរ៉េខាងជើង ច្រានចោលសំណើរបស់ អាមេរិក អំពីបញ្ហាអាវុធនុយក្លេអ៊ែរ

យោងតាមប្រភពការទូតជាន់ខ្ពស់បានឱ្យដឹងថា អាមេរិកបានស្នើម្តងហើយម្តងទៀត ចំពោះកូរ៉េខាងជើង អំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ ដែលទាំងអស់នេះត្រូវបានកូរ៉េខាងជើង បដិសេធ ។

ប្រភពទាំងនេះបាននិយាយថា សហរដ្ឋអាមេរិកបានធ្វើ និងបន្តធ្វើ “សំណើរជាក់លាក់ សម្រាប់ចាប់ផ្តើម និងបន្តទៅចំណុចបញ្ចប់ នៃការលុបបំបាត់អាវុធនុយក្លេអ៊ែរ ដែលបានផ្ទៀងផ្ទាត់ពេញលេញ ” រួមបញ្ចូលទាំងពេលវេលា ។

ប្រភពមួយបាននិយាយថា ប្រទេសកូរ៉េខាងជើង បានច្រានចោលនូវសំណើរទាំងអស់នេះ ដោយចាត់ទុកថា ” ជនអន្ធពាល ” ។

ការជាប់គាំងនេះ បាននាំឱ្យមានគន្លងរ៉ុកកែតដូចគ្នា នឹងការទូត ផ្នែករដ្ឋបាលរបស់ Trump ជាមួយកូរ៉េខាងជើងចុះក្រោម ហើយនិង កិច្ចពិភាក្សាធម្មតាជាមួយក្រុងព្យុងយ៉ាង ដែលបានរារាំងរដ្ឋបាលពីមុន ។

ការសន្យាមិនច្បាស់លាស់ ដែលបានលេចចេញពីកិច្ចប្រជុំកំពូល កាលពីខែមិថុនារបស់លោកប្រធានាធិបតី Donald Trump ជាមួយមេដឹកនាំ គីម ជុងអ៊ុន បាននាំឱ្យមានការផ្តាច់ទំនាក់ទំនងការទូត ។ ឯកសារសង្ខេប ដែលបានបង្កើតឡើង បន្ទាប់ពីមេដឹកនាំបានជួបប្រជុំគ្នា មិនមានពេលវេលាកំណត់ គ្មានការសន្យាជាក់លាក់ ឬព្រឹត្តិការណ៍សំខាន់ៗ ដើម្បីជួបគ្នា ដែលអាចឱ្យភាគីទាំងពីរ បកស្រាយតាមអ្វី ដែលពួកគេប្រាថ្នា ៕
ប្រែសម្រួលដោយ ៖ លោកស្រី ព្រហ្ម សុខពាន
61 Views