តុលាការកំពូល មហាលោតផ្លោះ មហាអស្ចារ្យ ក្នុងការសម្រេច ដោះ លែងជនជាតិយួន៨នាក់ ដែលបានលួចកាប់បំផ្លាញព្រៃឈើខ្មែរ នៅភាគឦសាន!

តុលាការកំពូល មហាលោតផ្លោះ មហាអស្ចារ្យ ក្នុងការសម្រេច ដោះ លែងជនជាតិយួន៨នាក់ ដែលបានលួចកាប់បំផ្លាញព្រៃឈើខ្មែរ នៅភាគឦសាន!

មណ្ឌលគិរី ៖ ជនជាតិយនួ ចំនួន៨
នាក់ ដែលត្រូវបានឃាត់ខ្លួន រួមជាមួយវត្ថុតាងគ្រឿងចក្រជាច្រើនគ្រឿង កាលពីថ្ងៃទី១០ មករា ២០១៨ ក្រោយពួកគេបានធ្វើសកម្មភាពកាប់ និងឈូសឆាយដីព្រៃខុសច្បាប់ ត្ត្រូវបានតុលាការកំពូល មហាលោតផ្លោះ មហាអស្ចារ្យ សម្រេចដោះលែង ស្របពេលសវនាការ ជំនុំជម្រះពួកគេនៅសាលាដំបូងខេត្តមណ្ឌលគិរី មិនទាន់បានធ្វើឡើងផង។ការសម្រេចដោះលែងនេះ ត្រូវបានប្រភពពីអ្នកអនុវត្តច្បាប់ នៅខេត្តមណ្ឌលគិរី អះអាងថា មិនសមហេតុផល ក្នុងការដោះលែង និងមានភាពមិនប្រក្រតី ។

ប្រភពច្បាស់ការណ៍មួយ បានបង្ហើបឲ្យដឹងថា យោងតាមសាលដីការបស់តុលាការ មហាលោតផ្លោះ មហាអស្ចារ្យ ក្នុងសវនាការជំនុំជម្រះ កាលពីថ្ងៃទី០១ សីហា ២០១៨ គឺបានសម្រេចឲ្យជនជាតិយួនទាំង៨នាក់នេះនៅក្រៅឃុំ ក្រោមហេតុផលថា ការឃុំខ្លួនពួកគេបណ្ដោះអាសន្ននៅក្នុងពន្ធនាគារខេត្តមណ្ឌលគិរី គឺលើសថ្ងៃកំណត់ (លើសពី៦ខែ) ប៉ុន្តែត្រង់ចំណុចនេះ ត្រូវបានមន្ត្រីសាលាដំបូងខេត្តមណ្ឌលគិរី បញ្ជាក់ថា ការឃុំខ្លួនជនជាតិយួនទាំង៨នាក់នេះ មិនទាន់លើសថ្ងៃកំណត់ទេ គឺឋិតនៅក្នុងអំឡុង នៃការអនុវត្តនីតិវិធីរបស់ ចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះ សាលាដំបូង ខេត្តមណ្ឌលគិរីនៅឡើយ ពោលគឺនៅសល់រយៈពេលប្រមាណ៤ខែទៀត ។

ប្រភពបន្តថា ចំពោះជនជាតិយួនទាំង៨នាក់នេះ សាលាដំបូងខេត្តមណ្ឌលគិរី ក៏នឹងគ្រោងបើក សវនាការលើសំណុំរឿងពួកគេ ក្នុងពេលឆាប់ៗខាងមុខនេះដែរ ប៉ុន្តែ គ្រាដែលតុលាការកំពូល មហាលោត
ផ្លោះ មហាអស្ចារ្យ សម្រេច ដោះលែងយ៉ាង ដូច្នេះ តើឲ្យសាលាដំបូងខេត្តមណ្ឌលគិរី អនុវត្តនីតិវីធីដោយរបៀបណា ? ហើយធ្វើបែបនេះ ក៏បង្ហាញថា ការអនុវត្តច្បាប់ លើជនបរទេសដែលមកប្រព្រឹត្តបទល្មើសលើទឹកដីកម្ពុជា មានភាព អាណាធិបតេយ្យផងដែរ។

ពាក់ព័ន្ធនិងករណីនេះ អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី លោកព្រះរាជអាជ្ញារង ម៉ម វណ្ណដា បានថ្លែង ប្រាប់អ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី០៤សីហានេះថា លោកពិតជាបានទទួលដទទួលដំណឹងអំពីការសម្រេចដោះលែង៨នាក់ខាងលើពីតុលាការកំពូលមែន ប៉ុន្តែមិនទាន់ទទួលបានឯកសារពាក់ព័ន្ធនោះទេ នៅព្រឹកនេះ ។ លោកបញ្ជាក់ថា សំណុំរឿងមួយនេះ គឺនៅមិនទាន់លើសថ្ងៃកំណត់ នៃការឃុំខ្លួនជនជាតិវៀតណាមទាំង៨នាក់នេះទេ ត្បិតសំណុំខាងលើ ត្រូវបានបញ្ជូនទៅ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តមណ្ឌលគិរី តាំងពីខែកក្កដា ។

សូមរម្លឹកថា ជនជាតិយួនប្រតិបត្តិការចំនួន៨នាក់ ត្រូវបានព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តមណ្ឌលគិរី ដឹកនាំ កម្លាំងចម្រុះចុះឃាត់ខ្លួន ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋថា ពួកគេបាននឹងកំពុងធ្វើសកម្មភាពប្រើប្រាស់គ្រឿងចក្រ ក្រុមហ៊ុនឈ្មោះ ដួងស្រួច កាប់នឹងឈូសឆាយព្រៃឈើខុសច្បាប់ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ក្នុងភូមិសាស្ត្រ ឃុំក្រង់តេះ ស្រុកពេជ្រាដា ការចាប់ឃាត់ខ្លួននេះ ត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃទី១០ មករា ឆ្នាំ២០១៨ នៅកន្លែងកើតហេតុ៕

81 Views