បែកសំបុក រឿងមន្ត្រីអស់សាច់ រៀបល្បិចធ្វើស៊ីឈ្មួញឈើ ជំរិតយកប្រាក់ជាង១ម៉ឺនដុល្លារ!

បែកសំបុក រឿងមន្ត្រីអស់សាច់ រៀបល្បិចធ្វើស៊ីឈ្មួញឈើ ជំរិតយកប្រាក់ជាង១ម៉ឺនដុល្លារ!

មណ្ឌលគិរីៈជនសង្ស័យពីរនាក់ដែលបានឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី៣
ខែសីហាឆ្នាំ២០១៨ នៅចំណុចព្រំប្រទល់ខេត្តមណ្ឌលគិរី និងក្រចេះ ករណីដឹកឈើដោយរថយន្តប៉ាកុង
នោះ បានផ្តល់ចម្លើយថា នគរបាលខេត្តមណ្ឌលគិរី ដឺបេ ចារកម្ម ទាមទារប្រាក់ប្រមាណជាង១ម៉ឺនដុល្លារ ជាថ្នូរនិងការដោះលែងវិញ។

មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃកែវសីមាបានប្រាប់ឲ្យថា ជនសង្ស័យទី១
មានឈ្មោះ ឃ្នីន លឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីកន្លែងកំណើត ភូមិត្នោត ឃុំថ្មី ស្រុកចិតបូរី ខេត្តក្រចេះ ។ទី ២.ហ៊ត លី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីកន្លែងកំណើត ភូមិច្រវា ឃុំកន្ទួត ស្រុកចិតបូរី ខេត្តក្រចេះទីលំនៅភូមិត្នោត ឃុំថ្មី ស្រុកចិត្តបុរី ខេត្តក្រចេះ ។

នៅក្នុងចម្លើយ រយៈពេល១ព្រឹកនៅថ្ងៃទី៤ខែសីហានេះ ជនសង្ស័យទាំងពីរនាក់ បានផ្តល់ចម្លើយថាៈឈើដែលដឹកមកនេះ បានប្រើពេលអារ
ជ្រៀកក្នុងព្រៃ ទឹកដីខេត្តមណ្ឌលគិរីរយៈពេលជាងម្ភៃថ្ងៃ ហើយបានដឹកមកដល់ចំណុចជាប់ផុងនេះ នៅថ្ងៃទី២ខែសីហា ត្រូវសមត្ថកិច្ចឃាត់តែម្តង។

ជនសង្ស័យបន្តថា ពេលចូលទៅដឹកខ្លួនបានបង់ប្រាក់ជូនទាហាន និងប៉េអឹម នៅអន្ទ្រងទឹកដីមណ្ឌលគិរី ក្នុង រណារយន្ត មួយគ្រឿង តម្លៃ៥០ម៉ឺនរៀល។ឡាន១គ្រឿង ៣០០ដុល្លារក្នុង១ខែ។ ឯខាងខេត្តក្រចេះបានបង់ជូនអ្នកកាសែតមួយចំនួនហើយ។ចំណែកឈើពីរសន្លឹកធំៗនោះ គឺដឹកឱ្យលោកអភិបាលស្រុកចិត្របុរី។

ជនសង្ស័យបានបន្តថាក្រោយសមត្ថកិច្ចឃាត់រថយន្តទាំង៣គ្រឿងហើយនោះរូបគេបានចូលទៅចរចារជាមួយឈ្មោះ វឿន ជាមន្ត្រីប៉ូលិសស្រុកកោះញែក ឈ្មោះ វែង ជាចារកម្មនិងស៊ីវិលម្នាក់ ប៉ូលិសម្នាក់ទៀត ដែលមិនស្គាល់ឈ្មោះ។សមត្ថកិច្ចទាំងនោះប្រាប់ថា ចាំមេមកសិន ចាំសម្រួលគ្នា។

នៅម៉ោងប្រមាណ០៨យប់ថ្ងៃដដែលឈ្មោះថា ជាប៉ូលិសនិងកូនចៅពីរនាក់ទៀតបានមកដល់។ឈ្មោះថាបានប្រាប់ឱ្យខ្ញុំទៅសម្រួលគ្នាជាមួយឈ្មោះភាន់ ជាដឺបេ។ឈ្មោះភាន់បាន ទារប្រាក់បីពាន់ដុល្លារ ហើយក៏ព្រមយក១០លានរៀល ដោយសារការតថ្លៃ។ឈ្មោះ វែង ទាមទារចំនួន៤ពាន់ដុល្លារ តែតថ្លៃសល់ត្រឹម៣ពាន់ដុល្លារ។ចំណែកឈ្មោះថា ទាមទារឡាន១គ្រឿង២ពាន់ដុល្លារ
សរុប៣គ្រឿងចំនួន៦ពាន់ដុល្លារ។ក្រោយចរចារយ៉ាងយូរឈ្មោះថា ក៏ព្រមយកត្រឹម៥ពាន់ដុល្លារចំពោះឡានបីគ្រឿង។

ជនសង្ស័យបន្តថាក្រោយបញ្ចប់ការចរចារខ្លួនបានវិលទៅរកប្រាក់។បន្ទាប់មកក៏មានអ្នកកាសែតចុះមកយកព័ត៌មាន នៅចំណុចឡានជាប់។ក្រោយមកសមត្ថកិច្ចទាំងនោះខ្សឹបឱ្យជនសង្ស័យរត់ ព្រោះពួកគេឈប់ទទួលប្រាក់ហើយ ប្រយ័ត្នពួកគេចាប់។

នៅពេលជនសង្ស័យវិលត្រឡប់ទៅវិញ ដោយចង់ដឹងថារឿងរ៉ាវបន្ត។មកដល់ចំណុចឃាត់នោះព្រូនិងឡាន ត្រូវគេដោះលែងវិញហើយ។ដោយឡែកនៅពេលក្រុមបរិស្ថានដើរពីកន្លែងផ្សេងចម្ងាយប្រហែល១គីឡូបានសួរនាំខ្ញុំនិងប្អូនថ្លៃខ្ញុំ រួចក៏ត្រូវចាប់ខ្លួនតែម្តង។ទោះជាយ៉ាងណាមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃកែវសីមានៅតែបន្តការសួរនាំជនសង្ស័យទាំងពីរនាក់ ដើម្បីបន្តចំណាត់ការ។

សូមរំលឹកថាក្នុងករណីនេះប្រភពព័ត៌មានបានបង្ហើបយ៉ាងច្បាស់ថាមេបញ្ជាការកងអនុសេនាធំទី០៣ចំណុះឱ្យវរៈសេនាតូចលេខ១ខេត្តមណ្ឌលគិរីលោកចាប កុសល្យ ត្រូវគេអះអាងថា ជាអ្នករត់ការផ្លូវឱ្យរថយន្តប៉ាកុងចំនួន៣គ្រឿង ដឹកឈើក្រហមចេញពីចំណុចអន្ទ្រងភូមិសាស្ត្រខេត្តមណ្ឌលគិរីឆ្ពោះទៅទឹកដីខេត្តក្រចេះ។ការដឹកឈើពីសំណាក់រថយន្តខាងលើត្រូវអស់លាក់គ្រាដែលជាប់ផុង ហើយក៏ត្រូវកម្លាំងបរិស្ថានដែនជម្រកសត្វព្រៃកែវសីមាបែកសំបុក រឿងមន្ត្រីអស់សាច់ រៀបល្បិចធើស៊ីឈ្មួញឈើ ជំរិតយកប្រាក់ជាង១ម៉ឺនដុល្លារ ជាថ្នូរក្នុងការដោះលែងនោះទៅ។

ប្រភពអះអាងថាម្ចាស់ឡាន មានឈ្មោះហួង អ្នករត់ការឈ្មោះចាប កុសល្យ ដោយឡែកម្ចាស់ឈើជាជនសង្ស័យដែលរងការចាប់ខ្លួន។ប្រភពបញ្ជាក់ទៀតថាលោកមេបញ្ជាការកងអនុសេនាធំទី០៣ឈ្មោះចាប កុសល្យនេះ បានសម្ងំរកស៊ីនិងរត់ការឈើ ក្នុងភូមិសាស្ត្រនេះ ច្រើនឆ្នាំមកហើយ៕

295 Views