ដីព្រៃជាងមួយពាន់ហិកតា ក្នុងស្រុកកោះញែក ត្រូវបានក្រុមឈ្មួញដីធ្លី ដ៏មហិមាកាប់ទន្រ្ទានយ៉ាងអានាធិ បតេយ្យ ក្រោមក្រខ្សែភ្នែក រដ្ឋមន្រ្តី ក្រសួងបរិស្ថាន!

ដីព្រៃជាងមួយពាន់ហិកតា ក្នុងស្រុកកោះញែក ត្រូវបានក្រុមឈ្មួញដីធ្លី ដ៏មហិមាកាប់ទន្រ្ទានយ៉ាងអានាធិ បតេយ្យ ក្រោមក្រខ្សែភ្នែក រដ្ឋមន្រ្តី ក្រសួងបរិស្ថាន!

ខេត្តមណ្ឌលគិរី៖ ដីព្រៃរបស់រដ្ឋនៅតំបន់របៀងដែនជម្រកសត្វព្រៃភ្នំព្រេចនឹងលំផាត់ រងការកាប់ទន្រ្ទានឈួសឆាយជាទ្រង់ទ្រាយធំ អស់រយៈពេលជាង០២ខែមកហើយ បើគិតមកដល់ខែសីហាឆ្នាំ២០១៨នេះ អាជ្ញាធរ សមត្ថកិច្ច និងមន្រ្តីជំនាញស្រុកកោះញែក ខេត្តមណ្ឌលគិរី បានត្រឹមស្ងៀមស្ងាត់ពុំមានចំណាត់ការបង្រ្កាបសោះឡើយ។

ដីព្រៃរបៀងរបស់រដ្ឋដែលគេកំពុងធ្វើការឈួសឆាយយ៉ាងអានាធិបតេយ្យគឺស្ថិតនៅក្នុងភូមរយ៉លើ ឃុំរយ៉ស្រុកកោះញែក ខេត្តមណ្ឌលគិរី មន្រ្តីជំនាញមេព្រៃ និងមន្រ្តីបរិស្ថានកំពុងឆ្លើយដាក់គ្នាទៅវិញទៅមក

ប្រភពពីប្រជាពលររដ្ឋរស់នៅតំបន់នោះបានឲ្យដឹងថា គេ បានឃើញគ្រឿងចក្រធុនធំ ជាច្រើនគ្រឿង ដូចជា អេចស្កាវទ័រ ត្រាក់ទ័រ ម៉ាស៊ីនត្រង់ស៉ីន័រ រួមនឹងមនុស្សប្រមាណជាង ១០នាក់បានចូលទៅតំបន់ខាងលើ ត្រង់ចំណុចអូរ
តាំហច ស្ថិតក្នុងភូមិរយ៉លើ ចំណុចត្រពាំងតាទូត ត្រពាំងទឹកល្អក់ ស្ថិតក្នុងភូមិរ វ៉ាក់ ឃុំរយ៉តាំងពីមុនថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត តាំងមកម្លេះ ក្នុងអំឡុង ខែ៥បើគិតទៅជាងពីរខែមកហើយ។

ពាក់ព័ន្ធទៅនឹងការឈួសឆាយដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធនៅចំណុចខាងលើ លោកសុិន វណ្ណវឌ្ឍអភិបាលស្រុកកោះញែក បានផ្តល់បទសម្ភាសន៍ តាមទូរស័ព្ទឲ្យភ្ងាក់ងារយើងកាលពីព្រឹកថ្ងៃទី២ខែសីហាឆ្នាំ២០១៨នេះថា”ជុំវិញរឿងដីព្រៃដែលថា”មានគេឈួសឆាយនៅតំបន់នោះខ្ញុំមិនបានដឹងទេ ដោយមូលហេតុខ្ញុំទើបតែមកកាន់តំណែងជាអភិបាលស្រុកកោះញែក មិនបានស្គាល់ស្គាល់ភូមិសាស្រ្តនៅឡើយទេសូមសួរទៅមន្រ្តីជំនាញបរិស្ថានឬមេព្រៃទៅ។

ចំណែកលោក អ៊ុំវណ្ណ សុភ័ត្រ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បានឆ្លើយបដិសេដ្ឋថា”ខ្ញុំអត់ដឹងទេដោយដីនៅចំណុចហ្នឹងច្រករបៀង សូមសួរទៅខាងមន្ទីរបរិស្ថាន។

ភ្ងាក់ងារយើងបាន បន្តរសួរទៅលោក ហាន សុខន(ហៅថា)នាយដែនជម្រកសត្វព្រៃភ្នំព្រេចលោកបានឆ្លើយថា”សួរទៅមេព្រៃ ខ្ញុំអត់ដឹងទេ ព្រោះខ្ញុំបានឃាត់ប៉ុន្មានដងដែរ តែមានអ្នកអះអាងគេប្រាប់ថា”ដីរបស់ប្រជាពលរដ្ឋ បើចង់ដឹងច្បាស់ទៅសួរម្នាក់ហ្នឹងទៅ។

ចំណែកលោក កែវសុ ភគ៌ ប្រធានមន្ទីរបរិស្ថាន លោកបានឱ្យដឹងថាដីម្តុំនោះ ជាដីគ្របគ្រងរបស់បរិស្ថានខ្លះ មេព្រៃខ្លះ។

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកោះញែក សំណូមពរដល់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី សូមមានវិធានការទប់ស្កាត់ផង បើមិនដូច្នោះ សកម្មភាពកាប់រានដីព្រៃខាងលើនេះនៅតែបន្តគ្មានទីបញ្ចប់៕

180 Views