ដឹក​ជូនមិត្តស្រី​​ទៅ​ផ្ទះ​​​ឈប់​​ទិញ​​ផ្លែ​​ឈើ​​​ ត្រូវ​​ចោរ​​លួច​​យក​​រថ​​យន្ត​​​​បាត់​​នៅ​​​ផ្លូវ​​ស​​ហ​ព​ន្ធ័​រុ​ស្សី​​​

ស៊ែដើម្បីប្រឆាំងបច្ចាមិត្តសង្គម

2015_09_21_08_45_38

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់មកពីដឹកស្រីស្នេហ៍ឈប់ទិញផ្លែ​ឈើតាមផ្លូវត្រូវចោរលួចរថយន្តបាត់កាលពីវេលា​ម៉ោង១១និង៣០នាទីយប់ថ្ងៃ​ទី​២​​​០​ខែកញ្ញា២០១៥ តាមបណ្តោយផ្លូវសហពន្ធ័រុស្សីភូមិប្រប្រកខាងជើងសង្កាត់កា​កាបខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមានឈ្មោះយៀន  សៀជីភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន មុខរបរធ្វើការរោងចក្រ ស្នាក់នៅភូមិព្រៃទាសង្កាត់ចោមចៅ​ខណ្ឌពោធិ៍​សែ​​ន​​​ជ័​យ​បានឲ្យដឹងថា ។ មុនពេល​កើតហេតុខ្លួនបានបើករថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ2K5811  ​មកពីដឹក​ស្រីស្នេហ៍​ជា​ជ​ន​​ជាតិវៀតណាម​ ដែលទើបនឹងស្គាល់គ្នាបានជិតកន្លះខែ​​ ពីអូឡាំពិកត្រឡប់ទៅកន្លែងស្នាក់នៅរបស់ខ្លួន​ ធ្វើដំណើរ​ពីកើតទៅលិច ។ មកដល់​ផ្លូវ​ស​ហពន្ធ័រុស្សីនៅទល់មុខ(វត្តអង្គតាមិញ) ជាកន្លែងលក់ផ្លែឈើតាមផ្លូវ រូបគាត់បានឈប់រថ​យន្ត​ដោយមិនបាន​ពន្លត់ម៉ាស៊ីនទេ​ ដើរទៅទិញផ្លែ​ឈើ​ដោយអាងតែនាងនៅក្បែររថយន្ត ។ ខណៈពេលគាត់ទិញផ្លែឈើស្រាប់តែនាងដើរទៅទិញកាតទូរស័ព្ទដែរ ក៏ត្រូវជនសង្ស័យ​បើកទ្វាររថយន្ត​បើក​ចេ​ញ​ទៅបាត់ដោយនៅក្នុងរថយន្តមានទូរស័ព្ទ៣គ្រឿងផងដែរ។

ជនរងគ្រោះបានឲ្យដឹងទៀតថារថយន្តមួយគ្រឿងខាងលើនេះគាត់បានជួលពីម្ចាស់ឈ្មោះលី វ  លាក់ ភេទប្រុស អាយុ35ឆ្នាំមុខរបរលក់ដូររស់នៅ​ផ្លូវលេខ271 សង្កាត់ទំនប់ទឹកខណ្ឌចំកាមន ​ហើយរថយន្តខាងលើនេះម្ចាស់បានភ្ជាប់ប្រព័ន្ធជីភីអេស ។

ក្រោយពេលកើតហេតុជនរងគ្រោះជនជាតិចិន បានទៅដាក់ពាក្យបណ្តឹងប៉ុស្តិ៍នគរបាល កាកាបដោយនាំម្ចាស់រថយន្តទៅជាមួយដែរ បើតាមរយៈ​ការ​ឆែក​មើល​ប្រព័ន្ធជីភីអេសបាន​ឲ្យដឹងថា រថយន្តខាងលើបើករត់ទៅដល់ខេត្តកំពង់ស្ពឺ ​តាមផ្លូវជាតិលេខ4 នៅម្ដុំគិរីរម្យ។ បច្ចុប្បន្នសមត្ថកិច្ចកំ​ពុ​ង​​ស្រាវជ្រាវតាមប្រព័ន្ធជីភីអេសបន្តទៀត ៕

2015_09_21_08_45_38_22015_09_21_08_45_38_3

326 សរុប 1 ថ្ងៃនេះ

គីម សារឿន 017 707 507

លោក គឹម សារឿន ជាចាងហ្វាងសារពត៌មានក្នុងស្រុក និង ជាប្រធានសម្ពន័អ្នកសារពត៌មានប្រជាធិបតយ្យ គោលដៅរបស់គាត់គឺកំចាត់បច្ចាមិត្ររបស់សង្គម