ជុំវិញករណី តំណាងអយ្យការប្តឹងឧទ្ធរណ៍ ប្រឆាំងនឹងលោកចៅក្រម ហេង កេសរោ ពីរឿងដោះលែង ក្រុមជនសង្គមងងិតជនជាតិចិនតៃវ៉ាន់ ដែលនាំគ្នាវាយលើជនរងគ្រោះ!

ជុំវិញករណី តំណាងអយ្យការប្តឹងឧទ្ធរណ៍ ប្រឆាំងនឹងលោកចៅក្រម ហេង កេសរោ ពីរឿងដោះលែង ក្រុមជនសង្គមងងិតជនជាតិចិនតៃវ៉ាន់ ដែលនាំគ្នាវាយលើជនរងគ្រោះ!

រាជធានីភ្នំពេញ៖ លោក សឿ ឡងឌី ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងតាម Telegram នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ថា សំណុំរឿង មេខ្លោងជនជាតិចិនតៃវ៉ាន់ម្នាក់ នាំបក្ខពួកទៅប្រើហិង្សាលើជនរងគ្រោះ ត្រូវលោក ហេង កេសរោ ជាចៅក្រមស៊ើបសួរ ដោះលែង លោកបាន ប្តឹងឧទ្ធរណ៍ហើយ។

លោកព្រះរាជអាជ្ញារង សឿ ឡងឌី បានបន្ថែមថា លោកបានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះ Yang Shi Xioa ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ ប្រធានក្រុមហ៊ុន ហ្គ្រេនសាមមីត អ៊ីនធ័រណេសសិនណល ពីបទ ហិង្សាមានស្ថានទម្ងន់ទោស យោងតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនសំណុំរឿងនេះទៅឲ្យចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ដោយបានស្នើសុំឲ្យចៅក្រម ស៊ើបសួរ ឃុំខ្លនជនត្រូវចោទជាបណ្តោះអាសន្ន។

ប៉ុន្តែមិនដូចជាការស្នើសុំឡើយ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ លោក ហេង កេសរោ ជាចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានដោះលែងជនត្រូវចោទ ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ទៅវិញ។

សូមបញ្ជាក់ថា ការសម្រេចប្តឹងឧទ្ធរណ៍ របស់លោកតំណាងអយ្យការ ប្រឆាំងសេចក្តីសម្រេច ដោះលែងជនត្រូវចោទ ខាងលើ ពីសំណាក់ចៅក្រមស៊ើបសួរ នេះ បានធ្វើឡើង បន្ទាប់ពីមាន ការចុះផ្សាយយ៉ាងចម្រូងសម្រាស អំពីករណី ដោះលែង មេខ្លោង ជនជាតិចិនតៃវ៉ាន់រូបនេះ នៅលើបណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួន។

លោកព្រះរាជអាជ្ញារង សឿង ឡងឌី បានអះអាងថា អត្ថបទដែលបានចុះផ្សាយក្នុងពេលកន្លងទៅនោះ មិនត្រឹមត្រូវ នោះទេ ពោលគឺរូបលោក មិនបានទទួលដំណឹង ឬយល់ព្រមជាមួយ ចៅក្រមស៊ើបសួរ ឲ្យមានការសម្រេចជនត្រូវចោទជាជនជាតិចិនតៃវ៉ាន់ខាងលើនោះទេ មានតែចោទប្រកាន់ និងស្នើសុំឲ្យចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនត្រូវចោទជាបណ្តោះអាសន្ន។

បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា ក្រុមជនសង្គមងងិតជនជាតិចិនតៃវ៉ាន់មួយក្រុមមានគ្នា៤នាក់បានធ្វើសកម្មភាពហឹង្សា ប្លន់យករថយន្តពីជនរងគ្រោះម៉ាកMecedez យកទៅលាក់ទុកនៅ Condo ក្រោយណាហ្គាក្នុងខណ្ឌចំការមន។

ជនសង្ស័យឈ្មោះ Yang Shi Xiao ជាមេខ្លោងក្នុងការធ្វើសកម្មភាព ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១០,០០នាទីនៅផ្ទះលេខ១៣,ផ្លូវលេខ៣(បូរីភ្នំពេញថ្មី) សង្កាត់ស្ទឹងមានជ័យ,ខណ្ឌមានជ័យ,រាជធានីភ្នំពេញ (ផ្ទះជនរងគ្រោះ)ក្រុមនេះមានបក្ខពួក៤
នាក់ ចូលក្នុងផ្ទះជនរងគ្រោះប្រើអំពើហឹង្សា បង្ករបួសស្នាមដោយយកពែងតែគប់ទៅលើជនរងគ្រោះរងរបួសក្បាល និងយកវត្ថុរឹងគំរាមបង្ខំអោយជនរងគ្រោះចុះហត្ថលេខាលើលិខិតឲ្យទទួលស្គាល់ជំពាក់លុយពួកគេចំនួន ២២ម៉ឺនដុល្លារ និងបញ្ចាំរថយន្ត ដោយជនរងគ្រោះមិនបានជំពាក់លុយពួកគេផង ទើបមិនព្រមចុះហត្ថលើឯកសារនោះ។ ភ្លាមនោះពួកគេបានលើកថូផ្កាធំបំរ៉ុងគប់ទៅលើជនរងគ្រោះ ដោយពេលនោះស្ថានភាពពោពេញដោយភាពភ័យខ្លាចជនរងគ្រោះក៏ព្រមចុះហត្ថលេខាទៅ។
បន្ទាប់មកក្រុមជនសង្ស័យបានបង្ខំឲ្យជនរងគ្រោះយកសោររថយន្ត,បណ្ណសម្គាល់យានយន្ត និងយករថយន្តជនរងគ្រោះចេញទៅលាក់ទុកនៅកន្លែងមួយជិតណាហ្គា។

ករណីនេះត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេសកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ប៉ុន្តែ គួរឲ្យសោកស្តាយលោកចៅក្រមស៊ើបសួរ ហេង កេសរោ ដោះលែងជនល្មើសឈ្មោះ Yang Shi Xiao ដែលជាមេខ្លោងក្រុមជនសង្គមងងឹតរូបនេះឲ្យមានសេរីភាព ទាំងបក្ខពួក៣នាក់ទៀតកំពុងរត់គេចខ្លួនមិនទាន់ចាប់បាននៅឡើយ។ការសម្រេចមិនប្រក្រតីរបស់ចៅក្រមហេង.កេសរោធ្វើឲ្យជនរងគ្រោះនិងក្រុមគ្រួសារមិនហ៊ានចូលស្នាក់នៅផ្ទះរបស់ខ្លួនបន្តទៀត ព្រោះមានការភ័យខ្លាចពីសុវត្ថភាព។

ពាក់ពន្ធ័សំណុំរឿងខាងលើនេះ អ្នកសារព័ត៏មានយើង មិនអាចសុំការបញ្ចាក់ពីលោកចៅក្រម ហេង កេសរោ បាននៅឡើយទេ ដោយ មិនស្គាល់លេខទូរស័ព្ទ៕

155 Views