មេចោរចាប់ជំរិត ចោរឆក់ ចោរប្លន់ ត្រូវបានសមត្ថកិច្ចយើង ចាប់បង្ក្រាបយកស្នាដៃ សល់តែមេចោរពីរនាក់ប្តីប្រពន្ធឈ្មោះទូច ណាតល្បីខាងលួចឈើខ្មែរ ទៅលក់ឲ្យយួនតាមច្រកអូរយ៉ាដាវ!

មេចោរចាប់ជំរិត ចោរឆក់ ចោរប្លន់ ត្រូវបានសមត្ថកិច្ចយើង ចាប់បង្ក្រាបយកស្នាដៃ សល់តែមេចោរពីរនាក់ប្តីប្រពន្ធឈ្មោះទូច ណាតល្បីខាងលួចឈើខ្មែរ ទៅលក់ឲ្យយួនតាមច្រកអូរយ៉ាដាវ!

,ខេត្តរតនគិរី ៖ បើយោងតាមបណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុកមួយ
ចំនួន បានបង្ហាញថា កន្លងមក មានមេចោរ ចាប់ជំរិត ចោរឆក់ ចោរប្លន់និងមេឈ្មួញឈើល្មើសច្បាប់ជាច្រើននាក់ ត្រូវបានសមត្ថកិច្ច បង្ក្រាបចាប់ឡានរហូតមានឈ្មួញខ្លះត្រូវបង្ខំចិត្តបញ្ឈប់ការរកស៊ី ព្រោះមិនអាចគេចផុតពីក្រខ្សែភ្នែករបស់សមត្ថកិច្ចបានឡើយ។

តែដោយឡែកប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាង៨០% បានចេញផ្សាយបន្តបន្ទាប់អំពីរឿង មេចោរលួចឈើខ្មែរទៅលក់ឲ្យយួនតាមច្រកអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី ដែលមានប្តីឈ្មោះ ទូច ប្រពន្ធឈ្មោះ ណាត លួច ដឹកឈើខ្មែរឆ្លងដែនយ៉ាងរំភើយកាត់មុខសមត្ថកិច្ច ហើយធ្លាប់ជេរ ប្រមាថមន្ត្រីរដ្ឋបាលព្រៃឈើយ៉ាងចាស់ដៃទៀតផង ។

តាមប្រភពព័ត៌មានច្បាស់ការណ៌ បានបង្ហើបឲ្យដឹងថា មមេចោរល្បីខាងលួចឈើខ្មែរ ឈ្មោះ ទូច ប្រពន្ធឈ្មោះ ណាត មានទីលំនៅក្នុងក្រុងបានលុង នៅតែបន្ដលួចឈើខ្មែរដឹកជញ្ជូនតាមរថយន្តវីហ្គោ រថយន្តសាំយ៉ុង និងរថយន្ដកែឆ្នៃចេញពីស្រុកវើុនសៃ ចូលមកកាន់ទីតាំងស្តុកឈើរបស់ខ្លួន ក្នុងក្រុងបាលុងបានយ៉ាងរលូនទាំងថ្ងៃទាំងយប់ គ្មានសមត្ថកិច្ចជំនាញខាងណាហ៊ានបង្ក្រាបលោកមេចោរ ញី ឈ្មោលនេះឡើយ។

មេចោរល្បីខាងលួចឈើខ្មែរ ប្រចាំភាគឦសាន ប្តីឈ្មោះទូច និង ប្រពន្ធឈ្មោះណាត នេះមានឃ្លាំងស្តុប ឈើជាច្រើនកន្លែងក្នុងខេត្តរតនគិរី ដូចជាចាអុង ជាពិសេសនៅស្រុក វ៉ើនសៃ ។

កន្លងមកសារព័ត៌មានជាច្រើន បានធ្វើការចុះផ្សាយពីរឿងនេះ ច្រើនលើកច្រើនសារ តែគ្មានមន្ត្រី ថ្នាក់ខេត្ត ឬ ថ្នាក់ជាតិណាម្នាក់ហ៊ានចាត់ការមេចោរញី ឈ្មោល លួចឈើខ្មែរនៅខេត្តរតនគិរីនេះឡើយ ។

តែសមត្ថកិច្ចក្នុងខេត្តមួយនេះ ពូកែណាស់ខាងរៀបអន្ទាក់ចាប់អ្នកកាសែតដាក់ពន្ធធនាគារ គឺជាប់លេខ១ កន្លងមក ប៉ុន្តែសកម្មភាពដឹកជញ្ជូនឈើរបស់ឈ្មោះទូច ណាតនេះ នៅតែបន្តដឹកចេញពីស្រុកវ៉ើនសៃ ចូលក្រុងបានលុងបាន ដោយរលូន សមត្ថកិច្ចនៅតាមដងផ្លូវជាច្រើនកន្លែងត្រូវថ្នាំសណ្ដំ មើលមិនឃើញ បណ្ដាលឲ្យប្រជាពលរដ្ឋរិះគន់អាជ្ញាធរខេត្តរតន:គីរីថា អសមត្ថភាព ដឹកនាំរបៀប(ជិះសេះលែងដៃ )ផ្ទុយនឹងគោលការណ៍របស់រដ្ឋាភិបាល ។

ជុំវិញករណីខាងលើនេះអ្នកសារព័ត៌មានយើងមិនអាចសុំការបកស្រាយពីលោកកែប កុត នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត រតនគីរីបានទេ នៅថ្ងៃទី០១ ខែ សីហា ឆ្នាំ២០១៨ ដោយទូរសព្ទ័របស់លោកមិនអាចទំនាក់ទំនងបាន ។

អ្នកសារព័ត៌មានយើងស្វាគមន៍ចំពោះការបកស្រាយជានិច្ច ដើម្បីឲ្យព័ត៌មាន មានភាពសុក្រិត្យ និងយុត្តិធម៌ ចូលរួមការពារធនធានធម្មជាតិតាមគោលការណ៍របស់រដ្ឋាភិបាល ៕

161 Views