បច្ចុប្បន្ន យើងសង្កេតឃើញមនុស្សខ្មែរមួយចំនួន ចូលចិត្តនាំក្រុមគ្រួសារ ដើរលេងក្រៅប្រទេស !

បច្ចុប្បន្ន យើងសង្កេតឃើញមនុស្សខ្មែរមួយចំនួន ចូលចិត្តនាំក្រុមគ្រួសារ ដើរលេងក្រៅប្រទេស !

បទយកការណ៍ ៖

ប្រទេសថៃ : មានកត្តាជាច្រើនរួមចំណែកដល់ការកើនឡើងនៃទេសចរណ៍ក្នុងស្រុកទៅកាន់ប្រទេសក្រៅ។ ចំពោះខ្ញុំការសម្រេចចិត្តទៅដើរលេងក្រៅប្រទេស ដោយសារតែសេវាកម្ម នៅក្រៅប្រទេសល្អជាង ងាយស្រួលជាង មិនស្មុគស្មាញ ពិសេស មិនមានការតម្លើងថ្លៃ ក្នុងឱកាសបុណ្យទានម្តងៗ មិនថា ផ្ទះសំណាក់ សណ្ឋាគារ ចំណីអាហារ ក៏ដូចជា មធ្យោបាយធ្វើដំណើរផងដែរ ។

បន្ទាប់ពីដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ប្រទេសថៃ ខណ:បុណ្យចូលព្រះវស្សា ក្នុងឆ្នាំ២០១៨នេះ ខ្ញុំបានសម្រេចចិត្តនាំក្រុមគ្រួសារ ធ្វើដំណើរកម្សាន្ត ទៅកាន់ប្រទេសថៃ ដែលមនុស្សខ្មែរ បច្ចុប្បន្ននាំគ្នាហៅពេញៗមាត់ថា ខ្មែរសុរិន្ទ ដែលកំពុងរស់នៅភាគឦសាន នៃប្រទេសថៃ កាលពីថ្ងៃ ទី ២៥-២៨នេះ ដូចជាខេត្តសុរិន្ទ ខេត្តស៊ីសាកេត ខេត្តឈៀងរ៉ៃ ខេត្តបុរីរ៉ាំ និង នគររាជ្យ ។ល។

ខ្ញុំបានទៅកាន់អតីត ប្រាសាទខ្មែរមួយកន្លែង ដែលមានឈ្មោះថា ប្រាសាទភ្នំរុង (Prasat Phnom Rung) (ពាក្យថា រុង មានន័យថា ធំ) ជាស្ថាបត្យកម្មខ្មែរសាងសង់ឡើងចាប់ពី សតវត្សទី១០ ដល់ ពាក់កណ្ដាល សតវត្សទី១៣ តាមរចនាបថខ្មែរ (រចនាបថបាខែង និង រចនាបថបាយ័ន) ។ ដែលអតីតកាលស្ថិតនៅ ខេត្តបុរីរម្យ អាណាចក្រខ្មែរ មុនសម័យលង្វែក ។ បច្ចុប្បន្នស្ថិតនៅ ខេត្តបូរីរាំុ ប្រទេសថៃ(សៀម)។ស្របពេល ដែលថ្នាក់រៀន កូនៗឈប់សម្រាកពីរបីថ្ងៃ ណាមួយចង់នាំប្រពន្ធ និងកូនៗ ទៅលេង មិត្តភ័ក្រនៅទីនោះផង។ នៅស្រុកគេ បើទោះបីមានអគារខ្ពស់ៗលូតលាស់ដូចផ្សិតយ៉ាងណាក៏ដោយ តែព្រៃឈើនៅតែត្រូវបានអភិរក្សយ៉ាងល្អបំផុត ។

បើនិយាយពីប្រវត្តិសាស្ត្រ និងដំណើរកម្សាន្តស្រុកថៃ ខ្ញុំចូលចិត្តដើរលេងជាលខណ: គ្រួសារ ដោយអាងភរិយា និង កូនធម៌ម្នាក់នៅស្រុកថៃ ជាមគ្គុទ្ទេសក៍ ជំនួយការពិសេសសម្រាប់ដំណើរកម្សាន្ត របស់ខ្ញុំលើកនេះ ។ ខ្ញុំអត់ចូលចិត្តដើរលេងម្នាក់ឯងទេ ព្រោះមិនសូវចេះភាសា ។

ប្រវត្តិសាស្ត្រដែលនិយាយអំពីទីកន្លែងនោះ ។ ថ្វីបើមគ្គុទ្ទេសក៍មិនបាននិយាយអ្វីលម្អិតពិស្តារអំពីប្រាសាទភ្នំរុងនេះ តែក៏ជួយយើងឱ្យបានយល់ដឹងអំពីរឿងរ៉ាវជាច្រើន ដែលយើងមិនធ្លាប់ដឹងពីមុនមក។ ការស្វែងយល់អំពីប្រាសាទបុរាណ ឬ ទីកន្លែងដែលយើងនឹងត្រូវទៅដល់ ក្រៅពីផ្តល់ចំណេះដឹង ក៏បានផ្តល់នូវទំនុកចិត្ត និងសេចក្តីក្លាហានក្នុងការធ្វើដំណើរផងដែរ ។

ប្រាសាទភ្នំរុង នៅតែស័ក្តិសមសម្រាប់ឈ្មោះមួយនេះ ពីព្រោះរដ្ឋាភិបាលគេខិតខំថែរក្សា និងអភិរក្សព្រៃឈើ ទន្លេ បារាយណ៍ បឹង អូរ នៅកណ្តាលក្រុង ខេត្តយ៉ាងច្រើន។ សួនច្បារគេធំៗ ដើរហត់ ទោះគ្មានមួក ឆ័ត្រ ឬ ឡេការពារកម្តៅថ្ងៃ ក៏មិនខ្លាចខូចស្បែក ព្រោះនៅទីណាក៏មានម្លប់ ។ កម្តៅព្រះអាទិត្យគ្មានអំណាចគ្រប់គ្រាន់ដើម្បីបំផ្លាញម្លប់ព្រឹក្សាទាំងនោះបានឡើយ ។

យើងបែរមកនិយាយអំពី ពិធីចូលកាន់ព្រះវស្សាវិញ គឺជាច្បាប់មួយរបស់ព្រះពុទ្ធ តម្រូវឱ្យព្រះសង្ឃគ្រប់អង្គប្រតិបត្តិតាមសាសនា ។ ដូចនេះហើយ បានជាប្រទេស ដែលកាន់ព្រះពុទ្ធសាសនា មានដង្ហែរទៀន និងស្បៀង គ្រឿងរណ្តាប់ ត្រៀមលក្ខណ:នៅក្នុងរដូវចូលព្រះវស្សា ត្រូវបានប្រារព្ធតាមលំអានជារៀងរាល់ឆ្នាំ សម្រាប់ពុទ្ធសាសនិកទូទាំងប្រទេស ។

ពិធីចូលព្រះវស្សាជាច្បាប់មួយផងដែរ របស់ព្រះពុទ្ធតម្រូវឱ្យព្រះសង្ឃគ្រប់អង្គដែលប្រតិបត្តិសាសនាទ្រង់ត្រូវគង់ចាំព្រះវស្សានៅក្នុងវត្តនីមួយៗរយៈពេល៣ខែ ទៅតាមពុទ្ធប្បញ្ញត្តិរបស់ព្រះសម្មាសម្ពុទ្ធនៃយើង និងបានកំណត់យកថ្ងៃ១រោច ខែអាសាឍតទៅ (២៨ កក្កដា ២០១៨) ។

សូមអភ័យទោសផងរូបភាពទាំងអស់នេះ ខ្ញុំថតដោយប្រើទូរស័ព្ទដៃប៉ុណ្ណោះ ដូច្នេះគុណភាពមិនជាច្បាស់ល្អនោះទេ ៕
286 Views