មន្ត្រីនគរបាលពាក់ស័ក្តិ៤ម្នាក់ ឈ្មោះឈុន ប៊ុនឆាត ប្រធានផ្នែកអនុរក្សពន្ធធនាគារ ក្រោយពេល ពលីជីវិតជាង១ ឆ្នាំ ប្រពន្ធនិងកូន បើប្រាក់ខែមិនបាន!

មន្ត្រីនគរបាលពាក់ស័ក្តិ៤ម្នាក់ ឈ្មោះឈុន ប៊ុនឆាត ប្រធានផ្នែកអនុរក្សពន្ធធនាគារ ក្រោយពេល ពលីជីវិតជាង១ ឆ្នាំ ប្រពន្ធនិងកូន បើប្រាក់ខែមិនបាន!

ខេត្តក្រចេះ ៖ កាលសៀលថ្ងៃទី
18/07/2018 នេះ ស្ត្រីម្នាក់ ឈ្មោះ សាយ ខុន មានកូនបីនាក់ ប្រុសពីរ ស្រី១ រស់នៅភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុង_ខេត្តក្រចេះ រួមជាមួយម្ដាយក្មេកផង បានមកស្នើរសុំគេហទំព័រ ខ្មែរិច ឲ្យជួយផ្សព្វផ្សាយ ពីទុក្ខកង្វល់របស់គាត់ ឲ្យបានឮដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ដើម្បីជួយអន្តរាគមន៍ រឿងប្រាក់ខែ ប្ដីរបស់គាត់ ឈ្មោះឈុន ប៊ុនឆាត ប្រធានផ្នែក អនុរក្សពន្ធធនាគារ ខេត្តក្រចេះ ដែលបានពលីជីវិត នៅថ្ងៃ16/07/2017 រហូតមកដល់
ពេលនេះ មានរយ:ពេលជាង១ឆ្នាំទៅហើយ។ ប៉ុន្តែ ប្រពន្ធ និងកូន ព្រមទាំងម្តាយបង្កើត នៅតែមិនអាចបើកប្រាក់ខែ យកមកដោះស្រាយជីវភាព គ្រួសារគាត់បាន ដោយមិនដឹងថា មកពីមូលហេតុអ្វី?។

អ្នកស្រី សាយ ខុន បានរៀបរប់ទាំងទឹកភ្នែកថា តាំងពីប្ដីគាត់ស្លាប់ទៅគាត់ទទួលបានប្រាក់ឧបត្ថម្ភ (1,000,000៛) មួយលានរៀលនឹងប្រាក់សមាគមន៍ (4,500,000៛) បួនលានប្រាំសែនរៀល តែប៉ុណ្ណោះ ។ គាត់បានបន្ថែមទៀតថា ចាប់តាំងពីប្ដីគាត់ ស្លាប់បានមួយខែ គាត់បានយកកាតវីង ទៅបើកលុយប្រាក់ខែប្ដីគាត់បន្ត ស្រាប់តែខាង គណនេយ្យវីងប្រាប់គាត់ថា គណនេយ្យត្រូវបានបិទចាប់ពីពេលនោះរហូតមក គាត់មិនដែលបានប្រាក់ខែ មកជួយដោះស្រាយជីវភាពគ្រួសារ ឬ ចិញ្ចឹមកូនឡើយ។

លោកស្រី សាយ ខុន បានអំពាវនាវស្នើរសុំ ប្រពន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក ឲ្យជួយផ្សាយ នាំដំណឹងនេះ បានដល់ឯកឧត្តម វ៉ា ថន អភិបាល
ខេត្តក្រចេះ ជួយអន្តរាគមន៍ ដល់រូបគាត់ ដើម្បីបានបើកប្រាក់ខែ យកមកដោះស្រាយជីវភាពគ្រួសារ និងចិញ្ចឹមកូន ត្បិតអីពេលនេះ កូនគាត់កំពុងតែមានជម្ងឺទៀតផង ។

ទាក់ទងនឹងរឿងខាងលើ អ្នកស្រីបានបញ្ជាក់ថា កន្លងមក រូបគាត់ធ្លាប់បានទៅសួរលោក វ៉ា សារ៉ន ប្រធានអនុរក្សពន្ធធនាគារខេត្តក្រចេះដែរ តែគាត់ឆ្លើយប្រាប់ថា ខាងជំនាញកំពុងរៀបចំឯកសារ ពីព្រោះឈ្មោះ ប្តី គាត់មិនទាន់ធ្លាក់មកដល់ទេ។

ជុំវិញករណី (ពលីជីវិត បាត់ទាំងប្រាក់ខែ) ខាងលើនេះ អ្នកយក
ព័ត៌មាន យើង មិនទាន់បានទំនាក់
ទំនងទៅ លោក វ៉ា សារ៉ន ប្រធានពន្ធធនាគារខេតនៅឡើយទេ ដោយមិនស្គាល់លេខទូរស័ព្ទ៕

96 Views