ព្រៃលិចទឹករាប់រយហិកតា ត្រូវបានក្រុមឈ្មួញកាប់បំផ្លាញ យ៉ាងធ្ងន់ធ្ងរក្នុងឆ្នាំ២០១៨ នៅស្រុកជលគិរី ក្រោមល្បិចកិច្ចកលមន្ត្រីរលួយ គ្មានគ្រូបាអាចារ្យណា ប្រដៅបានឡើយ!

ព្រៃលិចទឹករាប់រយហិកតា ត្រូវបានក្រុមឈ្មួញកាប់បំផ្លាញ យ៉ាងធ្ងន់ធ្ងរក្នុងឆ្នាំ២០១៨ នៅស្រុកជលគិរី ក្រោមល្បិចកិច្ចកលមន្ត្រីរលួយ គ្មានគ្រូបាអាចារ្យណា ប្រដៅបានឡើយ!

កំពង់ឆ្នាំង:- ប្រជាពលរដ្ឋភាគច្រើន រស់នៅក្នុងឃុំពាមឆ្កោក ស្រុកជលគិរី ខេត្កកំពង់ឆ្នាំង បាននិយាយពេញៗមាត់ថា ពួកគាត់នៅតែគោរស្រលាញ់
គាំទ្រ និងត្រូវការសម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំជារៀងរហូត ។ ប៉ុន្តែទង្វើអាក្រក់របស់មន្ត្រីខិលខូច មន្ត្រីពុករលួយ មួយក្តាប់តូច នៅស្រុកជលគិរី បានធ្វើអោយប្រជាពលរដ្ឋ មាន
ការថ្នាំងថ្នាក់ រហូតខឹងគោទៅវាយរទះទៀតផង។

ពួកគាត់បានបង្ហាញថា ក្នុងឆ្នាំ២០១៨ នេះ
ក្រោយពីលោក ហៃ មនោរម្យ មកធ្វើ
ជាចៅហ្វាយស្រុកជលគិរីភ្លាម មាន
ក្រុមឈ្មួញដីស្រែប្រាំង ជាច្រើនាក់ នាំយកគ្រឿងចក្រ ជាច្រើនគ្រឿង ចូលទៅឈូសឆាយទន្ទ្រាន្តកាន់កាប់ដីព្រៃលិចទឹក នៅក្នុង តំបន់ ២ តំបន់ ៣ ស្ទើរគ្មានសល់ គឺដោយសារ មាន
ការឃុបឃិតពីសំណាក់ មន្ត្រីអាជ្ញាធរ និងមន្ត្រីមន្ទីរពាក់ព័ន្ធមួយចំនួន ដែលគិតតែពី ប្រយោជន៍ផ្ទាល់ខ្លួន។

ប្រភពដែលស្និទ្ធនឹងឈ្មួញ បានឲ្យដឹងថា ឈ្មួញដីស្រែប្រាំង ទិញដីព្រៃលិចទឹក ក្នុង១ហិកតា តម្លៃទាំងរត់ ការ ជិត2000ដុល្លារ ទើបអាចប្រើគ្រឿងចក្រ ឈូសឆាយយកដីធ្វើកម្មសិទ្ធិបាន។ ប្រភពដដែល បន្តថា:- ប្រសិនបើគ្មានការឃុបឃិតពីសំណាក់មន្ត្រីអាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្តទេនោះ គឺមេឈ្មួញទាំងនោះក៏ មិនហ៊ានធ្វើអ្វីៗ ស្រេចតែអំពើចិត្តដែរ។

ជាក់ស្តែង ថ្មីៗនេះ ប្រជាពលរដ្ឋក្នុងឃុំ
ពាមឆ្កោក និងអ្នកសារព័ត៌មានក្នុងស្រុកមួយចំនូន បានរិះគន់យ៉ាងខ្លាំងទៅលើមន្ត្រីអាជ្ញាធរ ភូមិ ឃុំ ពិសេស លោក ហៃ មនោរម្យ ចៅហ្វាយស្រុក និងលោក កែវ វង្សតារា មន្ត្រីភូមិបាលស្រុក មុខលុយ ដែលសម្បូរល្បិចកល
រៀបចំដីឲ្យឈ្មួញ ប្រើគ្រឿងចក្រឈូសឆាយទន្ទ្រាន្តកាន់កាប់កាប់ដីព្រៃលិចទឹក ស្រេចតែអំពើចិត្ត ដោយគ្មានគ្រូបាអាចារ្យណា ប្រដៅបានឡើយ។ ក្រោយពេលប្រជាពលរដ្ឋរិះគន់ពេញបន្ទុក ទើបលោក ចៅហ្វាយស្រុក ប្រើល្បិចកលបញ្ជាឲ្យសមត្ថកិច្ចចម្រុះ ចុះទៅឃាត់ គ្រឿង
ចក្រ ២គ្រឿង យកមកទុក្ខនៅសាលា
ស្រុក ដើម្បី បំភ័ន្តភ្នែក ប្រជាពលរដ្ឋថាខ្លួនស្អាតស្អំ។

ល្បិចកលទាំងនេះ គឺជាសារមួយបញ្ជាក់យ៉ាងច្បាស់ ទៅកាន់ពួកមន្ត្រីខិលខូច និង មន្ត្រីពុករលួយ អោយចេះភ្ញាក់រលឹក កែខ្លួន ជម្រុះទង្វើអាក្រក់ កន្លងមកចោល ហើយខិតខំសាងអំពើល្អ ដើម្បី ឆក់យកបេះដូងរាស្ត្រមកវិញ ។ ប៉ុន្តែក្រុមពួកមន្ត្រីអស់សាច់មួយចំនួនតូច នៅតែមិនកែហើយបន្ត ប្រព្រឹត្តរឿងអាក្រក់ កាន់តែច្រើនទៅៗ។

ពួកមន្ត្រី ខិលខូច សម្បូរល្បិចកិច្ចកល ពូកែណាស់ ខាងលូនក្រាប លុតជង្គង់នៅចំពោះមុខថ្នាក់ដឹកនាំ តែនៅពីក្រោយខ្នងថ្នាក់ដឹកនាំវិញជាន់ករ
មន្ត្រីតូចតាចនិងរាស្ត្រទន់ខ្សោយគ្មានប្រណី។

ពួកគាត់ បានសំណូមពរចំពោះសម្ដេចតេជោ ហ៊ុន សែន ថា ពេល
វេលានេះ សម្ដេច ត្រូវតែកាត់សាច់ស្អុយក្រវាត់ចោលហើយ បើទុកយូរទៅ ក្លាយជាជម្ងឺមហារីក មិនខាន៕

141 Views