ត្រីទីឡាប់យ៉ាចិញ្ចឹមមិនគួរទទួលទានទេ

ស៊ែដើម្បីប្រឆាំងបច្ចាមិត្តសង្គម

tilapiaត្រីទីឡាប់យ៉ា​គឺ​ជា​ប្រភេទ​ត្រី​ដែល​យើង​តែងតែ​ស្គាល់​និង​ជួប​ប្រទះ​សឹង​តែ​គ្រប់​ទី​កន្លែង។ វា​មាន​តម្លៃ​ធូរ​ថ្លៃ​ហើយ​មិន​សូវ​មាន​ឆ្អឹង​ច្រើន​ងាយ​ស្រួល​ក្នុង​ការ​ទទួលទាន​ប៉ុន្តែ​មាន​រសជាតិ​មិន​សូវ​ឆ្ងាញ់​ប៉ុន្មាន​នោះ​ទេ។ យ៉ាង​ណា​មិញ​ត្រីទីឡាប់យ៉ា​ដែល​យើង​ទទួលទាន​ភាគច្រើន​ជា​ត្រី​ចិញ្ចឹម​មាន​ន័យ​ថា​អ្នក​ទទួលទាន​ត្រីទីឡាប់យ៉ា​រាល់​ថ្ងៃ​នេះ​មិនមែន​ជា​ត្រី​ធម្មជាតិ​នោះ​ទេ ហើយ​ការ​ធ្វើ​កសិកម្ម​ត្រូវ​បាន​ធ្វើ​ជា​ធម្មតា​នៅ​លើ​មាត្រដ្ឋាន​ឧស្សាហកម្ម​ជាមួយ​នឹង​ត្រី​រាប់​ពាន់​ក្បាល​ត្រូវ​បាន​ប្រមូល​ផល​ជា​រៀង​រាល់​ថ្ងៃ។ ចំណី​របស់​ពួក​វា​គឺ​មិនមែន​ជា​ធម្មជាតិ​នោះ​ទេ នៅក្នុង​ព្រៃ​ត្រីទីឡាប់យ៉ា​ស៊ី​សារាយ​និង​ស្លែ​ប៉ុន្តែ​នៅ​កសិដ្ឋាន​ចិញ្ចឹម​ត្រីទីឡាប់យ៉ា​វិញ គេ​ចិញ្ចឹម​ដោយ​អោយ​វា​ស៊ី​គ្រាប់​ពោត GMO និង​សណ្តែក​ដែល​ជា​ហេតុ​បង្កើត​ជាតិ​ខ្លាញ់​នៅ​ក្នុង​ខ្លួន​វា។ ហើយ​ចំនួន​នៃ​ខ្លាញ់​ត្រី​ដែល​ល្អ​ដល់​សុខភាព​នៅ​ក្នុង​សត្វ​ទាំងនេះ​គឺ​ស្ទើរ​តែ​មិន​មាន ដែល​ជា​មូលហេតុ​ចម្បង​ធ្វើ​អោយ​មាន​មតិ​អវិជ្ជមាន​ប្រឆាំង​នឹង​មតិ​ទទួល​ទាន​ត្រី​គឺ​ល្អ​សម្រាប់​សុខភាព។
១. ការ​រលាក
ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា​ត្រីទីឡាប់យ៉ា​ចិញ្ចឹម​អាច​បង្ក​ឱ្យ​មាន​ការ​រលាក​ខ្លាំង​បន្ថែម​ទៀត។ ត្រីទីឡាប់យ៉ា​ចិញ្ចឹម​គឺ​ពេញ​និយម​គ្រប់​ទី​កន្លែង​និង​មាន​តម្លៃ​ធូ​ថ្លៃ​ថែម​ទៀត​ផង។​ទោះ​ជា​យ៉ាងណា​មុន​ពេល​អ្នក​ទិញ​វា​មក​ទទួលទាន​អ្នក​គួរ​តែ​ដឹង​អំពី​ការ​ជាប់​ទាក់ទង​របស់​វា​ទៅ​នឹង​ការ​រលាក។ ការ​សិក្សា​ថ្មី​នេះ​បាន​សន្និដ្ឋាន​ថា​ការ​ញ៉ាំ​ត្រីទីឡាប់យ៉ា​ចិញ្ចឹម​អាច​កាន់​តែ​ផ្តល់​ផល​អាក្រក់​ដល់​ការ​រលាក​ដែល​អាច​នាំ​ឱ្យ​មាន​ជំងឺ​បេះដូង ជំងឺ​រលាក​សន្លាក់ ជំងឺ​ហឺត​និង​ប្រភព​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដទៃ​ទៀត។ ចំណែក​ឯ​អ្នក​ដែល​ចូលចិត្ត​ទទួលទាន​ត្រី​ដើម្បី​ទទួល​បាន​អាស៊ីត​ខ្លាញ់​អូមេហ្គា៣​និង​បន្ថយ​ហានិភ័យ​នៃ​ការ​គាំង​បេះដូង​នោះ​ត្រូវ​តែ​បញ្ឈប់​ការ​ទទួលទាន​ត្រីទីឡាប់យ៉ា​ចិញ្ចឹម។ ជា​ការ​ពិត​ណាស់ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា​សក្ដានុពល​នៃ​ការ​រលាក​ពី​ត្រីទីឡាប់យ៉ា​ចិញ្ចឹម​គឺ​ខ្លាំង​ជាង​ការ​ទទួល​ទាន ហេមប៊ឺហ្គើរ​(hamburger) ឬ សាច់​ជ្រូក​៣​ជាន់​ទៅ​ទៀត (bacon)។
២. ជម្ងឺ​មហារីក
ត្រី​ចិញ្ចឹម​អាច​មាន​យ៉ាង​ហោច​ណាស់១០ ដង​នៃ​ការ​កើត​ជំងឺ​មហារីក​ដែល​បង្ក​ឱ្យ​មាន​ការ​បំពុល​សរីរាង្គ​បើ​ប្រៀបធៀប​ទៅ​នឹង​ត្រី​ធម្មជាតិ។ ប្រសិន​បើ​អ្នក​បាន​ដឹង​ពី​ចំណី​របស់​វា​​វិញ​នោះ អ្នក​ប្រាកដ​ជា​រន្ធត់។ ជាក់ស្តែង លាមក​មាន់​គឺ​ជា​ផ្នែក​មួយ​នៃ​គ្រឿង​ផ្សំ​ចម្បង​ក្នុង​ចំណី​ត្រី​ក្នុង​កសិដ្ឋាន មិន​ត្រឹមតែ​លាមក​មាន់​នោះ​ទេ កាក​សំណល់​ពី​សត្វ​ជ្រូក​និង​ទា​ក៏​ជា​ផ្នែក​មួយ​ដែរ៕

2751 សរុប 5 ថ្ងៃនេះ