ធ្លាក់ឧទ្ធម្ភាចក្រនៅប្រទេសថៃ ស្លាប់មនុស្ស៣នាក់

ធ្លាក់ឧទ្ធម្ភាចក្រនៅប្រទេសថៃ ស្លាប់មនុស្ស៣នាក់

ប្រទេសថៃ ៖

អាកាសយានិកម្នាក់និងអ្នករួមដំណើរ ២នាក់ ទៀតបានស្លាប់ភ្លាមៗនៅក្នុងហេតុការណ៍ ធ្លាក់ឧទ្ធម្ភាចក្រនៅប្រទេសថៃដោយមិនទាន់ដឹងថា បណ្តាលមកពីអ្វីទេ ? ។

យោងតាមការផ្សាយរបស់បណ្តាញព័ត៌មានក្នុងប្រទេសថៃ បានឲ្យដឹងថា ឧទ្ធម្ភាចក្រនេះ ត្រូវទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ជួលអោយហោះហើរ ដើម្បីយកព័ត៌មាននៅក្នុងខេត្ត ខនកែន ។អ្នកសារព័ត៌មាននៅឈររង់ចាំឯព្រលានយន្តហោះ ក្នុងខេត្តខនកែន ប៉ុន្តែជាចៃដន្យឧទ្ធម្ភាចក្រក៏បានធ្លាក់ឆេះមុនទៅដល់ព្រលានចម្ងាយប្រមាណ ៧០ គីឡូម៉ែត្រ ។

ប្រភពបានអោយដឹងថាទៀត កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នេះមានករណីធ្លាក់ឧទ្ធម្ភាចក្រមួយគ្រឿងនៅចំណុចកណ្តាលវាលស្រែក្នុងភូមិ២ ឃុំវុាំងសែង ស្រុកជនបទ ខេត្តខនកែន ប្រទេសថៃ ។

នៅកន្លែងកើតហេតុគេសង្គេតឃើញថា ឧទ្ធម្ភាចក្រទាំងមូលត្រូវអណ្តាតភ្លើងឆាបឆេះទាំងស្រុង ដោយមានបំណែកជាច្រើនបានបើុង ខ្ទាត ទៅឆ្ងាយៗពីចំណុចដែលធ្លាក់ ហើយក្រុមការងារសង្គ្រោះបានប្រើប្រាស់ឧបករណ៍ដើម្បីជួយបាញ់ពន្លត់ភ្លើង និង
ជួយដល់មនុស្ស ដែលជាប់នៅក្នុងឧទ្ធម្ភាចក្រនេះជារបស់ឯកជន និងជា
ប្រភេទ AS 355 NP ។
មានមនុស្ស៣នាក់ត្រូវបានស្លាប់ដោយបន្សល់នូវអត្តសញ្ញាណប័ណ្ណ ១.ឈ្មោះសែកសាន់ វណ្ណា ភេទប្រុស អាយុ៥១ឆ្នាំ ជាអ្នករស់នៅស្រុកមឿង ខេត្តភិតប៊ូន ២.ឈ្មោះ វណ្ណឆៃ ឃុនរ៉ាត់ឆៃជាអាកាសយានិក របស់ក្រុមហ៊ុន SFS AVIATION Co. LTD និងទី៣ កំពុងស្រាវជ្រាវនៅឡើយ ដោយគេគ្រាន់តែដឹងថាឧទ្ធម្ភាចក្រនេះ បានហោះហើរចេញពីខេត្ត សារៈបុរីនិងមានលិខិតហោះហើរទៅកាន់ខេត្ត ខនកែន ៕

68 Views