ប្រកាសបញ្ចប់ជម្លោះជាសាធារណៈ រវាងអ្នកសារព័តមានម្នាក់ និងម្ចាស់ដេប៉ូលក់ឈើមួយកន្លែង ក្នុងខេត្ត កំពង់ធំ!

ប្រកាសបញ្ចប់ជម្លោះជាសាធារណៈ រវាងអ្នកសារព័តមានម្នាក់ និងម្ចាស់ដេប៉ូលក់ឈើមួយកន្លែង ក្នុងខេត្ត កំពង់ធំ!

ថ្ងៃពុធ ទី១៨ ខែ០៧ ឆ្នាំ 2018

បើយើងមើលទៅ លោក ចន្ធី ជាអ្នកសារព័ត៌មាន និង ស្រី អូន ជាម្ចាស់ដេប៉ូលក់ឈើ លែងឈ្លោះគ្នាព្រមព្រៀងដកពាក្យបណ្តឹងវិញហើយ ដោយបានហូបអាហារពេលព្រឹករួមគ្នា “ស្រី អូន ម្ចាស់ដេប៉ូលក់ឈើ”បានសិន្យា ទិញទូរស័ព្ទថ្មី សងទៅលោក ចន្ធី វិញ ក្នុងអត្ថន័យដើម្បីលះបង់នូវជម្លោះ ដែលមានតាំងពីសប្តាហ៍មុន កន្លងមក។

បើសិនជាយើងបាន ស្តាប់ និងសង្កេតមើលឲ្យកាន់តែច្បាស់ យើងឃើញ ភាគ្គីទាំងពីរ និយាយរៀបរាប់អំពីរឿង ដែលបានកើតឡើង គឺដោយសារការយល់ច្រឡំ ទាំងអស់រវាង ភាគ្គី ទាំងពីរ។

ដោយសារតែមានរូបភាពនៅលើបណ្ដាញសង្គម១បញ្ជាក់ពីអត្ថន័យនៃ
បញ្ចប់ជម្លោះ រវាង អ្នកសារព័តមានម្នាក់ និងម្ចាស់ដេប៉ូលក់ឈើមួយកន្លែង ក្នុងខេត្តកំពង់ធំ។
យើងសូមរំលឹកសង្ខេបឡើងវិញអំពីជម្លោះកើតឡើងដោយសារការយល់ច្រឡំទាំងសងខាង។ មូលហេតុ

ម្ចាស់ដេប៉ូឈើពីរនាក់ប្ដីនិងប្រពន្ធឈ្មោះ ចែអូនចែអូននិងប្ដីឈ្មោះរ៉យនេះ គឺពួកគាត់មានដេប៉ូលក់ឈើផ្ទាល់ខ្លួនស្ថិតនៅក្នុងភូមិថ្នល់បែក ឃុំត្រពាំងឬស្សីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ចំណែក លោក ចន្ធី ចាងហ្វាង កាសែត បានធ្វើដំណើរឆ្លងកាត់ទីនោះ ក្នុងខណ:ពេលលោក ចន្ធី
អង្គុយផឹកកាហ្វេរង់ចាំគ្នា ដើម្បីបន្តដំណើរទៅខេត្តស្ទឹងត្រែង លោក ចន្ធី បានឮសម្លេងទម្លាក់ឈើពីលើឡាន ពេលនោះលោក ចន្ធី បានចេញពីហាងកាហ្វេ ឈរលើថ្នល់ជាតិ
ដកទូរស័ព្ទដៃថតរូបភាព ។បន្ទាប់មក
អ្នកថតរូប និង ម្ចាស់ដេប៉ូបានទាស់សម្តីគ្នា ចែអូនបានឆក់យកទូរស័ព្ទរបស់លោក ចន្ធី ធ្វើបែកមិនអាចប្រើការបាន រហូតធ្វើឲ្យលោក ចន្ធី
ដាក់ពាក្យប្តឹងទៅស្នងការនគរបាល
ខេត្តកំពង់ធំ។

ក្រោយពេលប្រកាសបញ្ចប់ជម្លោះជាសាធារណៈ មានអ្នកគាំទ្រជាច្រើនកំពុងតែរង់តែរងចាំមើថា តើភាគ្គីទាំងពរីនឹងរាប់អានគ្នាយ៉ាងណាទៅថ្ងៃមុខ?៕

163 Views