ប្រជាជនស្រុកជលគិរីនៅតែគាំសម្ដេចហ៊ុន សែន ប៉ុន្តែមិនគាំទ្របុគ្គលខិល ខូចទេ, ឯកឧត្ដម អភិបាលខេត្ត មិនគួរមើលរំលងរឿងនេះ!

ប្រជាជនស្រុកជលគិរីនៅតែគាំសម្ដេចហ៊ុន សែន ប៉ុន្តែមិនគាំទ្របុគ្គលខិល ខូចទេ, ឯកឧត្ដម អភិបាលខេត្ត មិនគួរមើលរំលងរឿងនេះ!

កំពង់ឆ្នាំង៖ សមាគមសម្ព័ន្ធសារព័ត៌មាន ប្រជាធិប្បតេយ្យ បានទទួលព័ត៌មាន ជាបន្តបន្ទាប់ ពីសកម្មភាពពោរពេញដោយល្បិចកល របស់អាជ្ញាធរស្រុកជលគិរី ពាក់ព័ន្ធក្នុងការឈូសឆាយដីព្រៃលិចទឹក ជាបន្តបន្ទាប់ ក្នុងតំបន់ហាមឃាត់ ដែលអភិបាលស្រុក ជាច្រើនអណ្ណតិ មកហើយ មិនមានរឿងអាស្រូវបែបនេះ។

សេចក្ដីរាយការណ៍ទាំងនេះ បានបន្តថា ដីព្រៃលិចនេះ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំពាមឆ្កោក ដែលជាឃុំមួយសម្បូរព្រៃលិចទឹក ជាជម្រកមច្ឆជាតិ ពងកូនច្រើនជាងគេ បើប្រៀបធៀប នឹងបណ្ដាឃុំ នានា នៅក្នុងស្រុកជលគិរីនោះ ហើយការទន្ទ្រានដីព្រៃលិចទឹកទាំងនេះ មានការជីកប្រឡាយថ្មី និងការឈូសឆាយដីព្រៃលិចទឹក ក្រោមរូបភាពការស្នើសុំ ពីប្រជា ពលរដ្ឋបួនដប់ម្ភៃគ្រួសារជាដើម ដែលឈ្មោះទាំងនោះ ជាឈ្មោះដែលគេ គ្រាន់តែយកមកតាង តែប៉ុណ្ណោះ ឯការជីកប្រឡាយវិញ គឺសុំស្ដារប្រឡាយចាស់ ប៉ុន្តែនៅពេលធ្វើ ឈ្មួញ ឈ្លាតឱកាស ធ្វើប្រឡាយថ្មី១ទៀតយ៉ាងព្រងើយ។
នៅចុងក្រោយនេះ តំបន់ព្រៃធំ ដែលអ្នកស្រុកជលគិរី អ្នកណាក៏ស្គាល់ថា ជាព្រៃធំ និងជាជម្រកសត្វពស់ អណ្ដើក និងមច្ឆជាតិ ជាពិសេសរដូវវស្សានោះ ត្រូវរលាយអស់ទៀតហើយក្រោមរូបភាពប្រជាពលរដ្ឋស្នើសុំខាងលើ តែការពិត គឺអ្នកមានលុយនៅភ្នំពេញ តែ១គ្រួសារ តែប៉ុណ្ណោះ ដែលក្នុងគម្រោង គឺឈូសឆាយប្រមាណ៨០ហិតា។
ទាក់ទិននឹងការឈូសឆាយដី តំបន់ព្រៃធំនេះ អាជ្ញាធរ ស្រុកជលគិរី លោក ហៃ មនោរម្យ អភិបាលស្រុកបង្ហាញឯកសារ តាមតេឡេក្រាម និងខឹងសម្បារនឹងអ្នកសារព័ត៌មាន ជា ខ្លាំង។
ដោយឡែកទាំងការជីកប្រឡាយ និងការឈូសឆាយ ដីព្រៃធំនេះ លោក ងិន ហ៊ុន ប្រធានកសិសកម្មខេត្តកំពង់ឆ្នាំង និងលោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផល សុទ្ធតែអះអាងថា វាខុសទង្វើច្បាប់ ហើយជំនាញនឹងមានចំណាត់តាមផ្លូវច្បាប់ ចំពោះរឿងទាំងនេះ។
ចំណែកប្រជាពលរដ្ឋមួយចំនួន នៅទីរួមស្រុកជលគិរី ក៏ដូចមន្ត្រីរាជការ បានលួចខ្សឹប មកថា រឿងទាំងនេះ គឺអ្នកដែលបញ្ចូលសម្លេង និងអះអាងថា ធ្វើដើម្បីប្រជាពលរដ្ឋនោះ គឺលោក កែវ វង្សតារា ជាប្រធានការិយាល័យភូមិស្រុក ប៉ុន្តែគាត់នេះ គឺចេះដឹងគ្រប់រឿង ធ្វើឲ្យការិយាល័យជំនាញ ជាសេនាធិការឲ្យលោកអភិបាលស្រុក គឺល្វីងមុខគ្រប់គ្នា ហើយគេដាក់រហស្សនាម បុរស១ពាន់មុខជំនាញ។
ប្រជាពលរដ្ឋស្រុកជលគិរី បាននិយាយថា សកម្មភាពមិនប្រក្រតី នៅជ្រងោ បែបនេះ ហេតុអីឯកឧត្ដមអភិបាលខេត្ត ហាក់មើលរំលងបែបនេះ ពួកគាត់គាំទ្រសម្ដេចហ៊ុន សែន ប៉ុន្តែ ពួកគាត់មិនគាំទ្របុគ្គលខិលខូចនោះទេ៕

403 Views