អ្នកណាក៏ដឹងដែរថា លោក ជា គួង ជាថៅកែសំរាមអន់ចរិតម្នាក់  ហេតុអីចៅហ្វាយខេត្តរតនគិរី មិនហ៊ានកាត់សាច់ស្អុយ១ដំនេះក្រវាត់ចោល?!

អ្នកណាក៏ដឹងដែរថា លោក ជា គួង ជាថៅកែសំរាមអន់ចរិតម្នាក់  ហេតុអីចៅហ្វាយខេត្តរតនគិរី មិនហ៊ានកាត់សាច់ស្អុយ១ដំនេះក្រវាត់ចោល?!

រតនគីរី៖ប្រភពព័ត៌មានពីអាជីវករខេត្តរតនគីរីបានឲ្យដឹងថា លោក ជាគួង ប្រធានក្រុមហ៊ុន គីម ជ្រា ដែលបានដាក់ទុនវិនិយោគ និងធ្វើអាជីវកម្មប្រមូលសំអាតអនាម័យនិងដឹកជញ្ចូនសំរាមក្នុងទីក្រុងបានលុងខេត្តរតនៈគីរីត្រូវបានក្រសួង និងមន្ទីរ ហិរញ្ញវត្ថុខេត្ត រកឃើញភាពមិនប្រក្រតីជាច្រើនករណី ទង្វើររបស់លោក ជា គួង បានក្លាយជាបទល្មើសព្រហ្មទណ្ឌ ត្រូវតែទទួលទោសពីបទក្លែងឯកសារ។ភាពមិនប្រក្រតីប្រព្រឹត្តិដោយលោកជា គួង កន្លងមកនេះ ទើបគណៈកម្មាធិការមួយដែលមាន សមាសភាពពីក្រសួងហិរញ្ញាវត្ថុ និងមន្ត្រីមកពីរដ្ឋបាលខេត្តរតនគីរីបានចុះធ្វើការស្រាវជ្រាវ ដោយរកឃើញថា លោកជា គួង បានក្លែងសៀវភៅបន្ទុក, ប្រើប្រាស់ភាស៊ីអនាម័យ និងដឹកជញ្ជូនសំរាម ធ្វើដោយខ្លួន, ប្រើប្រាស់និមិត្តសញ្ញាក្រសួងសេដ្ឋកិច្ច និង ហិរញ្ញាវត្ថុដោយតំម្លើងថ្លៃភាស៊ីលើសពីសៀវភៅបន្ទុករហូតដល់១គុណជាបីឬបួនដង ដើម្បីជំរិតទារប្រាក់ពីអាជីវករផ្សារបានលុង ធ្វើឲ្យពួកគាត់ខឹងគោទៅវាយរទេះ។យោងតាមឯកសារ បានបង្ហាញឲ្យដឹងថា៖ ចំណុចវិវាទនេះត្រូវបានរដ្ឋបាលខេត្តរតនគីរីបានបើកកិច្ចប្រជុំមួយកាលពីថ្ងៃទី០៧ខែតុលាឆ្នាំ២០១៧កន្លងទៅ ដើម្បីពិភាក្សានិងចុះអនុវត្តសៀវភៅបន្ទុកនិងកិច្ចសន្យាការដាក់ទុនវិនិយោគ ធ្វើអាជីវកម្មប្រមូលសំអាតអនាម័យនិងដឹកជញ្ចូនសំរាមក្នុងទីក្រុងបានលុង ខេត្តរតនគីរីក្រោមអធិបតីភាពលោក លី វិន្ទអភិបាលរងខេត្តនិងជាប្រធានអង្គប្រជុំព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុនិងតំណាងអង្គភាពពាក់ព័ន្ធក្នុងខេត្តរតនគីរីជាច្រើននាក់ទៀតផង។កាលនោះ លោក លី វិន្ទអភិបាលរងខេត្តនិងប្រធានអង្គប្រជុំបានលើកឡើងថាលោកជាគួងត្រូវបានអនុញ្ញាតជាគោលការណ៍ពីរដ្ឋបាលខេត្តរតនៈគីរីនិងបានការអនុញ្ញាតពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុតាមលិខិតលេខ៦៩២សហវ.ទរចុះថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១០ឲ្យវិនិយោគនិងធ្វើអាជីវកម្មប្រមូលសំអាតអនាម័យនិងដឹកជញ្ចូនសំរាមក្នុងក្រុងបានលុងរយៈពេល២១ឆ្នាំ។ប៉ុន្តែកន្លងមករដ្ឋបាលខេត្តបានសង្កេតឃើញថាការអនុវត្តរបស់លោកជា គួង មានការខ្វះខាតនិងមិនបានគោរពតាមសៀវភៅបន្ទុកនិងកិច្ចសន្យាដែលក្រុមការងារចម្រុះខេត្តបានធ្វើការចុះពិនិត្យ។ជាមួយគ្នានេះដែរ លោកទន់សុថារ័ត្នប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុបានមានមតិក្នុងអង្គប្រជុំថាកន្លងមកមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុបានចេញលិខិតជូនលោក ជា គួង ដោយពិនិត្យឃើញថាការយកថ្លៃភាស៊ីអនាម័យសំរាមក្នុងក្រុងបានលុងខេត្តរតនគីរីអនុវត្តមិនបានត្រឹមត្រូវតាមសៀវភៅបន្ទុកថ្លៃភាស៊ីគឺបានទារលើសពីរម្លៃដែលបានកំណតក្នុងសៀវភៅបន្ទុកនិងមិនបានប្រើប្រាស់ប័ណ្ណភាស៊ីរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ។លោកបានបន្តទៀតថាលោក ជា គួងបានក្លែងសៀវភៅបន្ទុកនិងប្រើប្រាស់ប័ណ្ណភាស៊ីអនាម័យនិងដឹកជញ្ចូនសំរាមធ្វើដោយខ្លួនឯងប្រើប្រាស់និមិត្តសញ្ញារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុដោយតំឡើងថ្លៃភាស៊ីលើសពីសៀវភៅបន្ទុករហូតដល់១គុណជាបីឬបួនដងទៀតផង។បន្ទប់មក អង្គប្រជុំបានឯកភាពស្នើសុំបញ្ចប់កិច្ចសន្យាដាក់ទុនវិនិយោកនិងធ្វើអាជីវកម្មរបស់លោក ជា គួង ទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុតាមរយះអភិបាលខេត្តរតនៈគីរី។យោងតាមលិខិតមួយច្បាប់ចុះថ្វៃទី២៩ខែមករាឆ្នាំ២០១៨អភិបាលខេត្តរតនគីរី ឯកឧត្តម ថង សាវុន បានធ្វើលិខិតជម្រាបជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុដែលមានកម្មវត្ថុ៖ការស្នើសុំបញ្ចប់កិច្ចសន្យាក្រុមហ៊ុន ជា គួង ដែលបានដាក់ទុនវិនិយោគនិងធ្វើអាជីវកម្មប្រមូលសំអាតអនាម័យនិងដឹងជញ្ចូនសំរាមទីក្រុងបានលុងខេត្តរតនគីរី។ក្រោយមកនៅថ្ងៃទី០២ខែមីនាឆ្នាំ២០១៨រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុបានចេញលិខិតប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តរតនគីរី ដើម្បីចាត់វិធានការលើករណីបញ្ចប់កិច្ចសន្យាស្តីការវិនិយោគនិងធ្វើអាជីវកម្មប្រមូលសំអាតអនាម័យនិងដឹងជញ្ចូនសំរាមរបស់លោក ជាគួង។ទោះបីជាទទួលបានការប្រគល់ភារកិច្ចដើម្បីចាត់វិធានការលើករណីបញ្ចប់កិច្ចសន្យាក្តីរហូតមកដល់ពេលនេះ ឯកឧត្តម ថង សាវុនអភិបាលខេត្តរតនគីរីមិនទាន់មានចំណាត់ការលើក្រុមហ៊ុនលោក ជា គួង នៅឡើយទេ ខណៈលោកជាគួង បានក្លែងសៀវភៅបន្ទុកនិងប្រើប្រាស់ប័ណ្ណភាស៊ីអនាម័យនិងដឹកជញ្ចូនសំរាធ្វើដោយខ្លួនឯងប្រើប្រាស់និមិត្តសញ្ញារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុដោយតំឡើងថ្លៃភាស៊ីលើសពីសៀវភៅបន្ទុករហូតដល់១គុណជាបីឬបួនយ៉ាងណាក្តី។ហេតុនេះហើយទើបធ្វើឲ្យមជ្ឈដ្ឋានមួយចំនួនដាក់ការសង្ស័យថាមានការឃបឃិតគ្នារវាងអាជ្ញាធរខេត្តនិងក្រុមហ៊ុនវិនិយោគ ទើបធ្វើឲ្យ ឯកឧត្តម ថង សាវុន អភិបាលខេត្ត នៅទ្រឹងស្ងៀមមិនព្រម ចាត់វិធានការអ្វីទាំងអស់។ មានអ្នកខ្លះបានដាក់ការសង្ស័យថា ទំនងជា មានអំពើពុករលួយរវាងចៅហ្វាយខេត្ត និង លោកជា គួង ទើបបានជា នៅស្ងៀមនិយាយអ្វីលែងចេញយ៉ាងដូច្នេះ.?អ្នកយកព័ត៌មានយើង មិនទាន់បានសូមការបំភ្លឺពីឯកឧត្តម ថង សាវុន នៅឡើយទេ ។ ប៉ុន្តែអង្គភាព យើងសូមស្វាគមន៍រាល់ការ បកស្រាយទាំងប៉ុន្មានពី ឯកឧត្តម អភិបាលខេត្តរតនគីរីផងដែរ។ប្រជាពលរដ្ឋក្នុងខេត្តរតនគីរីនិងមជ្ឈដ្ឋានមួយចំនួនបានស្នើឲ្យអជ្ញាធរខេត្តអនុវត្តភារកិច្ចដែលក្រសួងប្រគល់ជូនដើម្បីចាត់វិធានការលើករណីបញ្ចប់កិច្ចសន្យាស្តីការវិនិយោគនិងធ្វើអាជីវកម្មប្រមូលសំអាតអនាម័យនិងដឹងជញ្ចូនសំរាមលោក ជា គួងគ្រាដែលលោកបានក្លែងសៀវភៅបន្ទុកនិងទារភាស៊ីអនាម័យលើសពីសៀវភៅបន្ទុករហូតដល់១គុណជាបីឬបួនដងរីឯបញ្ហាសំរាមក្រុមហ៊ុនលោក ជា គួងចង់ដឹកក៏ដឹកមិនចង់ដឹងគឺទុកសំរាមចោល៣ទៅ៤ថ្ងៃស្រេចតែចិត្តដែលជាផលវិបាកដល់អាជីវករនិងពលរដ្ឋ។ពួកគាត់លើកឡើងទៀតថា ពេលវេលានេះ ត្រូវតែចាប់ផ្ដើមដុះក្អែលជនខិលខូចហើយ ជាពិសេសដល់ពេលត្រូវកាត់សាច់ស្អុយក្រវាត់ចោលហើយ ។ បើសិនជាអាចកាត់សាច់ស្អុយចេញ និងកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងអាចដោះស្រាយបញ្ហាអយុត្តិធម៌សង្គមបាន នៅឆ្នាំ ២០១៨ មិនបាច់ឃោសនាក៏បក្សប្រជាជនយើងឈ្នះដែរ៕

403 Views