ក្រុមឈ្មួញឈើជ្រកក្រោមស្លាកសាងសង់ផ្ទះឱ្យអតីតយុទ្ធជន ដឹកចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ ខុសគោលដៅទៅលក់ឲ្យដេប៉ូក្នុងខេត្តតាកែវ!

ក្រុមឈ្មួញឈើជ្រកក្រោមស្លាកសាងសង់ផ្ទះឱ្យអតីតយុទ្ធជន ដឹកចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ ខុសគោលដៅទៅលក់ឲ្យដេប៉ូក្នុងខេត្តតាកែវ!

ប្រភពព័ត៌មានបានឱ្យដឹងថា មេឈ្មួញឈើម្នាក់ ដែលដឹកឆ្លងកាត់ខេត្តកំពុងធំជារឿយៗនោះត្រូវបានគេស្គាល់ឈ្មោះ ហេង ដែលបានដើរប្រមូលទិញឈើពីប្រជាពលរដ្ឋ ដើម្បីដឹកជញ្ជូនបន្តទៅចែកចាយតាមបណ្តាខេត្តផ្សេងៗដោយជ្រកក្រោមស្លាកសាងសង់ផ្ទះឱ្យអតីតយុទ្ធជន នៅក្នុងខេត្តឧត្តរមានជ័យ។ប្រភពព័ត៌មានបានឱ្យដឹងទៀតថាសព្វថ្ងៃឈ្មួញខាងលើកំពុងតែដើរធ្វើសកម្មភាពដោយជ្រកក្រោមស្លាកថា ជាឈើសម្រាប់សាងសង់ផ្ទះឱ្យអតីតយុទ្ធជន តែការពិត គឺជាគឺជាឈើអនាធិប្បតេយ្យដឹកចេញពីខេត្តព្រះវិហារ។ជាក់ស្តែងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ រថយន្តវេអងពាក់ស្លាកលេខ 3A – 0648 របស់ឈ្មោះ ហេ ដឹកឈើពេញ ឆ្លងកាត់ខេត្តកំពង់ធំ ឆ្ពោះទៅភ្នំពេញ ហើយបន្តទៅលក់តាមដេប៉ូក្នុងខេត្តតាកែវ និងខេត្តកំពត។ទោះបទោះបីជាមានការរឹតបន្ដឹងពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារក៏ដោយ។ តែឈ្មោះ ហេងនេះ នៅតែផ្គើននិងធ្វើសកម្មភាពជារឿយៗដឹកឆ្លងកាត់ខេត្តកំពុងធំ ឆ្ពោះ ទៅភ្នំពេញ បន្តទៅខេត្តតាកែវ កំពត។ចំណែកមន្ត្រីជំនាញវិញ ចាំតែទទួលផលប្រយោជន៍ប៉ុណ្ណោះពុំមានការត្រួពិនិត្យថាឈើនោះមានប្រភពពីណានោះឡើយ។ពាក់ព័ន្ធនិងឈ្មួញរកស៊ីឈើខាងលើនោះដែរ ពលរដ្ឋនៅតំបន់នោះ បានបានសំណូមពរដល់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ធ្វើយ៉ាងណាសូមឱ្យមានវិធានការបង្គ្រាប និងទប់ស្កាត់ផង បើមិនដូចច្នោះទេ មិនយូរមិនឆាប់ព្រៃព្រះរាជក្រិតក្នុងខេត្តព្រះវិហារ នឹងក្លាយទៅជាវាលហោរឋានជាក់ជាមិនខានឡើយ។ប្រជាពលរដ្ខនៅតំបន់ខាងលើបានបញ្ជាក់ថាក្នុងការដឹកជញ្ជូនឈើទាំងនោះត្រូវបានគេដឹងថាមានអ្នកធំមួយចំនួននៅពីក្រោយខ្នងក្រុមឈ្មួញរកស៊ីដឹកឈើនោះ។ហេតុដូចនេះហើយទើបពួកឈ្មួញទាំងនេះមិនដែលខ្លាចញញើតនរណាឡើយ។ប្រភពព័ត៌មានបានឱ្យដឹងទៀតថាសព្វថ្ងៃឈ្មួញខាងលើកំពុងតែដើរធ្វើសកម្មភាពដោយជ្រកក្រោមស្លាកថា ជជាជាឈើតែការពិត គឺជាឈើអនាធិប្បតេយ្យដឹកចេញពីព្រៃព្រះរកា។ ទោះបីជាមានការរឹតបន្ដឹងពីលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារក៏ដោយ។ តែ ហេងម្នាក់នេះ នៅតែផ្គើននិងធ្វើសកម្មភាពជារឿយៗ។ចំណែកមន្ត្រីជំនាញវិញចាំតែទទួលផលប្រយោជន៍ប៉ុណ្ណោះពុំមានការត្រួពិនិត្យថាឈើនោះមានប្រភពពីណានោះឡើយ។ពាក់ព័ន្ធនិងឈ្មួញរកស៊ីឈើខាងលើនោះដែរ ពលរដ្ឋនៅតំបន់នោះ បានសំណូមពរដល់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ធ្វើយ៉ាងណាសូមឱ្យមានវិធានការបង្គ្រាប និងទប់ស្កាត់ផង បើមិនដូចច្នោះទេ មិនយូរមិនឆាប់ព្រៃព្រះរាជក្រិតក្នុងខេត្តព្រះវិហារ នឹងក្លាយទៅជាវាលហោរឋានជាក់ជាមិនឡើាមិនឡើយ។ប្រជាពលរដ្ឋនៅតំបន់ខាងលើបានបញ្ជាក់ថាក្នុងការដឹកជញ្ជូនឈើទាំងនោះត្រូវបានគេដឹងថាមានអ្នកធំមួយចំនួននៅពីក្រោយខ្នងក្រុមឈ្មួញរកស៊ីដឹកឈើនោះ។ហេតុដូចនេះហើយទើបពួកឈ្មួញទាំងនេះមិនដែលខ្លាចញញើតនរណាឡើយ។ទាក់ទិនមុខរបរបទល្មើសព្រៃឈើនេះភ្នាក់ងារសារព័ត៌មានយើងមិនទាន់បានសុំការបំភ្លឺពីលោកនាយផ្នែករដ្ឋបាលព្រៃឈើ រវៀង និងលោកនាយផ្នែករដ្ឋបាលព្រៃឈើស្ទោងនៅឡើយទេ។តែទោះយ៉ាងណាសារព័ត៌មានរង់ចាំការបញ្ជាក់ពីករណីនេះផ្សាយជូនបន្តនាពេលក្រោយ៕

306 Views