ក្រុមការងារUnicityជាង១០០នាក់មកពីកម្ពុជា កំពុងលង់នឹងសម្រស់កោះម៉ាលឌីវ!

ក្រុមការងារUnicityជាង១០០នាក់មកពីកម្ពុជា កំពុងលង់នឹងសម្រស់កោះម៉ាលឌីវ!

ប្រទេសម៉ាលឌីវ: – បទយកការណ៍ គេសង្កេតឃើញក្រុមការងារ Unicity
ប្រមាណ១៣០នាក់មកពីកម្ពុជា ដែលជាប់ដំណើរកំសាន្តក្នុងមហាមុទ្រឥណ្ឌា តាមរយ:ក្រុមហ៊ុនUnicity កំពុងត្រូវបានលង់នឹងសម្រស់កោះម៉ាឌីវ ម៉ាឌីវគឺជាកោះ១ ដែលមានទេស
ភាពដស្រស់ស្អាតល្បីល្បាញជាងគេក្នុងទ្វីបអាស៊ី។

ស្ថិតក្នុងពិធីរាត្រីស្រមោលស អមទៅដោយស្លៀកសំលៀកបំពាក់ពណ៌សសុភាពរាបសារ ទាំងបុរស និងស្រ្តីបញ្ចេញស្នាមញញឹមដ៏ទន់ភ្លន់ ដែលបង្ហាញពីសម្រស់ដ៏ស្រស់សោភាបែបធម្មជាតិរបស់ពួកគេរៀងៗខ្លួនជាមួយនឹងខ្យល់ជំនោរដ៏បរិសុទ្ធនៅលើកោះម៉ាឌីវ។គ្រាន់តែឈរនៅទីនោះដោយសម្លឹងមើលទេសភាពជុំវិញ និងហែលទឹកទៅប្រឡែងលេងជាមួយផ្កាថ្មស្អាតៗ ក៏អាចបង្កើតបាននូវអនុស្សាវរីយ៍ដ៏អស្ចារ្យ ប្រកបដោយទេពកោសល្យពិសេសនិងភាពទាក់ទាញបំផុតសំរាប់អ្នកទស្សនានិងអ្នកទេសចរណ៍ផងដែរ។

ទោះបីជាមានអ្នកខ្លះអាយុច្រើនបន្តិចមែន ប៉ុន្តែបើនិយាយពីរូបរាងនិងសម្រស់វិញមិនចាញ់តារាវ័យក្មេងប៉ុន្មាននោះទេ ។ ជាក់ស្តែងនៅពេល ដែលពួកគាត់តែងខ្លួនទៅដើរកម្សាន្តជាមួយមិត្តភក្តិក្នុងក្រុមនៅលើកោះ ម៉ាឌីវ ព្រមទាំងបានបង្ហោះរូបភាពស្អាតៗ នៅក្នុងគណនីហ្វេកបុករបស់ខ្លួនដើម្បីបង្ហាញដល់ក្រុមគ្រួសារនិងមិត្តភក្តិបានសប្បាយរីករាយជាមួយផងដែរ។ក្នុងនោះដែរ យើងសង្កេតឃើញមានស្ត្រីខ្មែរខ្លះ បានស្លៀកឈុតងូតទឹក ប៊ីគីនី ដែលបង្ហាញពីភាពស៊ីចស៊ីគួរឱ្យចាប់អារម្មណ៍ និងកោះម៉ាឌីខ្លាំងណាស់។

ក្រុមយើង មកដល់ម៉ាឌីវបាន២ថ្ងៃយើងនឹកឃើញ ៥ចំណុចសម្រាបដើរលេងលើកោះម៉ាឌីវចាយលុយអស់តិច ហើយសប្បាយ។
ការកំសាន្តនៅកោះម៉ាឌីវគឺជាក្តីស្រមៃមួយសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើននាក់នៅជុំវិញពិភពលោក តែ យ៉ាងណាក្តីការចំណាយប្រាក់ដ៏ច្រើន ដើម្បីទៅកាន់ទៅនោះគឺជាបញ្ហាមួយសម្រាប់មនុស្សទូទៅ។ ដូចនេះហើយទើបយើងសូមធ្វើ ការណែនាំលោកអ្នកនូវវិធីមួយចំនួន ដែលអនុញ្ញាតឲ្យអ្នកចំណាយមិនលើលពី៦៤០ដុល្លារនោះទេ ដើម្បីអាចទៅដល់កោះម៉ាឌីវបាន។

១.ការធ្វើដំណើរ៖ សូមព្យាយាមកក់សំបុត្រយន្តហោះឲ្យបានយូរមុនពេលធ្វើដំណើរតាមរយៈក្រុមហ៊ុនអាកាសចរណ៍ នោះអ្នកអាចនឹងទទួលបានការបញ្ចុះតម្លៃច្រើន ដែលតម្លៃអាចនៅសល់ត្រឹមចន្លោះពី ៨០ ដុល្លារ ទៅ ១៣០ ដុល្លារ។

២.ការស្នាក់នៅ៖ កុំស្នាក់នៅលើកោះម៉ាឌីវអី អ្នកគួរស្វែងរកកន្លែងស្នាក់នៅក្បែរៗនោះដូចជានៅលើកោះ Maafushi, Fulidhoo, Guraidhoo និង Male ជាដើម ដែលការស្នាក់នៅអាចមានតម្លៃប្រហែលជា២០ដុល្លារក្នុងមួយយប់ ឬចន្លោះពី ១០០ ដុល្លារ ទៅ ១៥៥ ដុល្លារក្នុងរយៈពេល ៥ ថ្ងៃ។

៣.ការដើរកំសាន្តនៅទីនោះ៖ បើចង់ដើរធ្វើដំណើរពីកោះមួយទៅកោះមួយ កុំជិះទូក ឬការណូតទំនើបៗ ស្វែករកសាឡាងវិញបើទោះបីជាវាយូរបន្តិច តែវាមានតម្លៃថោកគឺត្រឹមតែ ៧,៥ ដុល្លារ ក្នុងមួយថ្ងៃ សរុប ៥ ថ្ងៃគឺ ៣៧,៥ ដុល្លារ។

៤.ចំណីអាហារ៖ កុំញ៉ាំអាហារនៅក្នុងហាងធំ និងកុំញ៉ាំតាមចិត្តគ្រប់មុខខ្លាំងពេក អាហារដែលគេលក់នៅតាមតូបតូចៗអាចមានតម្លៃចន្លោះពី ៥ ដុល្លារ ទៅ ១០ ដុល្លា ក្នុងមួយពេល ដូចនេះរយៈពេល ៥ ថ្ងៃ អាចមានតម្លៃចន្លោះពី ៧៥ ទៅ ១៥០ ដុល្លារ។

៥.សេវាកំសាន្តនៅទៅនោះ៖ សេវាកំសាន្តដូចជាមុជចូលបាត់សមុទ្រ គេងហាលថ្ងៃ ជិះទូកកញ្ចក់ មានតម្លៃផ្សេងៗ ហើយបើសរុប ទៅគឺអស់ប្រមាណជា ១៥០ ដុល្លារទៀត៕

ចង់ដឹងថាសទេសភាពស្រស់ស្អាតយ៉ាងណានោះសូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា …

270 Views