សយ​ ​សុភា​ព​ ​ស្នើអោ​យ​ខ្មែរ​ហ៊ាន​ក្រោក​ត​វ៉ា​ប្រឆាំ​ង​​នឹង​ការ​ស​ម្បទាន​ដី​៩​៩​ឆ្នាំអោ​យ​វៀត​ណាម​​​​​

អ្នកអត្ថាធិប្បាយដ៏ល្បីល្បាញរបស់ស្ថានីយ៍ទូរទស្សន៍បាយយន្ត និងដែលជាអ្នកបង្ហាញជំហរគាំទ្រទៅលើគណបក្សកាន់
អំណាចយ៉ាងខ្លាំងកន្លងមកនោះ បានប្រកាសស្នើសុំដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវហ៊ានក្រោកតវ៉ាប្រឆាំងជាមួយនឹងការ
សម្បទានដីខ្មែរអោយក្រុមហ៊ុនវៀតណាមរយៈពេល៩៩ឆ្នាំ អោយដូចគ្នាទៅនឹងវៀតណាម ដែលបានតវ៉ាជាមួយនឹងចិន
កន្លងទៅថ្មីៗនេះ ។

បើតាមលោក សយ សុភាព បានថ្លែងបញ្ជាក់ថា ឥរិយាបទរបស់ប្រជាជនវៀតណាម និងរដ្ឋាភិបាលវៀតណាមនៅពេល
នេះ គឺជាឱកាសល្អដែលប្រទេសខ្មែរត្រូវពិចារណាឡើងវិញ ចំពោះករណីដែលធ្លាប់បានសម្បទានដីរយៈពេល៩៩ឆ្នាំទៅ
អោយវៀតណាមនោះ ។ អ្នកអត្ថាធិប្បាយលើកញ្ចក់ទូរទស្សន៍បាយយន្តរូបនេះបានអះអាងថា នេះគឺជារឿងពិត ហើយ
លោកក៏បានស្នើអោយទូតវៀតណាមប្រចាំកម្ពុជាថា ហាមប្រតិកម្មនឹងការថ្លែងរបស់លោកនាពេលនេះជាដាច់ខាត ។

លោកថ្លែងបែបនេះ ៖ « វៀតណាមហ៊ានតវ៉ាជាមួយចិន ឃើញហេ អ៊ីចឹងដែលខ្ញុំលើកឡើងមក រឿងអីដែលយើងអោយ
៩៩ឆ្នាំទៅវៀតណាម អ៊ីចឹងខ្ញុំនិយាយខ្ញុំរិះគន់ កុំថាខ្ញុំនេះអើ ពីព្រោះវៀតណាមគេតវ៉ាដែរ ហើយខ្ញុំក៏តវ៉ាជាមួយវៀតណាម
ដែរ អ៊ីចឹងវៀតណាមទូតនៅភ្នំពេញកុំប្រតិកម្មណា ប្រទេសខ្ញុំ ជាតិខ្ញុំ ខ្ញុំក៏មានសិទ្ធិរិះគន់រដ្ឋមន្រ្តីរបស់ខ្ញុំដែរ » ។

ការថ្លែងរបស់លោក សយ សុភាព អោយដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងឱកាសដែលលោកបានចូលរួមអត្ថាធិប្បាយនៅ
លើកញ្ចក់ទូរទស្សន៍បាយយន្តនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៨ នេះ ។

ថ្លែងនៅក្នុងកម្មវិធីនេះ លោក សយ សុភាព ថែមទាំងបានរិះគន់យ៉ាងខ្លាំងចំពោះច្បាប់កម្ពុជាដែលបានបង្កើតច្បាប់នេះ
ឡើងអោយមានការសម្បទានដីរបស់ខ្លួនអោយបរទេសរយៈពេលរហូតដល់ទៅ៩៩ឆ្នាំ ដែលជាចំនួនមួយយ៉ាងច្រើន ។

បើតាមអ្នកអត្ថាធិប្បាយរូបនេះបានថ្លែងបញ្ជាក់ក្នុងកម្មវិធីខាងលើនេះថា តាមរយៈរបាយការណ៍ដែលរូបលោកទទួល
បានពីមន្រ្តីរដ្ឋាភិបាល មានខេត្តសំខាន់ៗមួយចំនួនរបស់កម្ពុជា មានដីជិត៣ម៉ឺនហិចតាឯ ណោះដែលបានសម្បទាន
អោយវៀតណាម ហើយនេះមិនគិតដល់ចំនួនដីសម្បទានផ្សេងទៀតដែលបានសម្បទានយកឈ្មោះខ្មែរឈរផង ៕

588 Views