គម្រោងវិនិយោគព្រលានយន្តហោះក្នុងខេត្តកណ្តាល ត្រូវលប់ចោល

គម្រោងវិនិយោគព្រលានយន្តហោះក្នុងខេត្តកណ្តាល ត្រូវលប់ចោល

 

ភ្នំពេញ៖ គម្រោងវិនិយោគព្រលានយន្តហោះក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដែលគ្រោងបោះទុនវិនិយោគ ១៥០០លានដុល្លារ ត្រូវបានលុបចោលហើយ ដោយសារ​ហេតុផលមួយចំនួន។

យោងតាមប្រភពព៌តមានស្និទ្ឋនឹងរដ្ឋាភិបាលបានឲ្យដឹងនាព្រឹកថ្ងៃទី៤ មិថុនានេះថា គម្រោងព្រលានយន្តហោះស្ថិតនៅលើផ្ទៃដីទំហំ២៦០០ហិកតា ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ដែលគ្រោងវិនិយោគដោយក្រុមហ៊ុន OCIC និងក្រុមហ៊ុនចិនត្រូវបានលុបចោលដោយស្ងាត់ៗហើយ ដោយសារហេតុផលសំខាន់ៗចំនួនបី ទី១ ទីតាំងព្រលានយន្តហោះនេះ ស្ថិតនៅលើផ្ទៃបឹងដែលនាំឲ្យពិបាកក្នុងការសាងសង់ ដោយសារដីខាងក្រោមជ្រាយ ។

បន្ទាប់ពីអ្នកជំនាញចិនបានសិក្សាចប់ ពួកគេបានលើកជាយោបល់ថា ព្រលានយន្តហោះនៅទីតាំងនេះ មិនអាចសាងសង់បាននោះទេ ទី២ ទីតាំងព្រលានយន្តហោះនេះ ស្ថិតនៅជិតក្រុងភ្នំពេញពេក ព្រោះរយៈពេលយ៉ាងយូរ១០ឆ្នាំទៀត ទីក្រុងភ្នំពេញនឹងរីកទៅដល់តំបន់​ខាងលើហើយ។

ទី៣ ព្រលានយន្តហោះនេះ ស្ថិតនៅក្បែរនឹងភូមិគ្រឹះសម្តេចតេជោនាយករដ្ឋមន្រ្តី ពេក ហេតុនេះការសាងសង់ព្រលានយន្តហោះនេះ នឹងត្រូវលុបចោលដោយសារលក្ខខ័ណ្ឌទីតាំង បច្ចេកទេស និងនគរូបនីយកម្ម។

ប្រភពព៌តមានដដែលបានឲ្យដឹងថា បច្ចុប្បន្នរដ្ឋាភិបាលកំពុងសិក្សាសាងសង់ព្រ​លានថ្មី នៅទីតាំងព្រលានយន្តហោះចាស់ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ដែលព្រលាននេះមាន​ភាពល្អប្រសើរ និងទីតាំងថ្មីមួយទៀតស្ថិតក្នុងខេត្តកំពង់ស្ពឺ ប៉ុន្តែការសិក្សាលំអិតនិងប​   ញ្ច​ប់នៅពេលណា និងជ្រើសរើសទីតាំងណាមួយពិតប្រាកដ មិនទាន់បញ្ចប់នៅឡើយទេ។

ទោះជាយ៉ាងណាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីៗនេះថា ព្រលានយន្តហោះនេះមិនបាន​ផ្លាស់ប្តូរទីតាំងនោះទេ ព្រោះក្រុមហ៊ុនមិនបានជូនដំណឹងពីការផ្លាស់ប្តូរនេះទេ។

ការទាក់ទងសុំការបញ្ជាក់ជាថ្មីនាព្រឹកថ្ងៃទី៤នេះ គេហទំព័រ Propertyarea.asiaមិនអាចទាក់ទងបានទេ។

គម្រោងសាងសង់ព្រលានយន្តហោះនេះ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីចិន លោកលី ខឺឈាង ជាពេលដែលនាយករដ្ឋមន្រ្តីចិនរូបនេះ បានមកទស្សនកិច្ចកម្ពុជាកាល ពីដើមឆ្នាំនេះ៕

3469 Views