អាជ្ញាធរអប្សរា ពិតជាស៊ីបាយអស់អង្ករមែន ផ្ផ្អើលរឿងជនជាតិចិនខួងថ្ម្មក្នុងតំបន់អង្គរថ្មីៗឥឡូវធ្លាយគេហទំព័ជនបរទេបង្ហោះ រូបភាពប្រព្រឹត្តទង្វើខុសឆ្គង ធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ និងប្រពៃណីខ្មែរ!

អាជ្ញាធរអប្សរា ពិតជាស៊ីបាយអស់អង្ករមែន ផ្ផ្អើលរឿងជនជាតិចិនខួងថ្ម្មក្នុងតំបន់អង្គរថ្មីៗឥឡូវធ្លាយគេហទំព័ជនបរទេបង្ហោះ រូបភាពប្រព្រឹត្តទង្វើខុសឆ្គង ធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ និងប្រពៃណីខ្មែរ!

គេហទំព័រ Twitter មួយឈ្មោះថា Cambodia Expats Online បានបង្ហោះរូបភាពជាច្រើនសន្លឹក ពីការថតរូបមិនសមរម្យរបស់ភ្ញៀវទេសចរបរទេសមួយចំនួននៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលទង្វើនេះ ហាក់មិនគោរពបម្រាមដែលអាជ្ញាធរអប្សារាបានកំណត់នោះឡើយ។

តាមពិតទៅនេះមិនមែនជារឿងថ្មីទេ គេនៅចាំបានថា ជនបរទេសមួយចំនួនតូច បានប្រព្រឹត្តិអំពើខុសបម្រាមរបស់អាជ្ញាធរអប្សារា ដូចជា ថតរូប និងបង្ហោះរូបអាក្រាត ដែលធ្វើឲ្យប៉ះពាល់ប្រាសាទ និងវប្បធម៌ប្រពៃណីខ្មែរ ប៉ុន្ដែអាជ្ញាធរកម្ពុជា ក៏បានចាត់វិធានការក្ដៅភ្លាមៗផងដែរ។ ជាក់ស្ដែង កាលពីប៉ុន្មានឆ្នាំមុន អាជ្ញាធរកម្ពុជាបានបណ្តេញចេញជនជាតិបារាំង៣នាក់ និងស្រ្តីជនជាតិអាមេរិកាំងពីរនាក់ រឿងថតរូបអាក្រាតនៅប្រាសាទខ្មែរក្នុងទឹកដីខេត្តសៀមរាប ដោយមិនឲ្យស្នាក់នៅក្នុងកម្ពុជាចំនួន ៤ឆ្នាំ និងដាក់ព្យូរទោស៦ខែ និងពិន័យបនិងពិន័យប្រាក់មួយផងដែរ។

សូមរំលឹកថា ថ្មីកន្លងទៅនេះ ផ្ផ្អើលតៗគ្នារឿងជនជាតិចិនមួយក្រុម មានឥវ៉ាន់នៅក្នុងសាក់កាដូរ និងឧបករណ៍ដូចជាស្វាន និងដែក ទៅខួងថ្មប្រាសាទនៅក្នុងតំបន់អង្គរ ថ្មីៗកន្លងទៅនេះ បានក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយ និងមានការប្រតិកម្មរិះគន់ យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋខ្មែរ និងមានការស៊ែរតៗគ្នាជាច្រើន នៅលើបណ្ដាញសង្គម នៅកម្ពុជា ។

អ្នករិះគន់ភាគច្រើនបានលើឡើងថាការធ្វើដូចនេះរបស់ភ្ញៀវទេសចរ គឺស្មើនឹងជាន់ឈ្លីវប្បធម៌ និងប្រពៃណីរបស់ខ្មែរដែលមានប្រវត្តិដ៏រុងរឿងរបស់កម្ពុជា តាំងពីយូរលង់មកហើយ។ អអាជ្ញាធរមានសម្ថកិច្ច គប្បីចាត់វិធានការដោយទទួលខុសត្រូវក្នុងរឿងនេះ ជាជាងការអំពាវនាវ។ នេះជាចំណុចខ្សោយមួយរបស់អាជ្ញាធរ ជាពិសេសនោះអាជ្ញាធរជាតិអប្សរា៖ «អាជ្ញាធរអប្សរាមានការឆកល្វែង។ បណ្ដែតបណ្ដោយឲ្យគេយកប្រាង្គប្រាសាទរបស់យើងទៅជាន់ឈ្លី។ ទោសមួយធ្ងន់ណាស់ចំពោះប្រជាជនកម្ពុជា ដែលខំថៃរក្សាវប្បធម៌ជាតិយើង ហើយប្រគល់តួនាទីឲ្យអាជ្ញាធរអប្សរា បែជាបណ្ដែតបណ្ដោយអោយថតអំពើខុសឆ្គងជាច្រើនករណីកន្លងមក»។

មានមានប្រតិកម្មជាច្រើនទៀត ជាពិសេសនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយរិះគន់ចំណាត់ការរបស់អាជ្ញាធរអប្សរាថា ពូកែទប់ស្កាត់រឿងដែលធ្វើឲ្យខាតបង់ចំណូល សូម្បីភ្ញៀវទេសចរដែលមិនបានបង់ថ្លៃចូលទស្សនាប្រាសាទក៏ដឹងមិនចន្លោះដែរ៕
ខាងក្រោមនេះជារូបភាពនៃការប្រព្រឹត្តរបស់ជនបរទេសទាំងនោះ៖

509 Views