ពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រចាំខេត្តកំពង់ធំលើកទី២ ក្រោមអធិបតីឯកឧត្តម សុខ ហៃ អភិបាលរងខេត្ត!

ពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រចាំខេត្តកំពង់ធំលើកទី២ ក្រោមអធិបតីឯកឧត្តម សុខ ហៃ អភិបាលរងខេត្ត!

សាលាខេត្តកំពង់ធំ:- ថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០១៨នេះ ឯកឧត្តម សុខ ហៃ អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មានលើកទី២ ដែលមាន អ្នកចូលរួម ប្រមាណជាង៥០នាក់ ក្នុងនោះមានថ្នាក់ដឹកនាំកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្រ្តីរាជការមន្ទីរជុំវិញខេត្ត និងព្រះរាជអាជ្ញា ចៅក្រមចូលរួមផងដែរ។

ឯកឧត្តម សុខ ហៃ អភិបាលរងខេត្តកំពង់ធំ ដែលបាន អញ្ជើញជួបជុំសំណេះសំណាល ជាមួយបងប្អូនកូន ជាអ្នកសារព័ត៌មាន ដែលកំពុងបំពេញវិជ្ជាជីវ:ប្រចាំខេត្ត ក្នុងគោលបំណងដើម្បី ស្វែងយល់អំពីសុខទុក្ខ របស់បងប្អូនអ្នកសារព័ត៌មាន និងបានផ្តល់នូវ អនុសាសន៍ល្អៗ ដើម្បី ជំរុញការផ្សព្វផ្សាយព័ត៌មានអោយបានល្អត្រឹមត្រូវ តាមក្រមសីលធម៍ច្បាស់លាស់ ដើម្បីបំរើសង្គមជាតិ ឲ្យកាន់តែរីកចម្រើន។

ឯកឧត្តមបានមានប្រសាសន៍ថា បច្ចុប្បន្ននេះវិស័យសារព័ត៌មាន កំពុងមានការីកចម្រើនយ៉ាងខ្លាំង។ ដើម្បីផលិតព័ត៌មានឲ្យបានល្អ
អ្នកសារព័ត៌មានទាំងអស់ ត្រូវយល់ដឹងឲ្យបានច្បាស់នូវរឿងរ៉ាវពិត ដែលបានកើតមានឡើងក្នុងខេត្ត ជាពិសេសត្រូវ សរសេរព័ត៌មានទាំងល្អ និងមិនល្អខ្លះ ដើម្បីចូលរួមធ្វើការកែរលម្អ ក្នុងន័យស្ថាបនាអភិវឌ្ឍន៍សង្គម ឲ្យរីកចម្រើន។

លោក អិុត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ លោកមានប្រសាសន៍ ចំពោះសារព័ត៌មានមួយចំនួន ដែលផ្សាយព័ត៌មាន គ្មានប្រភពច្បាស់លាស់ ។ ត្រូវធ្វើជាអ្នកសារព័ត៌មាន ដែលពិតប្រាកដ កុំធ្វើជាសារព័ត៌មាន ផ្សាយព័ត៌មានមិនពិតធ្វើឲ្យប៉ះពាល់ ដល់សង្គម ប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ។

លោកមានប្រសាសន៍បន្តថា ថ្នាក់ដឹកនាំ និងអ្នកសារព័ត៌មាន តែង
តែមានទំនាក់ទំនងគ្នា ពីព្រោះត្រូវ ផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហាកើតឡើង។ សូមអ្នកនាំពាក្យ តាមមន្ទីរត្រូវ ពង្រឹងសម្ថភាពរបស់ខ្លួន ត្រូវមានចំណេះដឹងច្បាស់លាស់ ត្រឹមត្រូវក្នុងការផ្តល់ព័ត៌មាន ឲ្យអ្នកសារព័ត៌មាន។

អ្នកព័ត៌មានទាំងអស់ ត្រូវដើរតួនាទីជាអ្នកព័ត៌មានពិត គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមជាតិពិតប្រាកដ។ សូមកុំឲ្យកញ្ចក់នោះជា កញ្ចក់ដែលបែកធ្លុះផ្សាយ ព័ត៌មានមិនពិតពីសង្គម និងការពន្យល់ច្បាស់លាស់ ទៅប្រជាពលរដ្ឋអោយបានយល់ជ្រួល
ជ្រាបអំពីទិសដៅ និង គោលបំណង របស់ថ្នាក់ដឹកនាំ ៕

291 Views