ឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មិនគាំទ្រទាហានណាគ្មានវិន័យនោះទេ!

ឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មិនគាំទ្រទាហានណាគ្មានវិន័យនោះទេ!

ភ្នំពេញ:- លោកនាយសំណង់ម្នាក់ឈ្មោះ ធុន រាជ ជានាយទាហានរងនៅ (ង)៧០ ដែលបានបាញ់បោះសេរីបានចូលសារភាពនៅបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញនៅយប់ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៨ ម្សិលមិញនេះ។

ឯកឧត្តមឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ នាយរងសេនាធិការចម្រុះ និង ជាមេបញ្ជាការកងពលតូចលេខ ៧០ បានឲ្យដឹងនៅព្រឹកនេះថា បន្ទាប់ពីបានទទួលព័ត៌មានថាមានទាហាននៅអង្គភាព (ង) ៧០ បាញ់បោះសេរីនៅសង្កាត់ទន្លេបាសាក់កាលពីយប់ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៨ ឯកឧត្តម បានបញ្ជាឲ្យអង្គភាពស្រាវជ្រាវនិងបានឲ្យចូលខ្លួនសារភាពចំពោះសមត្ថកិច្ចអាវុធហត្ថរាជធានីដើម្បីចាត់ការតាមនិតិវិធី ។

ឯកឧត្តមឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ បានបញ្ជាក់ថា ក្នុងនាមឯកឧត្តមជាមេបញ្ជាការកងពល ឯកឧត្ដមមិនគាំទ្រចំពោះទង្វើល្មើសច្បាប់របស់កងកម្លាំងក្រោមឱវាទនោះទេ ។

លោកនាយសំណង់ ឈ្មោះ ធុន រាជ កំពុងត្រូវបានសាកសួរបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបញ្ជូនទៅសាលាដំបូងចាត់ការតាមផ្លូវច្បាប់ ។

សូមគាំទ្រចំពោះចំណាត់ការរបស់ឯកឧត្ដមឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ ដែលមិនគាំទ្រទង្វើខុសច្បាប់របស់កងកម្លាំងក្រោមឱវាទ ។

515 Views