រំលឹកអនុស្សាវរីយ៍ បន្ទាប់ពីខ្ញុំបានទៅដល់ ចម្ការទុរេន មង្ឃុត និងសាវម៉ាវ ក្រុមគ្រួសាអ្នកនាង ហ៊ុន នូ កំពុទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ ដែលនិយផ្លែឈើខ្មែរ!

រំលឹកអនុស្សាវរីយ៍ បន្ទាប់ពីខ្ញុំបានទៅដល់ ចម្ការទុរេន មង្ឃុត និងសាវម៉ាវ ក្រុមគ្រួសាអ្នកនាង ហ៊ុន នូ កំពុទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ ដែលនិយផ្លែឈើខ្មែរ!

បទយកការណ៍ ខេត្តកំពង់ធំ: ស្ថិតនៅកណ្ដាលចម្ការទុរេន មង្ឃុត និងសាវម៉ាវ របស់ក្រុមគ្រួសារអ្នកនាង ហ៊ុន នូ ស្ថិតក្នុងទឹកដី ភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្ដកំពង់ធំ ក្លិនឈ្ងុយផ្លែទុរេន សាវម៉ាវ និងមង្ឃុត បាន
កំពុងភាយចេញពីចម្ការអ្នកនាង ហ៊ុន នូ ទាក់ទាញភ្ញៀវដែលចូលចិត្ដភ្លក់រសជាតិផល្លានុផលផ្លែឈើខ្មែរក្នុងចម្ការកំពុងហុចផលព្រោងព្រាតគួបនឹងដំណើរទៅកម្សាន្ដប្រាសាទសម្បូរព្រៃគប់ ហ៊ុមព័ទ្ធដោយវាលស្រែ និងដំណាំជុំវិញ។

ក្នុងខណៈផ្លែឈើកសិករខ្មែរខេត្តកំពង់ធំត្រូវបានដាក់លក់ស្ទើរតែគ្រប់ដងផ្លូវទាំងនៅជនបទ និងក្នុងក្រុង ខេត្ត ជាពិ
សេស ផ្លូវទៅកាន់ចម្ការផ្លែទុរេន សាវម៉ាវ និងមង្ឃុតក្នុងខេត្ដកំពង់ធំ ភ្ញៀវជាតិ និងអន្តរជាតិភាគច្រើន ដែលនិយមផ្លែទុរេន សាវម៉ាវ និងមង្ឃុតកំពង់ធំខ្លះ ក៏ឆ្លៀតពេលធ្វើដំណើរមកកាន់ចម្ការដោយផ្ទាល់ និងបានសម្រាកកាយក្នុងចម្ការ ហើយទៅងូតទឹកក្នុងអាងតាមដងផ្លូវ ថតរូបជាមួយដំណាំទុរេន ដើមសាវម៉ាវ និងដើមមង្ឃុតជាង៥ហិកតានោះទៀតផង។

ភាពទាក់ទាញភ្ញៀវខ្លាំងបំផុត គឺការភ្លក់រសជាតិផ្លែឈើខ្មែរអ្នកស្រុកកំពង់ធំ ផ្លែសាវម៉ាវ និងមង្ឃុតដែលស្ថិតលើដីចម្ការរបស់ក្រុមគ្រួសារអ្នកនាង ហ៊ុន នូ អមដោយការឃើញផល្លានុផលផ្ទាល់នឹងភ្នែក។
អ្នកមីង ញ៉ាញ សុខុន ត្រូវជាម្តាយបង្កើត និងអ្នកនាង ហ៊ុន នូ បានប្រាប់ពីតម្លៃផ្លែឈើក្នុងចម្ការរបស់គាត់ថា ទុរេន លេខមួយមានតម្លៃ ២០០០០រៀល មួយគីឡូក្រាម និងទុរេនធម្មតា ១៥០០០ រៀល មួយគីឡូក្រាម និងសាវម៉ាវ តម្លៃ ៧០០០ រៀលក្នុងមួយគីឡូក្រាម។
ម្ចាស់ចម្ការដំណាំហូបផ្លែនេះបានបន្ដថា៖ «ជាទូទៅ រដូវផ្លែឈើពេញដៃគឺចាប់ពីខែឧសភា តែឆ្នាំនេះ ដល់ខែមិថុនា ផ្លែឈើចាប់ផ្ដើមទុំតិចៗ ដែលទំនងជារហូតដល់ពាក់កណ្ដាលខែកក្កដា»។

បើទោះបីជាភ្ញៀវជាតិខ្លះទៅកម្សាន្ដនៅក្នុងចម្ការ ដោយគ្រាន់តែចង់ភ្លក់ផ្លែឈើ និងថតរូបក្នុងចម្ការរបស់គាត់ រួចវិលវិញយ៉ាងណាក៏ដោយ ម្ចាស់ចម្ការមួយគ្រួសារនេះតែងតែផ្ដល់នៅការភ្លក់រសជាតិ ផ្លែសាវម៉ាវ និងមង្ឃុតដែលស្ថិតលើដីចម្ការរបស់ក្រុមគ្រួសារអ្នកនាង ដោយស្នាមញញឹមរីករាយ គ្រប់ពេលវេលា។

ក្នុងកិច្ចសម្ភាស៍ ជាមួយអ្នកនាង នូ នាងមានវ័យជាង៣០ឆ្នាំ ហើយមាបច្ចេកទេសដាំសាវម៉ាវបានយ៉ាងល្អ ដែបទពិសោធន៍ទាំងនេះ គឺក្រុមគ្រួសាររបស់នាងទាំងអស់
បានទៅរៀន និងហ្វឹកហ្វឺនផ្ទាល់នៅស្រុថៃជាង១០ឆ្នាំ។បទពិសោធន៍ក្នុងការដាំដំណាំសាវម៉ាវ នាងបង្ហាញថាសរុបមបច្ចេកទេសសំខាន់ៗ ក្នុងការដាំសាវម៉ាវមាន ៖
-ជ្រើសរើសពូជដាំឱ្យបានល្អ (ផ្អែមសាច់ក្រាស់ សាច់មិនជាប់គ្រាប់)
-ជីករណ្តៅដែលមានទំហំធំល្មម និងដាក់ជីលាមកសត្វទ្រាប់បាត
-ថែទាំស្រោចទឹកពេលវានៅតូច និងនៅរដូវប្រាំង
-ដាក់ជីទៅតាមឆ្នាំ ជីលាមកសត្វ
-ជំរះស្មៅ និងកាត់មែកងាប់ និងមែកចង្អៀតចោលដើម្បីឱ្យពន្លឺចូលដល់គល់
-បេះផ្លែលើកទី១ ចោលដោយទុកឱ្យដើមសាវម៉ាវលូតលាស់បានធំល្អ ៕

335 Views