កណ្តុំឆែប! នេះបានគេហៅថាប៉ូលីសចំ ហ៊ានលើកដៃទះកំផ្លៀងមនុស្សស្រី ដោយគ្រាន់តែបើកម៉ូតូខុសស្លាកសញ្ញាចរាចរណ៍(មានវីឌីអូ)

កណ្តុំឆែប! នេះបានគេហៅថាប៉ូលីសចំ ហ៊ានលើកដៃទះកំផ្លៀងមនុស្សស្រី ដោយគ្រាន់តែបើកម៉ូតូខុសស្លាកសញ្ញាចរាចរណ៍(មានវីឌីអូ)

ភ្នំពេញ៖ ក្រោយពី មន្ត្រីប៉ូលិសម្នាក់ លើកដៃវ៉ៃមនុស្សស្រី ព្រមទាំងទះកំផ្លៀង ដោយគ្រាន់តែនាង បើកបរម៉ូតូខុសស្លាកសញ្ញាចរាចរណ៍ នៅថ្ងៃទី២១ ខែ ឧសភា ឆ្នាំ ២០១៨នេះ ក៏មានមហាជនខឹងសម្បារយ៉ាងខ្លាំង នៅទង្វើបែបនេះ ទើបមានការអំពាវនាវ ទៅដល់
ឯកឧត្ដមនាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី ដើម្បីឲ្យលោកជួយចាត់វិធានការណ៍ ចំពោះទង្វើ ដ៏ព្រៃផ្សៃរបស់មន្ត្រីនគរបាល ដែលបានទះកំផ្លៀងលើស្ត្រីម្នាក់នេះ ព្រោះតែគាត់បើកបរ ខុសច្បាប់ចរាចរណ៍ នៅក្បែផ្សារអូរឡាំពិក។
បន្ទាប់ពីហេតុការណ៍នេះកើតឡើង មនុស្សម្នានាំគ្នាខ្សឹបខ្សៀវនិងនិយាយតៗគ្នាថា មន្ត្រីនគរបាលម្នាក់នោះ មិនគួរណសប្រព្រឹត្តអំពើពាលបែបនេះទេ គួរតែអប់រំគាត់ ឬ ផាកពិន័យគាត់តាមច្បាប់ចរាចរណ៍ ទើបសាកសមជាសមត្ថកិច្ចដែលបំរើរាស្រ្ត។
ប្រភពដដែលនិយាយទៀតថា ពួកគាត់សង្ឃឹមថា មន្ត្រីទាំងឡាយ និងបំរើរាស្ត្រ ដោយសេចក្ដីស្មោះត្រង់ សូមកុំធ្វើបាបរាស្ត្រ ដោយអំពើហិង្សាដោយប្រការណាមួយ ដោយគ្រាន់តែ កំហុសខុសឆ្គងបន្តិចបន្តួច បែបនេះ។

ដោយឡែក មហាជនដែលកំពុងតាមដានរឿង១នេះ រង់ចាំមើលថា បើមន្ត្រីប៉ូលីសអនុវត្តន៍ច្បាប់អន់ចរិករបៀបនេះ តើក្រសួងមហាផ្ទៃ គួររក្សាបុគ្គលប្រភេទនេះទុក ឬ ត្រូវបណ្តេញចេញពីក្របខណ្ឌ?៕

380 Views