ក្រុមមន្ត្រីគ្រាប់ល្ពៅប្រចាំការនៅច្រកជ័យឃ្លាំង កំពុងបង្កើតបទល្មើសដឹក ឈើខ្មែរទៅលក់ឲ្យយួន ទាំងយប់ទាំងថ្ងៃម៉ាសេរី!

ក្រុមមន្ត្រីគ្រាប់ល្ពៅប្រចាំការនៅច្រកជ័យឃ្លាំង កំពុងបង្កើតបទល្មើសដឹក ឈើខ្មែរទៅលក់ឲ្យយួន ទាំងយប់ទាំងថ្ងៃម៉ាសេរី!

ស្នួលក្រចេះ៖ ប្រភេទមន្រ្តីគ្រាប់ល្ពៅដែលប្រចាំការនៅច្រកព្រំដែនជ័យឃ្លាំងដែលស្ថិតនៅក្នុងភូមិ ជ័យឃ្លាំង ឃុំក្រញូងសែនជ័យ ស្រុកស្នួលខេត្តក្រចេះកំពុងតែសប្បាយចិត្តយ៉ាងខ្លាំងក្នុងការប្រមូលលុយចែកគ្នាដាក់ហោប៉ាវពើបទល្មើសព្រៃឈើតាមរយៈការបើកភ្លើងខៀវឲ្យមានការដឹកជញ្ជូនអុសឈើប្រភេទឈើប្រណិត នឹងឈើប្រភេទលេខ១ទៅលក់នៅប្រទេសវៀតណាមទាំងយប់ទាំងថ្ងៃ។ជាក់ស្តែងកាលពីថ្ងៃទី១៨/០៥/២០០១៨នេះគេឃើញមានឡាននឹងម៉ូតូដឹកជញ្ជូនអុស និង ឈើប្រណិតប្រភេទលេខ១ជាច្រើនទាំងកណ្តាលថ្ងៃ ឆ្លងដែនទៅលក់នៅស្រុកយួនយ៉ាងរលូនដោយមិនមានការរំខានពីគណ:កម្មាធិការទប់ស្កាត់បទល្មើសព្រៃឈើឡើយ។ ក្រោយពីឃើញក្រុមអ្នកសារព័ត៌មានទៅថតផ្តិតយករូបភាព មន្រ្តីប្រចាំការនៅច្រកនោះមិនចេញមកបើកបារ៉ាស់ឲ្យឡាននិងម៉ូតូឆ្លងទៅទេ ដោយទុកឲ្យថៅកែជាជនជាតិយួនជាអ្នកបើកបារ៉ាស់ឲ្យឡាននឹងម៉ូតូឆ្លងទៅវិញ។ប្រជាពលរដ្ឋដែលរស់នៅតំបន់នេះបានប្រាប់ឲ្យដឹងថា ក្នុងមួយយប់ៗលោកមិនសូវបានដេកទេដោយសារតែមានការរំខានពីសំលេងរថយន្តនឹងម៉ូតូដឹកឈើទៅស្រុកយួន។ហេតុការណ៍ដែលបណ្តាលអោយកើតមានបទល្មើសឈើឆ្លងដែនខាងលើនេះគឺបណ្តាលមកពីមន្រ្តីគ្រាប់ល្ពៅដែលប្រចាំការនៅទីនោះគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហ៊ានប្រឆាំងនឹងសម្តចតេជោសែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលតែងតែមានប្រសាសន៍មិនឲ្យមានប្រភេទមន្រ្តីបែបនេះ។ចំពោះមន្រ្តីដែលពាក់ព័ន្ធនឹងការបើកឲ្យមានការចរាចរណ៍អុសនឹងឈើប្រណិតប្រភេទលេខ១នេះមានដូចជា៖១ លោក កែវ ណារឹទ្ធ ប្រធានស្នាក់ការច្រក ជ័យឃ្លាំង២ លោក សឹង្ហ សំណាង វរសេនីយ៍ត្រីនិងជាមេបញ្ជាការកងអនុសេនាតូចលេខ២«ឝ២»៣ លោក ម៉ម ប៊ុនបញ្ញ៉ា មេប៉ុស្ត៍ ជ័យ ឃ្លាំងដែលគេស្គាល់យ៉ាងច្បាស់ថាជាមនុស្សដែលមានឥទ្ធិពលជាងគេប្រចាំច្រកនេះហើយត្រូវជាប្អូនថ្លៃរបស់លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការខេត្តក្រចេះផងដែរ។ពាក់ព័ន្ធជាមួយនឹងបញ្ហាខាងលើនេះគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថាលោក ឧត្តមសេនីយ៍ទោលន់ សុផាត ស្នងការក្រចេះ លោក សួងចំរើនមេបញ្ជាការវរសេនាតូចការពារព្រំដែនគោក៦១៩និង មាស សុភាព មេបញ្ជាការវរសេនាតូចការពារព្រំដែនគោក២០៤លោកបានដឹងឬអត់នៅឡើយទេ រឿងក្រុមខាងលើលួចបង្កើតបទល្មើសម៉ាសេរី នៅច្រកជ័យឃ្លាំងក្នុងស្រុកស្នួល ខេត្តក្រចេះ៕

514 Views