​សមត្ថកិច្ច បកស្បែក​ឡាន​ក្លែង​លេខ “​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​”​ក្តៅ​ដល់​លោក​ចៅហ្វាយក្រុង​​!

ស៊ែដើម្បីប្រឆាំងបច្ចាមិត្តសង្គម

 

បន្ទាយ​មាន​ជ​ឃ័​យ​៖​លោក​ចៅហ្វាយ ក្រុង​ប៉ោយប៉ែត​ង៉ោ​ម៉េង​ជ្រួ​ន បានចេញ​យក្ស​ប្រតិកម្ម​យ៉ាងខ្លាំង ចំពោះ​នគរបាល និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ​ដែល​ហ៊ាន​មក បង្ក្រាប​រថយន្ត​ចង្កូត​ស្តាំ អត់​ពន្ធ ហើយ​ក្លែង​ស្លាក​លេខ (​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​), បំពាក់​សឺ​រ៉ែ​ន និង​បំពាក់​សម្ភារ​:​សម្រាប់​បំរើ​ឲ្យ ប្រជា​ការពារ​របស់ លោក​ចៅសង្កាត់ប៉ោយប៉ែត​ប្រៀបបាន​និង​កា​លូក​ថ្លើម​លោក​ចឹ​ង​ដែរ ។​

​លោក ង៉ោ ម៉េង​ជ្រួ​ន ចៅហ្វាយក្រុង​ប៉ោយប៉ែត ដែល​គេ​ស្គាល់​ថា ជា​អាណាព្យាបាល លើ​លោក អាំង គី​ហេង ចៅសង្កាត់​ប៉ោយប៉ែត បាន​បញ្ចេញ​កំហឹង (comment) លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់ខ្លួន​ថា​: “….​ឡាន​ច្រើនណាស់ នៅលើ​ផ្លូវ កំពុង​ចរាចរណ៍ មាន​ឡាន​ខ្លះ កំពុង​ដឹកទំនិញ ហើយ​បង្ករ​អោយមាន គ្រោះថ្នាក់​ទៀត មិនទាន់​អនុវត្តន៍​បាន​ផង បែរជា​មក​មើលឃើញ តែ​ឡាន​ប្រជា​ការពារ កំពុងតែ​ជួយ​ហែសព​បងប្អូន ដែល​ប្រជា​ការពារ និង​អាជ្ញាធរ​រាប់រយ​នាក់ ចូលរួម បែរជា​មក​ចាប់​ពេល​កំពុង​ហែ​។ តើ​គ្មាន​ពេល​ឬ ? “​។​

​លោក​ង៉ោ​បន្តថា​: “​ខ្ញុំ​បាន​ទទួលស្គាល់ថា វា​មាន​កំហុស​ហើយ តែ​វា​ជា​កំហុស​រួមគ្នា​។ បើ​យល់ថា​ខុស មិនអាច​លើកលែង​បាន​នោះ គួរតែ​ចាប់​គណ​:​អភិបាល ក្រុមប្រឹក្សា​ក្រុង ចៅសង្កាត់ ក្រុមប្រឹក្សា​សង្កាត់ ប្រជា​ការពារ មាន​ជាង ៧០០ នាក់​ទៅ​”​។
​មិន​អស់​ក្តៅ​រឿង​គេ​ហ៊ាន​លូក​ថ្លើម​លោក ង៉ោ ម៉េង​ជ្រួ​ន បន្តថា​: “​តាម​ខ្ញុំ​ដឹង សូម្បីតែ​តុលាការ ស្ថាប័ន​ឯករាជ្យ មុននឹង​កាត់ក្តី ចុងក្រោយ ក៏​ធ្វើការ​សម្របសម្រួល យ៉ាងតិច ៣ ដង​។ ចុះ​រឿងនេះ តើ​បាន​ប្រាប់ ឬ​ចេញ​លិខិត​ណែនាំ ហើយ​ឬ​នៅ ? ហើយ​អធិការ​ក្រុង ធ្វើបាន​តើ មិនចាំបាច់​ពី​ខេត្ត មក​ធ្វើ​អី ព្រោះ​ឡាន​នេះ កំលាំង​អធិការដ្ឋាន​ក្រុង សហការគ្នា យាម​ជាមួយ ប្រជា​ការពារ​រាល់​យប់​”​។​
​សូម​រំលឹកថា ដោយមាន​ការរិះគន់ ពី​សាធារណ​:​ជន តាមរយៈ​បណ្តាញ​សង្ក​ម ហ្វេ​ស​ប៊ុ​ក និង​ពី​សារព័ត៌មាន​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ បាន​បញ្ជា​អោយ លោក​វរសេនីយ៍ អ៊ុំ សុផល ស្នងការរង​ទទួល​ផែន​សណ្តាប់ធ្នាប់ នាំ​កម្លាំង​នគរបាល កោះអញ្ជើញ​លោក គី សារុន អាយុ​៥៥​ឆ្នាំ មេភូមិ​បាលី​លេ​យ្យ​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ដែល​បាន​ដឹកនាំ​កម្លាំង ប្រជា​ការពារ មាន​សកម្មភាព “​ហួស​ដែន​កំណត់ តាម​បញ្ជា​របស់លោក អាំង គី​ហេង ចៅសង្កាត់​ប៉ោយប៉ែត​” មកកាន់​ការិយាល័យ​ក​ណ្តា​ល សណ្តាប់ធ្នាប់ ដើម្បី​ធ្វើការ​ណែនាំ អប់រំ​លើ​តួនាទី ភារកិច្ច ការ​ស្លៀកពាក់​ឯកសណ្ឋាន សម្ភារ​:​បំពាក់​លើ​ខ្លួន រថយន្ត (​ចង្កូត​ស្តាំ អត់​ពន្ធគយ​) ដែលមាន​បំពាក់​ភ្លើង​សឺ​រ៉ែ​ន និង​(​ក្លែង​បែប​ទំនើង​) ស្លាក​លេខ​រដ្ឋបាល ក្រុង​ប៉ោយប៉ែត លេខ​:​សក​ប៉​ប៉​០០.០១ ឬ​ស្រដៀង​នឹង​កងកម្លាំង​ទ័ព និង​កម្លាំង​នគរបាលជាតិ​។​

   

​លោក គី​សារុន មេភូមិ​បាលី​លេ​យ្យ​១ (​តំណាង​លោក​អាំង គី​ហេង ចៅសង្កាត់​ប៉ោយប៉ែត​) បាន​សារភាព​កំហុសឆ្គង ហើយ​យល់ព្រម សម្រួល​តាម​ការណែនាំ អប់រំ​ខាងលើ ហើយ​បក​ស្គុ​ត ដែល​បាន​បិទ​ពណ៌ ដូច​នគរបាល​ចេញ ទុក​ពណ៌​ទឹកប្រាក់ របស់​រថយន្ត​ម៉ាក​អ៊ី​ស៊ុយ​ហ្ស៊ុ​យ ។ ឯ​ភ្លើង​សឺ​រ៉ែ​ន និង​ស្លាក​លេខ​ក្លែង ត្រូវបាន​ដោះចេញ ហើយ​ប្រគល់​ឲ្យ នគរបាល​សណ្តាប់ធ្នាប់​។​

   

​សាធារណជន បាន​រិះគន់​បន្ថែម លើ​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត ដែល​ពេលនេះ គេ​អាច​ដឹងថា ករណី​ឡាន មាន​បញ្ហា​នោះ គឺ​លោក ហាក់​មាន​ចេតនា ប្រព្រឹត្ត​កំហុស ព្រោះ​ស្លាក​លេខ ដាក់ថា “​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត លេខ​:​សក​ប៉​ប៉​០០.០១ “​។​

    

​ក្រោយពេល​នគរបាល ឃាត់​រថយន្ត​មក​ណែនាំ អប់រំ និង​ឃើញ​ប្រតិកម្ម​របស់់លោក ង៉ោ ម៉េង​ជ្រួ​ន ដូច្នេះ សាធារណ​:​ជន បាន​រិះគន់​បន្ថែម ហើយ​ថា ពេលនេះ ទើប​អាច​ដឹងថា អ្នក​ក្តៅ​មិនមែន​គ្រប​ទេ តែ​ជា​ឆ្នាំង​តែម្តង ឬ​ជា​អ្នក​រៀបរៀង ហើយ​មើលទៅ បានជា​ចេញ​មុខមក​អះអាង ការពារ​ទង្វើ​ខាងលើ ខ្លាំងក្លា​ដូច្នេះ​៕

361 សរុប 2 ថ្ងៃនេះ

គីម សារឿន 017 707 507

លោក គឹម សារឿន ជាចាងហ្វាងសារពត៌មានក្នុងស្រុក និង ជាប្រធានសម្ពន័អ្នកសារពត៌មានប្រជាធិបតយ្យ គោលដៅរបស់គាត់គឺកំចាត់បច្ចាមិត្ររបស់សង្គម