Watch “ក្រោយពីរដ្ឋមន្ត្រីបញ្ជាឲ្យចាត់វិធានការ ស្ដ្រីដែលសម្លាប់សត្វព្រៃបង្ហោះតាម Youtube ” on YouTube

Watch “ក្រោយពីរដ្ឋមន្ត្រីបញ្ជាឲ្យចាត់វិធានការ ស្ដ្រីដែលសម្លាប់សត្វព្រៃបង្ហោះតាម Youtube ” on YouTube

ភ្នំពេញ៖ កាលពីម្សិលមិញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ស្ដ្រីដែលបានសម្លាប់សត្វព្រៃជាច្រើនប្រភេទ យកធ្វើជាម្ហូប ហើយ បង្ហោះតាម Youtube និងប្តីរបស់នាងដែលជាអ្នកថតនោះ បានចូលមកក្រសួងបរិស្ថានហើយ ដើម្បី សារភាពទោសកំហុស ដែលរូបគេបានប្រព្រឹត្តកន្លងមក។

ការចូលមកសារភាពទោសកំហុសរបស់ស្ដ្រីរូបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី រដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ជាឲ្យចាត់វិធានការតាមផ្លូវច្បាប់ អំពីទង្វើរបស់ស្ដ្រីស្រស់សោភារូបនេះ។

ស្រ្តីរូបនេះ ឈ្មោះ ចាន់ ប៉ូលីន និងប្តី របស់នាងបានសារភាពថា សត្វទាំងនោះមិនមែនពួកគេជាអ្នក សម្លាប់នោះទេ ពោលគឺទិញតពីគេ ហើយយកមកថតវីដេអូ និងរូបភាពដើម្បីបង្ហោះតាម Toutube និង Facebook គោលបំណងស្វែងរក ថវិការ តែប៉ុណ្ណោះ។ ក្នុងនោះ ពួកគេទាំង២នាក់ បានធ្វើកិច្ចសន្យានៅ ចំពោះ មុខមន្រ្តីក្រសួង បរិស្ថាន ពីទោសកំហុសរបស់ពួកគេ ហើយនឹងបញ្ឈប់ទង្វើបែបនេះតទៅទៀត។

រំឮកឡើងវិញ៖ នារីវ័យក្មេងម្នាក់ សម្លាប់សត្វព្រៃដ៏កម្រ អស់ជាច្រើនក្បាល បរិភោគហើយថតវីដេអូ ទុកបង្ហោះនៅក្នុងបណ្តាញសង្គមដូចជា Facebook, YouTube… ដែលធ្វើឲ្យអ្នកស្រលាញ់សត្វ ផ្ទុះកំហឹងយ៉ាងខ្លាំង បានស្នើរសុំឲ្យក្រសួងពាក់ព័ន្ធចាត់វិធានការទង្វើរបស់នាង ថែមទៀតផង ។

ថ្មីៗនេះ អ្នកនិយមលេងនៅលើបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងការរិះគន់យ៉ាងខ្លាំង ទៅលើ យូធូប(YouTube) មួយដែលឈ្មោះ Natural Life TV (នេតធ្យូរ៉ល ឡាយធីវី) ដោយគណនីយូធូប មួយនេះ តែងតែបង្ហាញនូវសកម្មភាពក្លាហានរបស់មនុស្សស្រីម្នាក់ ស្លៀកពាក់់បែបស៊ិចស៊ី និងច្រើនធ្វើវីដេអូបង្ហាញពីរបៀបទាក់ ចាប់ សម្លាប់សត្វព្រៃ ចម្អិនជាម្ហូបអារហារ ។
ជាហេតុធ្វើឲ្យមហាជនជាច្រើនសម្តែងការខឹងសម្បារ និងសំណូមពរដល់ក្រសួងពាក់ព័ន្ធ មានការត្រួតពិនិត្យ និងចាត់វិធានការ ដល់ម្ចាស់ឆែននែលយូធូបមួយនេះផងដែរ ។

ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ បើតាមមតិរបស់អ្នកតាមដានសង្គម បានឲ្យដឹងថា សត្វព្រៃដ៏កម្រ ទាំងនេះ មិនមែននាងជាអ្នកចាប់យកមកសម្លាប់ឡើយ ជួនកាលអាចទិញពីអ្នកប្រមាញ់សត្វព្រៃ ក្នុងស្រុក ។ ប៉ុន្តែ បើយោងតាមច្បាប់ស្តីពីការសម្លាប់សត្វព្រៃ ស្រ្តីម្នាក់នេះគឺជាចារីជនចូលរួមសម្លាប់សត្វព្រៃផងដែរ ត្រូវតែទទួលទោសតាមផ្លូវច្បាប់ មិនអាចរួចខ្លួនបានទេ គឺម្ចាស់យូធូបខាងលើនេះផ្ទាល់ជាអ្នកប្រព្រឹត្ត និងបង្កើតឡើង ដើម្បីរកចំណូល(ប្រាក់ដុល្លារ)ពីបណ្តាញសង្គមយក្សមួយនេះ បែរជាមកបំផ្លាញសត្វព្រៃដ៏កម្រទៅវិញ ។

ក្រសួងបរិស្ថាន បានធ្វើសន្និសិទ្ធិសារព័ត៌មាន ទាក់ទងនឹងការទិញសត្វព្រៃមកធ្វើម្ហូប ហើយបានបង្ហោះក្នុងប្រព័ន្ឋបណ្តាញសង្គម បន្ទាប់ពីនាង ចាន់ ប៉ូលីន បានចូលសារភាព ជាមួយគ្រួសារ និងទទួលកំហុស ចំពោះការប្រព្រឹត្តនេះកាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ជាមួយសមត្ថកិច្ចពាក់ព័ន្ឋនៅក្រសួងបរិស្ថាន រួចហើយនោះ ត្រូវបានគេដោះលែងវិញ ធូរឃ្សុយដូចផោមសេះអីចឹង! ធ្វើឲ្យអ្នកតាមដានរឿងបំផ្លាញជីវិតសត្វព្រៃខាងលើនេះ មានការខកចិត្តយ៉ាងខ្លាំងចំពោះចំណាត់ការរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ៕

283 Views