ខ្សឹបឲ្យដឹងថា ជិតបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ មានដំណឹងមិនល្អនៅស្រុកសន្ទុក!

ខ្សឹបឲ្យដឹងថា ជិតបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ មានដំណឹងមិនល្អនៅស្រុកសន្ទុក!

(ខេត្តកំពង់ធំ)៖ថ្មីៗនេះ មានប្រជាពលរដ្ឋ៧៤នាក់ក្នុងភូមិអូរធំ ដាក់ពាក្យប្តឹង ទៅអភិបាលខេត្ត និង ឯកឧត្តម បណ្ឌិត នួន ញ៉ិល សុំដោះដូរថ្នាក់ដឹកនាំភូមិចំនួន៣នាក់ថាបាន “ឃុបឃិតគ្នាបំផ្លាញកំណែទម្រង់ច្បាប់ ធ្វើឲ្យពួកគាត់ទ្រាំលែងបាន” ប៉ុន្តែ លោកសួង យឿង អនុភូមិខាងលើឆ្លើយថា ស្នាមមេដៃអ្នកប្តឹងក្លែងក្លាយ៣០%។

បើទោះបីសម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតនូវយន្តការច្រើនយ៉ាងណាក្តី ក៏ការងារដឹកនាំនៅក្នុងភូមិអូរធំ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅតែមិនសូវមានប្រសិទ្ធភាពដដែល ដោយសារមានមន្ត្រីមួយចំនួនតូច បានធ្វើពើ ធ្វើមិនដឹងមិនលឺ មិនបានមើល និងស្តាប់ឡើយ បង្កបក្ខពួក បង្កើតសេនារីយ៉ូ ក្នុងគោលបំណងដើម្បីស្វែងរកប្រយោជន៍ លាភសក្ការ: សម្រាប់បុគ្គល និងបក្ខពួកខ្លួនមួយក្តាប់តូចនោះ តាមរយៈការិយាធិបតេយ្យដែលប្រយោជន៍ទាំងអស់នោះមិនបានឆ្លើយតបទៅនឹងសំណូមពរ តម្រូវការជាក់ស្តែងនិងពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននោះឡើយ។

ដំណាក់កាលវិវឌ្ឍន៍ថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលក៏បានបង្កើតព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលមិនធ្លាប់មាននោះ គឺ សម្តេចតេជោ ហ៊ុន សែន
លោកបានចុះមូលដ្ឋានដោយផ្ទាល់នៅគ្រប់រាជធានី ខេត្ត ទាំង២៥ ជាលទ្ធផលឃើញថានៅមានបញ្ហាជាច្រើនដែលកំពុងប្រឈមមុខក្នុងការរកដំណោះស្រាយបន្ទាន់ នេះសបញ្ជាក់ថាទាំងមន្ត្រីថ្នាក់ជាតិនិងមន្ត្រីថ្នាក់ក្រោមជាតិ ជាពិសេស អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ដែលរួមមាន រដ្ឋមន្ត្រី ចៅហ្វាយរាជធានី ខេត្ត ចៅហ្វាយក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ មួយចំនួនអសមត្ថភាព អសកម្មការងារ ។ ហើយថ្មីៗនេះ តាមរយៈផេកហ្វេសបុករបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចេញសារបញ្ជាក់ឡើងសារជាថ្មីជារឿយៗថា សូមមេភូមិ មេឃុំចៅសង្កាត់ ចៅហ្វាយក្រុងស្រុកខណ្ឌ និងចៅហ្វាយរាជធានីខេត្ត ប្រយ័ត្នអស់ឱកាសបម្រើប្រជាពលរដ្ឋ ក្នុងន័យនេះ គឺសម្តេច លោកនឹងដកតំណែងមន្ត្រីណាដែលអសមត្ថភាព អសកម្មការងារ ឬការអនុវត្តតួនាទីភារកិច្ចនៅតែបន្តធ្វើឲ្យប្រជាពលរដ្ឋខឹងគោវាយរទេះ។ និងមានមន្ត្រីមួយចំនួនធ្លាប់បានជាប់ឈ្មោះក្នុង បញ្ជីរខ្មៅជាមួយក្រុមការិយាធិបតេយ្យដែលជាសេនារីយ៉ូរបស់ពួកខ្លួនម្តង ជាពីរដង ដែលគួរតែជាប្រធានបទធ្វើអោយមន្ត្រីមួយចំនួនដ៏ទៃទៀតអាចនិងរៀងចាលបាន។តែផ្ទុយមកវិញនៅតែមានមន្ត្រីមួយចំនួនក៍ហាក់នៅធ្វើផ្គើនប្រសាសន៍របស់សម្តេចប្រមុខយ៉ាងផុសផុលបង្កើតបញ្ហា និងរឿងក្តៅក្រហាយដល់ប្រជាពលរដ្ឋយ៉ាងរោលរាលទៅវិញ។

ជាក់ស្តែង ខណ:ពេលបោះឆ្នោតខិតជិតមកដល់ នៅក្នុងភូមិឃុំខាងលើគេសង្កេតឃើញប្រជាពលរដ្ឋភាគច្រើន ដែលគោរពស្រឡាញ់សម្តេចតេជោ ហ៊ុន សែន នៅតែបន្តរងការគៀបសង្កត់ គំរាម កំហែងធ្វើឲ្យពួកគាត់ខឹងគោទៅវារទេះគ្មានទីបញ្ចប់ពីសំណាក់លោក សួង យឿង តួនាទីជាអនុភូមិ
លោក សោយ សុខ តួនាទីផ្នែកកសិកម្ម និង លោកស្រី អៀង ផាង ត្រៀមជំនួយការភូមិ។

ទាក់ទងនឹងរឿងខាងលើ យើងបានទូរសព័្ទទៅសុំការបំភ្លឺពីលោកអភិបាលស្រុកសន្ទុកនៅរសៀលថ្ងៃទី៩/៥/២០១៨
នេះ ទូរសព័្ទចូល តែមិនលើក។ចំណែក ឯលោក សួង យឿង អនុភូមិដែលរងការចោទប្រកាន់ពីសំណាក់ពលរដ្ឋនោះ បានឆ្លើយតាមទូរសព្ទ័បកស្រាយ ដោះសារទំលាក់កំហុសទៅលើអ្នកប្តឹងពីលោកវិញយ៉ាងវែងអន្លាយ។ ប៉ុន្តែសរុបសេចក្តីមានន័យសំខាន់៣យ៉ាងគឺ ១ (លោកនិយាយថា ស្នាមមេដៃអ្នកប្តឹងទាំងនោះក្លែងក្លាយ៣០%) ២ (លោកថា រឿងនេះទះដៃម្ខាងមិនឮទេ) ៣ (លោកថារឿងនេះ នឹងដោះស្រាយឆាប់ៗក្នុងខែនេះ)។

ក្រុមប្រជាពលរដ្ឋបានបញ្ជាក់ថា មូលហេតុ ដែលពួកគាត់ប្តឹងសុំដោះដូរឈ្មោះទាំង៣នាក់ខាងលើនេះចេញ ព្រោះមហិច្ឆិតានិងភាពលោភលន់របស់ពួក៣នាក់នេះ មិនខ្វល់ពីច្បាប់ ឬសេវាល្អស្អី ដែលបានតាក់តែងជាហូរហែរ ដោយ សម្តេច ប្រមុខដឹកនាំ ដាក់ឲ្យយកទៅប្រើប្រាស់បំរើដល់ពលរដ្ឋនោះទេ។

ជុំវិញការលើកឡើងខាងលើនេះ ប្រជាពលរដ្ឋ នៅតែសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និង ឯកឧត្តម បណ្ឌិតនួន ញ៉ិល
ដោះស្រាយ ដោយសុឆន្ទៈតម្លាភាពនិងយុត្តិធម៍ ដើម្បីឆ្លើយតបតម្រូវការដែលប្រជាពលរដ្ឋកំពុងរង់ចាំទទួលសេវាល្អយ៉ាងរួសរាន់ជូនពួកគាត់ជាក់ជាមិនខាន៕

428 Views