ធំក្លិនស្អុយច្រើនខែហើយ ចេញពីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ប៉ុន្តែរកខ្មោចមិនទាន់ឃើញ!?

ធំក្លិនស្អុយច្រើនខែហើយ ចេញពីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ប៉ុន្តែរកខ្មោចមិនទាន់ឃើញ!?

ថ្មីៗកន្លងទៅនេះ មានប្រភពព័ត៌មានបានរាយការណ៍ អំពីសកម្មភាព ដឹកឈើដោយខុសច្បាប់ របស់ក្រុមឈ្មួញចេញពីខេត្តព្រះវិហារ មកខេត្តកំពង់ធំ នៅម៉ោង៤ជិតភ្លឺ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨នេះ ដឹកចេញពីខេត្តព្រះវិហារ យកមកចែក
ចាយតាមដេប៉ូក្នុងខេត្តកំពង់ធំ។

ប្រភពបានឲ្យដឹងថា ឈ្មួញដឹកឈើអត់ច្បាប់ ជាប្រភេទឈើលេខ២ បង្កប់ឈើប្រណិត ពីក្នុង តាមការបាន់ស្មាន ជាង៤០ម៉ែត្រគូប បានដឹកចេញពី ខេត្តព្រះវិហារ មកដល់ភ្នំដែក ហើយដកស្លាកលេខឡានចេញ ដល់សង្កាត់រដ្ឋបាលព្រៃឈើ សាលាវិស័យ នាយសង្កាត់ បានឃុបឃិតជាមួយឈ្មួញ ឈ្មោះ សំណាង ដោយមានការឯកភាព ជាមួយនឹងលោក នាយផ្នែកស្ទោង ឈ្មោះឈឿងគុណនិងប៉ូលិសសេដ្ឋកិច្ច ខេត្តកំពង់ធំ ឈ្មោះ ភណ្ណ័ ដែលសម្បូរល្បិចខាងបំភាន់ភ្នែកមហាជន ថាជាឈើក្រុមហ៊ុន តែតាមពិតច្បាប់បានហាមមិនឲ្យមានការចេញ(P.C) ប៉េសសេស្អីនោះទេ។

មហាជនដែលដឹងរឿងនេះ ភាគច្រើនបានដាក់ការសង្ស័យថា ជាទង្វើឃុបឃិតគ្នាជាប្រព័ន្ឋ ជាមួយ លោក ប៊ុន ធី នាយខណ្ឌរដ្ឋបាល ព្រៃឈើកំពង់ធំហើយ បានជាលោក ប្រធាន
មន្ទីរកសិកម្មខេត្ត ព្រងើយ កន្តើយនឹងទង្វើពុករលួយដ៏សកម្ម របស់មន្រ្តីក្រោមឪវាទយ៉ាងនេះ។

ប្រភពបានបង្ហើបឲ្យដឹងទៀតថា លោក ឈឿង គុណ នាយផ្នែករដ្ធបាលព្រៃឈេី ស្ទោង នឹងលោក ប៊ុន ធីនាយខណ្ឌរដ្ឋបាលព្រៃឈេី ខេត្តកំពង់ ធំ ជាប់ពាក់ព័ន្ឌនឹងអំពេីពុករលួយក្នុងករណីនេះ បើតាមប្រភពព័ត៌មាន មិនទាន់ច្បាស់ការណ៍ បានខ្សឹបប្រាប់ទៀតថា លោកនាយផ្នែករដ្ឋបាលព្រៃឈើស្ទោង ទទួលលុយរត់ការឈើ ៥០០០ដុល្លាអាមេរិក ចំណែកឯ ប៉ូលិសសេដ្ឋកិច្ចខេត្ត ៣០០០ដុល្លា
ខណះនេះ កំពុងតែស្ថិតក្នុងការស៉ើបអង្កេត ចំណែករឿងពិតឬមិនពិតយ៉ាងណានោះ យើងរង់ចាំការបកស្រាយពីអ្នកពាក់ពន្ឋក្នុងករណីនេះ។

ទាក់ទិននឹងករណីខាងលើនេះ លោកឈឿង គុណ នាយផ្នែករដ្ឋបាលព្រៃឈើស្ទោង: បានឆ្លើយតបតាមបណ្តាញតេឡេក្រាមរបស់លោកថា (បាទតាមពិតជាព័តមានមិនពិតទេខាងផ្នែកយេីង យេីងខ្ញុំមិនមានរត់ការអ្វីទេបងយេីងជាសម្ថកិច្ចមិនអាចធ្វេីរឿងហ្នឹងបានទេ។សូមបងជ្រាបផង)៕

360 Views