បទល្មើសកាប់បំផ្លាញព្រៃអង់តែន បើមន្ត្រីជំនាញពូកែតែដេោះសារ មិនសហការគ្នាទប់ស្កាត់់ទេ ច្បាស់ជាបាត់ ស្រមោលសល់តែឈ្មោះ!

បទល្មើសកាប់បំផ្លាញព្រៃអង់តែន បើមន្ត្រីជំនាញពូកែតែដេោះសារ មិនសហការគ្នាទប់ស្កាត់់ទេ ច្បាស់ជាបាត់ ស្រមោលសល់តែឈ្មោះ!

ខេត្តកំពង់ធំ: បន្ទាប់ពីមានការលើកឡើងពីសំណាក់មន្ត្រីជំនាញថា ការបង្ហោះរឿងកាប់ព្រៃអង់តែ គឺមិនមានចំណុចច្បាស់លាស់ដើររកមិន។សូមបញ្ជាក់ថា ព្រៃអង់តែនគឺជាព្រៃប្រវត្តិសាស្ត្រ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ និងមានផ្ទៃដីសរុបទំហំ ៣១៤១៦ ហិតា ស្ថិតនៅក្នុងដែនសមត្ថកិច្ចជំនាញសង្កាត់រដ្ឋបាលព្រៃឈើ ក្រយៀរ និងសង្កាត់រដ្ឋបាលព្រៃឈើទំរីង ក្នុងស្រុកចំនួន២ គឺស្រុកសន្ទុក និងស្រុកសណ្តាន់ ខេត្តកំពង់ធំ។
បច្ចុប្បន្នកំគ្រប់គ្រងដោយក្រសួងបរិស្ថាន តែក

ំពុងរងនូវការកាប់បំផ្លិចបំផ្លាញពីសំណាក់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដោយមានឈ្មួញនៅពីក្រោយជាអ្នកចាំទិញ ផ្តល់ហិរញ្ញវត្ថុ រួមជា
មួយនិងមន្ត្រីរាជការអ្នកមានអំណាចនៅពីក្រោយខ្នងខ្លះទៀតរងចាំទទួលទិញនៅពេលណាដែលគេកាប់រានបាន និងដុតបំផ្លាញរួច។ ចំណែកចំណុចដែលកំពុងតែកាប់បំផ្លិចបំផ្លាញខ្លាំងជាងគេគឺស្ថិតនៅពីខាងក្រោយសាលាសំណាក់របស់ឯកឧត្តម ងួន ញិល ទាំងពីរកន្លងក្នុងតំបន់ព្រៃអង់តែននេះតែម្តង។

បើយោងតាមឯកសារ បានបង្ហាញថា
ព្រៃអង់តែន ជាព្រៃគម្រោង
ដែលរាជរដ្ឋាភិបាលជប៉ុន ក្រោមការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតជាស្ថានីយ៏អង្កេតស្រាវ ជ្រាវពីវដ្តចរន្តទឹកនៅតំបន់ទីជំរាលក្នុងប្រទេសកម្ពុជា អាស៊ី-មូសុង!យើងក៏បានបង្កើតសហគមន៏សហការ
គ្នាជាមួយអាជ្ញាធរនិងខាងជំនាញរដ្ឋបាលព្រៃឈើឲ្យចុះល្បាតក្នុងម៉ូតូ១គ្រឿង២០$ក្នុងថ្ងៃនិងមានប្រាក់ខែជាង១០០$ ទៅ២០០$ ក្នុង១ខែ!ហើយព្រៃអង់តែនកំពុងតែរៀបចំអនុក្រិត្យគម្រោងរេតបូក កាត់បន្ថយការ
បញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលបណ្តាលមកពីការរិចរិលព្រៃឈើ។ចំណែកករណីចូលកាប់រានដីព្រៃនោះយើងកម្រនិងឃើញចាប់បានជនសង្ស័យណាស់។

ំណែកប្រជាពលរដ្ឋនាំគ្នាំនិយាយរិះគន់ថា ព្រៃអង់តែន បើនៅតែបន្តដោះសារមិនទទួលខុសត្រូវតទៅទៀតនោះ ព្រៃឈើដែលនៅសេសសល់ ច្បាស់ជានឹងត្រូវរ
លាយគ្មានសល់ជាក់ជាមិនខានឡើយ។ប្រជាពលរដ្ឋក្នងខេត្តកំពង់ធំភាគច្រើន បានសំណូមពរដល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង់រដ្ឋមន្ត្រីក្រសួងកសិកម្មមេត្តាមានវិធានការផង ដើម្បីការពារព្រៃអង់តែន ដែលនៅដែលនៅសេសសល៕

608 Views