គម្រោង​សាងសង់​ជញ្ជាំង​បេតុង​ប្រឡាយ​ស្ទឹងមានជ័យ

គម្រោង​សាងសង់​ជញ្ជាំង​បេតុង​ប្រឡាយ​ស្ទឹងមានជ័យ

នារសៀលថ្ងៃព្រហស្បតិ៍ ០៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្រ្តីបច្ចេកទេសក្រោមឱវាទរដ្ឋបាលរាជធានីចុះពិនិត្យដំណើរការគម្រោង​សាងសង់​ជញ្ជាំង​បេតុង​ប្រឡាយ​ស្ទឹងមានជ័យ​ ចាប់​ពី​ស្ពាន​អាកាស​ស្ទឹង​មានជ័យ​ដល់​ទ្វារ​ទឹក​ប្រឡាយដើម​ស្លែង​ ផ្លូវ​លេខ​៣៧១​ និងពិនិត្យប្រព័ន្ធប្រឡាយលូក្នុងភូមិសាស្ត្រតំបន់សឡា, ភូមិសាស្ត្រតំបន់ទីលានសំរាមស្ទឹងមានជ័យ ដើម្បីឆ្លើយតបនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ៕

សូមបញ្ជាក់ផងដែរថា៖ ប្រឡាយ​ស្ទឹងមានជ័យ​មាន​ មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​រំដោះ​ទឹក​ជំនន់​ទឹក​ភ្លៀង​ ចេញ​ពីតំបន់​ព្រលាន​យន្តហោះ​ផ្នែក​ខាង​ត្បូង​ និងខាងកើត​ ផ្លូវ​២០០៤​ ផ្លូវ​២០០២​ និង​តំបន់​ប្រមូល​ទឹក​នៅស្ទឹងមានជ័យ​ ដោយបង្ហូរ​ទំលាក់​ទៅ​តាម​ប្រឡាយ​មេ​ស្ទឹងមានជ័យ​ ឆ្ពោះទៅ​ស្ថានីយ៍បូម​ទឹក​បឹង​ទំពុន​៕

286 Views