ចំណូលក្នុង១នាទី!! មហាសេដ្ឋីមានជាងគេទាំង 10 នៅលើពិភពលោក ដែលប្រាក់ចំណូលក្នុង១នាទីគឺ…

ការធ្វើការដើម្បីទទួលបានប្រាក់ចំណូលវាគឺជារឿងចំបង ដោយគ្មានមនុស្សណាម្នាក់អាចរស់នៅដោយមិនធ្វើការនោះទេនៅលើលោកយើងនេះ លុយគឺសំខាន់ណាស់សម្រាប់ការដោះដូរម្ហូបអាហារ ឬ​ សេវាកម្មផ្សេងៗ។ ប្រសិនបើអ្នកចង់រស់នៅលើផែនដីនេះ នោះអ្នកមិនអាចជៀសផុតពីការធ្វើការងារនោះទេ ហើយអ្នកតែងតែចង់ដឹងថាមហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោកដែលគាត់ធ្វើអ្វីខ្លះទើបមានលុយច្រើន។ តើអ្នកមានលុយប៉ុន្មាន? ក្នុងមួយខែតើរកបានប៉ុន្មាន?

លេខរៀងទី​១០៖

Liliane Bettencourt

ជាម្ចាស់ភាគហ៊ុនដ៏ធំរបស់ផលិតផលថែរក្សារសម្រស់ L’Oreal ដែលចំណូលរបស់គាត់គឺ 4,339.77$ ឬ ស្មើនឹង 17,585,355.61៛ ក្នុងមួយនាទី។

លេខរៀងទី​៩៖

Charles and David Koch

ក្រុមហ៊ុន Koch Industries ដែលជាក្រុមហ៊ុនថាមពលដ៏ធំមួយ ដែលប្រាក់ចំណូលគឺ 5,168.59$ ឬស្មើនឹង 20,943,850.28៛ ក្នុងមួយនាទី។

លេខរៀងទី​៨៖

Michael Bloomberg

ស្ថាបនិកនៃក្រុមហ៊ុន Bloomberg L.P ដែលប្រាក់ចំណូលរបស់គាត់គឺ 5,256.34$ ឬស្មើនឹង 21,299,425.57៛ ក្នុងមួយនាទី។

លេខរៀងទី​៧៖

Mark Zuckerberg

ស្ថាបនិកក្រុមហ៊ុន Facebook ដែលចំណូលរបស់គាត់គឺ 5,890.04$ ឬស្មើនឹង 23,867,266.69៛ ក្នុងមួយនាទី។

លេខរៀងទី​៦៖

Larry Ellison

ស្ថាបនិកក្រុមហ៊ុន Oracle Corporation Computer Company ដែលប្រាក់ចំណូលរបស់គាត់គឺ 6,006.55$ ឬស្មើនឹង 24,339,381.52៛ ក្នុងមួយនាទី។

លេខរៀងទី​៥៖

Jeff Bezos

នាយកប្រត្តិបត្តិរបស់ក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំបំផុត ហើយប្រាក់ចំនូលរបស់គាត់គឺ 6,298.55$ ឬស្មើនឹង​ 25,522,606.40៛ ក្នុងមួយនាទី។

លេខរៀងទី​៤៖

Carlos Slim Helu

ជាប្រធានក្រុមហ៊ុន Telmex ដែលជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំនៅប្រទេសម៉ិកស៊ិក និង បណ្តាប្រទេសនៅអាមេរិកខាងត្បូងដែលចំណូលរបស់គាត់គឺ 7,260.11$ ឬស្មើនឹង 29,418,982.14៛ ក្នុងមួយនាទី។

លេខរៀងទី​៣៖

Warren Buffett

អ្នកលក់និងនាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway ប្រាក់ចំណូលរបស់គាត់គឺ 8,080.57$ ឬស្មើនឹង 32,743,600.92៛ ក្នុងមួយនាទី។

លេខរៀងទី​២៖

Amancio Ortega

ស្ថាបនិកម៉ាកសម្លៀកបំពាក់ដ៏ល្បីគឺម៉ាក Zara ដែលប្រាក់ចំណូលរបស់គាត់គឺ 8,654.41$ ឬស្មើនឹង 35,068,880.94៛ ក្នុងមួយនាទី។

លេខរៀងទី​១៖

Bill Gates

ស្ថាបនិកក្រុមហ៊ុន Microsoft Corporation ដែលប្រាក់ចំណូលរបស់គាត់គឺ 9,328.43$ ឬស្មើនឹង 37,800,104.34៛ ក្នុងមួយនាទី។

 

755 Views