ជំនួញ​ឈើប្រណិត​បាន​កក្រើក​ឡើងវិញ​ហើយតាម​ច្រក​ប៉ុស្តិ​ខ្លាធំ​! ខណៈ​ម​ន្ទ្រី​ថ្នាក់ជាតិ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ធ្វើ​ការងារបានតែ​ល្អមើល!​

ស៊ែដើម្បីប្រឆាំងបច្ចាមិត្តសង្គម

image

​ខេត្ត​រតនៈគីរី ៖​ជំនួញ​ឈើប្រណិត​ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា​៖​បាន​ចាប់​កក្រើក​ឡើងវិញ​ហើយ ខណៈ​ម​ន្ទ្រី​ថ្នាក់ជាតិ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​ធ្វើ​ការងារ បានតែ​មួយ​ចំ​អឹ​ន​កំពឹស​តែ​ប៉ុ​ណ្ដោះ​ហើយ​រក​មិនឃើញ​ជន​ប្រព្រឹត្តបទល្មើស​យកទៅ​ផ្តន្ទាទោស​ណា​ម្នាក់​ឡើយ​នោះ​។

​បើតាម​សេ​ក្ដី​រាយ​ការ​ណ៏​ពីរ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ចំណុច​ឃុំ យ៉ា​រ៉ុង ស្រុក​អូរ​យ៉ា​ដាវ​ខេត្ត​រតនៈគីរី បាន​ឲ្យ​ដឹងថា​៖​បច្ចុប្បន្ននេះ​ក្រុម​ឈ្មួញ​នៅក្នុង​អាណាចក្រ​ខេត្ត​រតនៈគីរី​បាននិងកំពុង​ដឹក​ជ​ញ្ជួ​ន​ឈើ​យ៉ាង​សស្រោកសស្រាំ​ទាំងយប់​ទាំង​ថ្ងៃ​ដោយមាន​រថយន្ដ​កែឆ្នៃរ​ធំៗ​នឹង​រថយន្ដ​បង្កុង​ពីរ​១៨​ទៅ​២២ គ្រឿង​ដឹក​ជ​ញ្ជួ​ន​។ ឈើ​ដែល​ឈ្មួញ​សម្រុក​ដឹក​ចេញ​នោះ​មាន​គ្រប់​ប្រភេទ​ដូចជា គគី ស្រឡៅ សុ​ក្រម ត្រាច ឈើទាល ផ្លុ​ង ផ្បែ​ង​នឹង​ឈើប្រណិតៗ​ជាច្រើន​ប្រភេទ សំរុក​ដឹក​ចេញពី ព្រៃ​អភិរក្ស​ប្រាសាទ​តាក់​ណាំង​ចេញទៅ​ស្រុក​យួន​។​

ពលរដ្ឋ​ដែល​ដឹង​ហេតុការណ៍​បាន​បញ្ជាក់ថា​ក្រុម​ឈ្មួញ​ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​នេះ​គិត​ទៅ​គឺ​ចាប់តាំងពី​ដើមខែ​មិនា​ឆ្នាំ​២០១៦​មក​ម្លេះ​ដោយ​ពួ​កគេ​ធ្វើ​ការដឹក​ជ​ញ្ជួ​ន​យ៉ាងរ​លួ​ន​ហើយ​គ្មាន​ការទប់ស្កាត់​ពី​រម​ន្ទ្រី​ជំនាញ​ពាក់​គ្រប់លំដាប់​ថ្នាក់​នៅក្នុង​ខេត្ត​រតនៈគីរី​ពិសេស​របស់​ដែល​ហៅថា​ក្រុម​បង្ក្រាប​ថ្នាក់ជាតិ​ដែល​រាជរដ្ឋាភិបាល​បង្កើតឡើង​កាលពី​ថ្ងៃទី​១៥​មករា​ឆ្នាំ​២០១៦​ឲ្យ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ពិសេស​នៅ​តំបន់​ភូមិភាគ​ឦសាន។​

​ពលរដ្ឋ​បាន​បន​ញ្ជា​ក់​ឲ្យ​ដឹងថា​៖​ឈើ​ដែល​ក្រុម​ឈ្មួញ​ប្រមូល​នៅក្នុង​តំបន់​ព្រៃ​អភិរក្ស​ទាំងអស់នោះ​ត្រូវបាន​ដឹក​ចេញ​តាម ប៉ុស្តិ​ខ្លាធំ​ដែល​គ្រប់គ្រង​ទទួលខុសត្រូវ​ដោយ​លោក ផុន​ដែលមាន​តួនាទី​ជា​មេ​ប៉ុស្តិ​នោះ ។​សារ​ព​តិ​មាន​យើង​នឹង​បន្ត​ស្វែងរក​ការពន្យល់​ពី​ករណី​ដែល​ឈ្មួញ​នាំ​ឈើ​ចេញ​ពេល​មានការ​ហាមឃាត់​ពី​សម​ត្ត​កិច្ច​ផ្សេងទៀត​នៅពេល​ក្រោយ​ទៀត​៕

image

image
image

image

image

image

1175 សរុប 1 ថ្ងៃនេះ

គីម សារឿន 017 707 507

លោក គឹម សារឿន ជាចាងហ្វាងសារពត៌មានក្នុងស្រុក និង ជាប្រធានសម្ពន័អ្នកសារពត៌មានប្រជាធិបតយ្យ គោលដៅរបស់គាត់គឺកំចាត់បច្ចាមិត្ររបស់សង្គម