តុលាការ​សម្រេច​ឃុំ​ខ្លួន​​ផ្កាយ​មាស​បី ហ៊ុន ជា ជាប់ពន្ធនាគារ​ព្រៃសរ​រហូតដល់ទៅ…

តុលាការ​សម្រេច​ឃុំ​ខ្លួន​​ផ្កាយ​មាស​បី ហ៊ុន ជា ជាប់ពន្ធនាគារ​ព្រៃសរ​រហូតដល់ទៅ…

ក្រោយ​ជាប់ចោទ​ពីបទ​បាញ់បោះ​សេរី​នៅ​សង្កាត់​ផ្សារ​ថ្មីទី ១ ចៅក្រម​បាន​សម្រេច​បើក​សវនា​ជម្រះ​ភ្លាម​និង​សម្រេច​ជា​ផ្លូវការ​ឃុំខ្លួន​ផ្កាយ​មាស​បី​លោក ហ៊ុន ជា ឲ្យ​ជាប់​ពន្ធនាគារព្រៃសរ​ចំនួន ១ឆ្នាំ​កន្លះ (១៨ ខែ)។ ករណី​នេះ​សម្តេចហ៊ុន សែន បាន​ចេញ​បញ្ជា​ជា​ដាច់​ខាត​ត្រូវ​យក​លោក ហ៊ុន ជា ដាក់ទោស​ទាល់តែ​បាន ហើយ​ទីបំផុត​ត្រូវ​ជាប់ពន្ធនាគារ ១៨ ខែ​ដូច្នេះ។

សវនាការ​កាត់ក្តី​​នេះ​ធ្វើ​ឡើង​ដោយ​មានវត្តមាន​លោក ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការ នឹងលោក រស់ ពិសិដ្ឋ ជាចៅក្រម។

បើ​តាម​ប្រភព​ពី​កន្លែង​កើត​ហេតុ​កាល​ពី​យប់​ថ្ងៃ​អង្គារ​ដែល​បាន​កើត​ឡើង​នៅ​ខ័ណ្ឌដូចពេញ បញ្ជាក់​ថាករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​នេះ​ដោយ​សារ​ជម្លោះ​ក្នុង​គ្រួសារ ធ្វើ​ឲ្យ​មាន​ការ​ផ្ទុះ​កំហឹង​រហូត​ផ្ទុះ​អាវុធ តែ​មិន​មាន​អ្នក​ណា​របួស​ឡើយ។

ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ជាប់​ៗ​​នេះ កើត​ចេញពីផ្ទះ​លេខ​១១​ ដែល​ប្រកប​​អាជីវកម្ម​វេរ​លុយ​ True Money នៅ​តាម​បណ្ដោយ​ផ្លូវ​១០៨ កែង​ផ្លូវ​៥១ ស្ថិត​ក្នុងភូមិ​១១ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នៅ​ម៉ោង​ប្រមាណ​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៨៕

241 Views