ករណី​អាកម្ចាស់​ហាង​គ្រឿង​បន្លាស់​រថយន្ត​នៅ​ក្រុង​សៀមរាប​ សមត្ថកិច្ច​ឃាត់ខ្លួន​ជន​សង្ស័យ​២នាក់

ករណី​អាកម្ចាស់​ហាង​គ្រឿង​បន្លាស់​រថយន្ត​នៅ​ក្រុង​សៀមរាប​ សមត្ថកិច្ច​ឃាត់ខ្លួន​ជន​សង្ស័យ​២នាក់

 

ស្នងការ​នគរបាល​ខេត្ត​សៀមរាប​បាន​អោយ​ដឹង​ថា​ ជនសង្ស័យ​ចំនួន​២នាក់ត្រូវបាន​ឃាត់​ខ្លួន​នៅ​ថ្ងៃ​នេះ​ ពាក់ព័ន្ធ​នឹង​ករណី​អាកប្លន់​សម្លាប់ម្ចាស់​ហាង​គ្រឿង​បន្លាស់​រថយន្ត​នៅ​ក្រុង​សៀមរាប​កាលពី​សប្ដាហ៍​មុន​។

លោក​ ទិត្យ​ ណារ៉ុង​ ស្នងការនគរបាល ខេត្តសៀមរាប បានថ្លែងថា​ សម​ត្ថកិច្ចបាន​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​ ក្នុង​នោះ​ម្ចំមាក់​ចាប់​នៅ​ចំណុច​ផ្សារ​ដើម​ក្រឡាញ់​ក្រុង​សៀមរាប​ម្នាក់​ និង​ម្មាក់ទៀត​ចាប់នៅ​ស្រុក​សូទ្យនិគម​ មាន​ឈ្មោះ​ សយ​ ឡុន​ ហៅជ្រូក​ អាយុ​២៨ឆ្នាំ​ ពួកគេ​​ជាជន​ដៃដល់​ និង​អ្នករៀប​គម្រោង។

យ៉ាង​ណា​ក៏ដោយ​ពេល​នេះ​សមត្ថកិច្ចកំពុង​ធ្វើ​ការ​សាកសួរ​ និង​តាម​ស្វែងរក​អ្នក​ទទួល​ផលចោរ​កម្ម​ម្នាក់ទៀត។

សូមរម្លឹកថា បុរសម្ចាស់អាជីវករលក់គ្រឿងបន្លាស់រថយន្តម្នាក់ ត្រូវឃាតករចាក់សម្លាប់ដោយកាំបិតចុងស្រួចកាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។ ជនរងគ្រោះឈ្មោះ ពិត បារាំង អាយុ៤៥ឆ្នាំ រស់នៅផ្ទះកើតហេតុភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប៕

257 Views