លោកហ៊ុន ម៉ាណែតទទួលជោគជ័យយ៉ាងធំធេងក្នុងដំណើរទស្សនកិច្ចនៅជប៉ុន

លោកហ៊ុន ម៉ាណែតទទួលជោគជ័យយ៉ាងធំធេងក្នុងដំណើរទស្សនកិច្ចនៅជប៉ុន

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា លោក ហ៊ុន ម៉ាណែត ត្រូវបានអញ្ជើញដោយរដ្ឋាភិបាលជប៉ុនឱ្យបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃនៅប្រទេសជប៉ុន ចាប់ថ្ងៃទី២៤ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ មុននេះបន្តិចលោកបានមកដល់កម្ពុជាវិញហើយ ។

តាមសេចក្តីរាយការណ៍បន្តថា ដើម្បីពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅលើការយល់ដឹងពីទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ក្រោមកម្មវិធីផ្លាស់ប្តូរយុទ្ធសាស្ត្រកម្រិតអ្នកអនុវត្ត (Program for Strategic Exchanges on Practical Level—STEP) ។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសជប៉ុននេះ លោក ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលក្រសួងការបរទេស ក្រសួងការពារជាតិ កងស្វ័យការពារ និងគណបក្សប្រជាធិបតេយ្យសេរី ព្រមទាំងជួបពិភាក្សាការងារជាមួយឥស្សរជន និងសមាជិកសភារបស់ជប៉ុនមួយចំនួនទៀតផងដែរ ។

420 Views