មានក្តីស្រមៃច្បាស់លាស់ បង្កើតជោគជ័យពិតប្រាកដ

មានក្តីស្រមៃច្បាស់លាស់ បង្កើតជោគជ័យពិតប្រាកដ

ក្តីស្រមៃអ្នកណាក៏មានដែរ មិនថាតែខ្ញុំ ឬក៏អ្នកនោះទេ។ ប៉ុន្តែហេតុអ្វីមិនអាចធ្វើឲ្យជោគជ័យទាំងអស់គ្នាបាន? គឺដោយសារតែក្តីស្រមៃនោះមិនពិតប្រាកដ មិនច្បាស់លាស់ ទើបបានជាសកម្មភាពមិនប្រាកដប្រជាបាន។ ចង់ដឹងថា​អ្វីជាក្តីស្រមៃពិតប្រាកដ ចូរអានអត្ថបទខាងក្រោមនេះ ជាមួយនឹងបទពិសោធនរបស់ថៅកែ PayPal ដែលជាមហាសេដ្ឋីផងដែរ។

Related imageលោក Elon Musk ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយានអវកាស SpaceX និងក្រុមហ៊ុនផលិតរថយន្តឆ្លាតវ័យធំជាងគេរបស់អាមេរិក Tesla ចាប់ផ្តើមក្រុមហ៊ុនដែលមានតម្លៃខ្ចង់ពាន់លានដុល្លារ។ លោកសហគ្រិនវ័យក្មេង និងជាមហាសេដ្ឋីលើផ្នែក​បច្ចេកវិទ្យាផងដែរ។

Elon Musk កើតនៅឆ្នាំ ១៩៧១ នៅអាហ្វ្រិចខាងត្បូង ដែលមានឪពុកជាវិស្វករជនជាតិអាហ្វ្រិក និងម្តាយជាជនជាតិកា ណាដា មានជីវភាពកម្រិតមធ្យម។ អាយុបាន ១០ឆ្នាំ Elon Musk បានផ្តើមជាប់ចិត្តនឹងបច្ចេកវិទ្យា ពិសេសកុំព្យូទ័រ និងការកែច្នៃផលិតអ្វីដែលថ្មី ហើយរូបគេចូលចិត្តអានសៀវភៅបច្ចេកវិទ្យា និងសាកល្បងបង្កើតអ្វីថ្មីៗដោយខ្លួនឯង។

នៅអាយុ១ ២ឆ្នាំ ពេលដែលឪពុកម្តាយបានលែងលះគ្នា Elon Musk ក៏ផ្តើមផលិតបាននូវ Software ដែលជាជំនួយដល់ការលក់ជាលើកដំបូងរបស់ខ្លួន ដោយដាក់ឈ្មោះថា Blastar។ រហូតដល់អាយុបាន ១៧ឆ្នាំ រូបគេក៏បានទៅរស់នៅជាមួយម្តាយក្នុងប្រទេសកាណាដា និងបានបញ្ចប់ការសិក្សាពីរជំនាញ គឺជំនាញបរិញ្ញាបត្រសេដ្ឋកិច្ច និងរូបវិទ្យា។ បន្ទាប់មកក៏បន្តទៅសិក្សាថ្នាក់ Ph.D ផ្នែកថាមពលរូបវិទ្យានៅឯសកលវិទ្យាល័យ Stanford University ក្នុងរដ្ឋ California ប៉ុន្តែចូលរៀនបានតែពីរថ្ងៃ រូបគេក៏សម្រេចចិត្តបោះបង់ការសិក្សាចោល ដើម្បីចេញទៅធ្វើការងារដែលខ្លួនចូលចិត្ត គឺការផលិតនូវអ្វីដែលថ្មី និងជាបច្ចេកវិទ្យាដំបូងគេ។

ក្រោយចាក់ចោលសាលា Elon Musk បានបង្កើតក្រុមហ៊ុនដំបូងគេរបស់ខ្លួនដែលមានឈ្មោះថា Zip2 Corporation ដែលជាក្រុមហ៊ុនផ្តល់នូវព័ត៌មានណែនាំផ្សេងៗ និងការការពារផ្នែក Software ដល់ក្រុមហ៊ុនកាសែត ដែលនៅពេលនោះក៏មានកាសែត The New York Times និង Chicago Tribune ផងដែរ។

Zip2 ទទួលបានការពេញនិយមយ៉ាងរហ័សរហូតអាចធ្វើឲ្យ Elon Musk លក់ក្រុមហ៊ុននេះបានក្នុងតម្លៃជាង ៣០០លានដុល្លារអាមេរិកនៅឆ្នាំ ១៩៩៩ ហើយងាកទៅសហការជាមួយដៃគូ៥នាក់ផ្សេងទៀត បង្កើតគេហទំព័រថ្មីមួយទៀតដែលមានឈ្មោះ X.com ដែលផ្តោតលើការផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុ និងទូទាត់ការចំណាយផ្សេងៗ។

លោក Elon Musk បានមានប្រសាសន៍ថា៖ គាត់បានចាប់ផ្តើមក្រុមហ៊ុនពីបន្ទប់ការិយាល័យជួលដ៏តូចមួយប៉ុណ្ណោះ ហើយការិយាល័យដ៏តូចនោះមិនត្រឹមតែជាកន្លែងធ្វើការរបស់គាត់ និងក្រុមការងារនោះទេ តែថែមជាកន្លែងគេងរបស់ពួកគាត់ផង​ដែរ​​។ ពួកគាត់បានយកសាឡុង ធ្វើជាគ្រែគេង និងតែងតែទៅងូតទឹកនៅកន្លែងគេហែលទឹក ហើយកាន់តែបំភ្លេចមិនបានទៀត​​​នោះ គឺក្រុមហ៊ុនដំបូងគេនេះចាប់ផ្តើមឡើងដោយមានកុំព្យូទ័រតែមួយគ្រឿងប៉ុណ្ណោះ។ លោកបន្ថែមទៀតថា ក្នុងដំ​ណា​ក់​​​​កាល​នៃការចាប់ផ្តើមដំបូងនោះ ពួកគាត់បានធ្វើការងារ សរសេរកូដ ទាំងយប់ទាំងថ្ងៃ ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យគ្មានថ្ងៃឈប់​សម្រាក​ឡើង ហើយស្ទើរតែគ្មានពេលគេងទាល់តែសោះ។

នៅឆ្នាំ ២០០២ ក្រុមហ៊ុន X.com ក៏បានប្តូរឈ្មោះមកជា PayPal និងបានបោះភាគហ៊ុនលក់ទៅឲ្យក្រុមហ៊ុន eBay ប្រមាណ ១.៥ពាន់លានដុល្លារអាមេរិក ខណៈពេលដែល Elon Musk មានភាគហ៊ុនសរុបប្រមាណ១១ភាគរយ។

ស្ថាបនិកដ៏មានទេពកោសល្យរូបនេះបានរំលឹកផងដែរថា ខណៈពេលដែលក្រុមហ៊ុន X.com ឫ PayPal កំពុងទទួលបានជោគជ័យខ្លាំង រូបលោកក៏ត្រូវបានគេទាត់ចេញពីក្រុមហ៊ុនដែលខ្លួនឯងខំកសាងទាំងមិនអស់ចិត្ត ហើយក្តីស្រមៃពេញមួយជីវិតក៏ត្រូវរលាយគ្មានសល់ដូចគ្នាដែរ។

ក្នុងឆ្នាំដដែលនោះ Elon Musk មិនបាននៅស្ងៀមទេ លោកបានបន្តបង្កើតក្រុមហ៊ុនទី៣របស់ខ្លួន ដែលមានឈ្មោះថា SpaceX ក្រុមហ៊ុនយានអវកាសដ៏ធំជាងគេ និងទទួលបានការគាំទ្រខ្លាំង ពិសេសទទួលទិញយានជាញឹកញ៉ាប់ដោយអង្គការណាសា (NASA)។

មុនទទួលបានជោគជ័យក្រុមហ៊ុនទី៣ SpaceX គាត់ធ្លាប់ទទួលបរាជ័យក្នុងបាញ់បង្ហោះកាំជ្រួញ (Rocket) ចំនួនបីលើក ដែលធ្វើឲ្យ Elon Musk ស្ទើរតែឆ្គួតដោយសារតែការបាក់ទឹកចិត្ត ប៉ុន្តែគាត់មិនបានបោះបង់ចោលក្តីសង្ឃឹមឡើយ ដោយគាត់ហ៊ានប្រមូលលុយអស់ពីខ្លួន លក់ផ្ទះ លក់ឡាន សុខចិត្តជួលផ្ទះគេនៅ និងខ្ចីលុយគេគ្រប់ទិសទី សរុបប្រមាណជាង១០០លានដុល្លារអាមេរិក ដើម្បីបាញ់បង្ហោះកាំជ្រួញលើកទី ៤ របស់ខ្លួន។

រហូតដល់ឆ្នាំ ២០០៨ Elon Musk បានបង្កើតក្រុមហ៊ុនមួយទៀតដែលមានឈ្មោះថា Tesla ជាក្រុមហ៊ុនផលិតរថយន្តវ័យឆ្លាត ក៏ទទួលបានការគាំទ្រខ្លាំងរហូតធ្វើឲ្យបុរសវ័យក្មេងរូបនេះក្លាយជាមហាសេដ្ឋីដែលមានទ្រព្យសរុបប្រមាណជាង ២០ពាន់លានដុល្លារអាមេរិកឯណោះ។

យេីងអាចឃើញថា គាត់ជាមនុស្សមានក្តីស្រមៃច្បាស់លាស់ មានការព្យាយាមខ្ពស់ និងតែងលើកទឹកចិត្តដល់ខ្លួនឯងកុំឲ្យ​បាក់​ទឹកចិត្តពេលដែលបរាជ័យម្តងៗ។ ចំណុចទាំងនេះហើយ ដែលជាចំណុចពិសេសលើសពីអ្នកដទៃ និងនាំមកនូវភាព​ជោគ​ជ័យ​​​បំផុត​ក្នុងជីវិតរបស់គាត់។ មិនថាតែគាត់ទេ អ្នកក៏អាចធ្វើទៅបានដូចគ្នា បើអ្នកមានក្តីស្រមៃដែលច្បាស់លាស់ ហ៊ានលះ​ប​ង់​ដើម្បីការងាររបស់អ្នកកំពុងតែធ្វើឲ្យបានច្រើន៕

378 Views